ព្រោះតែភ័ន្តច្រឡំគ្រួសារមួយបានទទួលប្រាក់ឧបត្ថម្ភកូវីដ ១៩ របស់ ៤៦៣ គ្រួសារផ្សេងទៀត ហើយមិនអាចបង្វិលសងវិញ
រដ្ឋាភិបាលទីក្រុងភាគខាងលិចប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានផ្តល់ប្រាក់ឧបត្ថម្ភកូវីដ ១៩ ប្រមាណ ៤៦,៣ លានយ៉េនដល់គ្រួសារមួយ ប៉ុន្តែអ្នកទទួលនិយាយថាពួកគេមិនអាចសងវិញ។
គ្រួសារដែលមានចំណូលទាបទទួលបានការលើកលែងពន្ធលំនៅឋាននៅ Abu ខេត្ត Yamaguchi នឹងទទួលបានប្រហែល ១០ ម៉ឺនយ៉េនប្រាក់ឧបត្ថម្ភកូវីដ ១៩ ។
កាលពីថ្ងៃទី ១ ខែមេសា មន្ត្រីរតនាគារបានបញ្ជូនបញ្ជីទិន្នន័យធនាគាររបស់ប្រជាពលរដ្ឋចំនួន ៤៦៣ គ្រួសារដែលស្នើសុំប្រាក់ឧបត្ថម្ភ ប្រាំថ្ងៃក្រោយមកបែរជាផ្ញើទម្រង់ផ្ទេរប្រាក់ច្រឡំ រាយបញ្ជីអ្នកទទួលមានតែម្នាក់ប៉ុណ្ណោះ។ ដោយសារការយល់ច្រឡំនេះធ្វើអោយគ្រួសារមួយទទួលបានប្រាក់ឧបត្ថម្ភរបស់ ៤៦៣ គ្រួសារ។
ក្រោយមក រដ្ឋាភិបាលក្រុងបានទាក់ទងទៅកាន់គ្រួសារនេះនៅថ្ងៃទី ២១ ខែមេសា ប៉ុន្តែគ្រួសារបាននិយាយថាប្រាក់ត្រូវបានផ្ទេរទៅកន្លែងផ្សេង ហើយមិនអាចបង្វិលសងវិញបានទេ។
ដើមឡើយគ្រួសារនេះនិយាយថាពួកគេនឹងសងប្រាក់វិញ ប៉ុន្តែបាត់ទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងរហូតដល់ថ្ងៃទី ២១ ខែមេសា។ នៅពេលនេះ ក្រុមគ្រួសារបាននិយាយថា ពួកគេមិនអាចសងប្រាក់វិញភ្លាមៗឡើយ។
នេះបើតាមព័ត៌មានពី Mainichi បុគ្គលិកទទួលខុសត្រូវផ្ទេរប្រាក់ដែលជាអ្នកធ្វើខុសបាននិយាយថា “ប្រាក់ត្រូវបានផ្ទេរទៅកន្លែងណាមួយ និងមិនអាចសងវិញ។ ខ្ញុំនឹងមិនរត់ទៅណាទេ ហើយសុខចិត្តទទួលខុសត្រូវកំហុសរបស់ខ្លួន” ។
អភិបាលក្រុង Abu លោក Norihiko Hanada មានប្រសាសន៍ក្នុងកិច្ចប្រជុំថា នេះជាស្ថានភាព “គួរឱ្យសោកស្តាយបំផុត” ហើយទីក្រុងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ។
Sacchan