លើកដំបូងនៅក្នុងប្រទេសជប៉ុនមាន “ម៉ាសុីនស្កេនខួរក្បាល MRI ចល័តនៅស្ថានីយ៍ប្រេងឥន្ធនៈ”
សេវាពិនិត្យខួរក្បាល MRI ស្ថិតនៅស្ថានីយ៍ប្រេងឥន្ធនៈ ជួយឱ្យប្រជាជនខេត្ត Yamaguchi អាចត្រួតពិនិត្យសុខភាពនៅគ្រប់ទីកន្លែង ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ២៣ ខែមេសា។ នេះជាសេវាកម្មដែលកម្រមាន ដែលត្រូវបានដំឡើងដំបូងនៅទីក្រុង Sanyo-Odona ខេត្ត Yamaguchi ប្រទេសជប៉ុន។
សេវាស្កេនខួរក្បាល MRI ត្រូវបានក្រុមហ៊ុនប្រេង Idemitsu Kosan ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងក្រុមហ៊ុន IT វេជ្ជសាស្ត្រ Smart Scan សហការអនុវត្ត។
ខណៈដែលចំនួនស្ថានីយ៍ប្រេងឥន្ធនៈថយចុះដោយសារការធ្លាក់ចុះតម្រូវការប្រេងសាំង ក្នុងពេលជាមួយគ្នានេះ ដោយសារកិច្ចខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈរថយន្ត ក្រុមហ៊ុន Idemitsu Kosan ចង់បង្កើត “គំនិតហាងឆ្លាតវៃទូទៅ” ដើម្បីផ្គត់ផ្គង់សេវាកម្មទាក់ទងនឹងអាហារ សុខភាព និងតម្រូវការផ្សេងទៀតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយប្រើប្រាស់បណ្តាញស្ថានីយ៍ប្រេងឥន្ធនៈទូទាំងប្រទេស។
បច្ចុប្បន្ននេះ ពួកគេកំពុងផ្តោតលើម៉ាស៊ីនស្កេនខួរក្បាល MRI ជាសេវាកម្មដែលកម្រនឹងប្រើប្រាស់ទូលំទូលាយ ហើយប្រជាជនកម្រមានឱកាសទទួលបានបទពិសោធន៍។ ជាពិសេស រថយន្តដឹកឧបករណ៍ MRIទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសជប៉ុន ដោយជួយប្រជាជនពិនិត្យជំងឺ។
ចំណាយពេលត្រឹមតែ ៣០ នាទីស្កេន MRI ចល័តនៅស្ថានីយ៍ប្រេងឥន្ធនៈ។ រូបភាពដែលថតបានដោយម៉ាស៊ីនស្កេន MRI ត្រូវបានធ្វើរោគវិនិច្ឆ័យពីចម្ងាយដោយបុគ្គលិកពេទ្យ ហើយអ្នកជំងឺអាចទទួលបានលទ្ធផលពិនិត្យតាមរយៈស្មាតហ្វូន ឬឧបករណ៍ផ្សេងទៀត។
ប្រសិនបើរកឃើញមានភាពមិនប្រក្រតីណាមួយ អ្នកជំងឺនឹងត្រូវបញ្ជូនទៅមណ្ឌលសុខភាពដែលជិតបំផុត ដើម្បីព្យាបាលទាន់ពេលវេលា។
សេវាកម្មថ្មីនេះកំពុងត្រូវបានផ្តល់ជូននៅស្ថានីយ៍ប្រេងឥន្ធនៈ Self Takachiho នៅទីក្រុង Sanyo-Onoda ខេត្ត Yamaguchi រហូតដល់ថ្ងៃទី ១០ ខែឧសភា។
អង្គភាពគ្រប់គ្រងសេវាកម្មក៏គ្រោងនឹងដឹកជញ្ជូន MRI ទៅកាន់ទីតាំងផ្សេងទៀតនាពេលអនាគត ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការត្រួតពិនិត្យសុខភាព។
Yukio Saegusa បុគ្គលិកប្រតិបត្តិរបស់ក្រុមហ៊ុន Idemitsu Kosan បាននិយាយថា “ជាមួយនឹងសេវាកម្មដាក់នៅស្ថានីយ៍ប្រេងឥន្ធនៈ យើងសង្ឃឹមថាយើងអាចចូលរួមចំណែការពារសុខភាពប្រជាជនក្នុងមូលដ្ឋាន ដោយពង្រឹងការថែទាំសុខភាព” ។
សេវាស្កេន MRI នៅស្ថានីយ៍ប្រេងឥន្ធនៈមិនគ្របដណ្តប់ដោយធានារ៉ាប់រង និងមានតម្លៃប្រហែល ២២,០០០ យ៉េន/ដង។ អាចកក់ទុកមុនតាមរយៈគេហទំព័រ smartdock.jp (ជាភាសាជប៉ុន) ។
Hana