Version រឿង Remake Itaewon Class ជប៉ុននឹងចាក់​បញ្ចាំង​នៅ​ខែ​កក្កដាខាងមុខនេះ

រឿងភាគកូរ៉េ Itaewon Class (២០២០) របស់ JTBC ចេញ Version Remake ជប៉ុន និងចាក់ផ្សាយក្នុងខែកក្កដា។ រឿង​នេះ​មាន​ចំណងជើងថា “Roppongi Class” និងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Asahi ។

តួ​ប្រុសសម្ដែង​ដោយ​តារា​ជប៉ុន​ដែលកំពុងល្បីឈ្មោះ Ryoma Takeuchi ។

ច្បាប់ដើមនៃសេ៊រីរឿងត្រូវបានកែសម្រួលពី Kakao Webtoon ដែលមានឈ្មោះដូចគ្នា និយាយពីតួអង្គឯកពីររូបគឺ Park Saeroyi និង Jo Yi-seo ។ ខ្សែភាពយន្តនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ គ្រប់គ្រងភោជនីយ​ដ្ឋាន​មួយ​ក្នុង​តំបន់ Itaewon ទីក្រុងសេអ៊ូល។ តួអង្គឯកក្នុងច្បាប់ដើមសម្តែងដោយ Park Seo-jun និង Kim Da-mi ។

Webtoon ដើមមានអ្នកមើលជាង ៤០០ លាន ខណៈដែលរឿងភាគជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងចំនួនអ្នកទស្សនា​នៃរឿងភាគទាំងអស់របស់ JTBC ។

នៅបរទេស ស៊េរីនេះមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសជប៉ុន ដោយជាប់ចំណាត់ថ្នាក់លេខ ១ លើតារាង Top 10 របស់ Netflix ជប៉ុន និងរក្សាកំណត់ត្រាក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។

រឿង Remake version ជប៉ុន “Roppongi Class” ត្រូវបានសហការផលិតរវាង SLL និង Kakao Entertainment របស់​ប្រទេស​កូរ៉េ រួមជាមួយនឹង TV Asahi របស់ប្រទេសជប៉ុន។

JTBC Studios សាខាគ្រប់គ្រងខ្លឹមសារនៃប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប JTBC បានប្តូរឈ្មោះក្រុមហ៊ុនទៅជា Studio LuluLala (SLL) ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅថ្ងៃទី ៣១ ខែមីនា តំណាងឱ្យក្តីសង្ឃឹមផ្តល់ខ្លឹមសារចម្រុះកាន់​តែ​ច្រើនដល់ទស្សនិកជនទូទាំងពិភពលោក។

ក្នុងកិច្ចប្រជុំនៅខែមីនា SLL បានប្រកាសគម្រោងបង្កើតសាខានៅ​បរទេស​ក្នុងប្រទេសជប៉ុននៅឆ្នាំនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: