សង្គ្រាមគ្មានទីបញ្ចប់រវាងអ៊ុំសន្តិសុខ និងឆ្មានៅសារមន្ទីរជប៉ុន តើនឹងទៅជាយ៉ាងណា?
សារមន្ទីរសិល្បៈទីក្រុង Onomichi នៅ Hiroshima ប្រទេសជប៉ុន មិនត្រឹមតែទាក់ទាញអ្នកគាំទ្រសិល្បៈមកចូលរួមការតាំងពិពណ៌ប៉ុណ្ណោះទេ សូម្បីតែអ្នកស្រលាញ់សត្វក៏ចាប់អារម្មណ៍នឹងរឿងរ៉ាវរបស់អ៊ុំសន្តិសុខ និងឆ្មានៅទីនេះផងដែរ។
នៅសារមន្ទីរមានឆ្មា ២ ក្បាល វាសកម្មណាស់ ព្យាយាមប្រើគ្រប់ល្បិចលួចចូលសារមន្ទីរ ប៉ុន្តែតែងតែត្រូវអ៊ុំសន្តិសុខប្រទះឃើញ។ សង្គ្រាមរវាងភាគីទាំងពីរដូចជាមិនចេះចប់ទេ។
https://twitter.com/bijutsu1/status/1153512610412630016?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1153512610412630016%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fgiai-tri%2Fyeu-thich%2F148045.html
https://twitter.com/bijutsu1/status/1153597638060544000?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1153597638060544000%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fgiai-tri%2Fyeu-thich%2F148045.html
ទោះជាយ៉ាងណា ថ្មីៗនេះមនុស្សជាច្រើនបានប្រទះឃើញថាភាគីទាំងពីរកំពុងបង្កើតទំនាក់ទំនងពិសេស។ នៅពេលដែលអ៊ុំសន្តិសុខឈប់សម្រាកដោយសារឥទ្ធិពលជំងឺរាតត្បាត ឆ្មា (ហៅថា Ken-chan) តែងតែទៅកាន់មាត់ទ្វារ ជាកន្លែងអ៊ុំសន្តិសុខកំពុងឈរ ដូចជាសង្ឃឹមថាគាត់នឹងបង្ហាញខ្លួនបន្តរារាំងវា។ នៅពេលសារមន្ទីរបើកទ្វារឡើងវិញ មនុស្ស និងឆ្មាជួបជុំគ្នាយ៉ាងរំជួលចិត្ត។
តាមរយៈវីដេអូដែលទើបតែបង្ហោះនៅលើ Twitter យើងអាចឃើញថា “ក្តីស្រលាញ់” រវាងអ៊ុំសន្តិសុខ និងឆ្មាកាន់តែស្និទ្ធស្នាល។
https://twitter.com/bijutsu1/status/1516559378199023619?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1516559378199023619%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fgiai-tri%2Fyeu-thich%2F148045.html
លុះព្រឹកឡើងពេលអ៊ុំសន្តិសុខទៅបើកទ្វារសារមន្ទីរ ស្រាប់តែឃើញឆ្មាខ្មៅមួយក្បាលកំពុងឈររង់ចាំអោយស្ទាបអង្អែល។
យូរណាស់មកហើយទើបឆ្មាជួបអ្នករារាំងផ្លូវម្នាក់នេះវិញ ដូច្នេះគ្មានអ្វីចម្លែកទេពេលពួកគេទាំងពីរបង្ហាញការនឹករលឹក និងក្តីស្រឡាញ់ទៅវិញទៅមក។
សង្រ្គាមនៅសារមន្ទីរប្រហែលជានឹងបន្ត ប៉ុន្តែនៅពីក្រោយគឺជាមិត្តភាពដ៏ស្មោះស្ម័គ្រ និងគួរឱ្យស្រឡាញ់ មែនទេ?
Sacchan