ការស្ទង់មតិក្មេងស្រីជាង ២០០ នាក់ ដើម្បីស្វែងរកការពិត តើកូនស្រីស្អប់ឪពុកត្រង់ចំណុចណា??

នៅ​​ជប៉ុន​មាន​ពាក្យ​មួយ​ឃ្លា​ “Papa kirai” ដែលមាន​ន័យ​ថា “ស្អប់​ប៉ា” ។ ឪពុក​ចិញ្ចឹម​កូន​ស្រី​ឱ្យ​ធំដឹងក្តី នៅពេលឮ​កូន​និយាយ​បែបនេះប្រាកដជាមិនសប្បាយចិត្តទេ។

ទោះជាយ៉ាងណា គួរអោយសោកស្ដាយសម្រាប់អ្នកដែលធ្វើជាឪពុក នេះជាករណីធម្មតាណាស់។ ហេតុ​អ្វី? តើពុកបានធ្វើអ្វីខុស?

តើលោកពុកចង់ដឹងពីមូលហេតុ​ទេ?

តាមរយៈការស្ទង់មតិក្មេងស្រីជាង ២០០ នាក់នៅក្នុងប្រទេសជប៉ុន ចូរយើងស្វែងយល់ តើកូនស្រីស្អប់ឪពុកត្រង់ចំណុច​ណា?

សំណួរទី ១៖ តើអ្នកធ្លាប់មានអារម្មណ៍ថាស្អប់ឪពុកដែរទេ?

  • ស្អប់គ្រប់ពេល៖ ៤០ នាក់
  • តែងតែយល់ថាស្អប់៖ ៣២ នាក់
  • ពេលខ្លះស្អប់៖ ៧៤ នាក់
  • មិនស្អប់៖ ៥៤ នាក់

សំណួរទី ២៖ តើចំណុចអ្វីរបស់ឪពុកធ្វើឱ្យអ្នកស្អប់? (អាចផ្តល់ជាចម្លើយច្រើន)

  • មានក្លិនមនុស្សចាស់៖ ៧៨ នាក់
  • ការ​ហូប​ចុក​មើល​ទៅ​កខ្វក់៖ ៣៦​នាក់
  • ធាត់ពេក៖ ១៨ នាក់
  • ក្លិនមាត់មិនល្អ៖ ១៨ នាក់
  • សក់ស្តើង៖ ១២ នាក់
  • មុខខ្លាញ់៖ ១១​ នាក់
  • មិនសូវងូតទឹក ១០ នាក់
  • សក់រញ៉េរញ៉ៃ៖ ៩ នាក់
  • ពុកចង្ការ៖ ៩ នាក់
  • ស្លៀក​សំលៀក​បំពាក់​មិន​ទាន់បោក៖ ៨​នាក់
  • រោមច្រមុះ៖ ៨ នាក់

​ពាក្យ​ទាំងនេះនិយាយត្រង់ពេកហើយ អរគុណដែលបាននិយាយការពិត ទោះជាយ៉ាងណាមតិទាំងនេះស្តាប់ទៅ​ពិបាក​ចិត្តណាស់ ក្នុងនាមជាបុរសម្នាក់ដែលមានអាយុ ៥០ ឆ្នាំដូចខ្ញុំ។

ដូច្នេះហើយ តើពួកយើងអាចផ្លាស់ប្តូរចំណុចដែលធ្វើឱ្យកូនស្រីស្អប់ដែរទេ?

គ្រាន់តែងូតទឹកឱ្យបានស្អាត ដករោមច្រមុះ សិតសក់ ដុសធ្មេញជាប្រចាំ និយាយឱ្យខ្លីអ្វីដែលអ្នកត្រូវធ្វើគឺមើលថែរូប​រាង​ខាង​ក្រៅ និងខំប្រឹងធ្វើលំហាត់ប្រាណ។

ចំណុចទាំងនេះមិន​ត្រឹម​តែ​សម្រាប់​កូន​ស្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែសម្រាប់ខ្លួនឯងផងដែរ។ ទាំងនេះជារឿងដែលយើងធ្លាប់ធ្វើកាលអាយុ ២០ ឆ្នាំ ពេលនោះយើងព្យាយាមធ្វើឱ្យមនុស្សស្រីចាប់អារម្មណ៍មែនទេ? មិនថាកូនស្រីនៅក្មេង ឬធំនោះទេ ថ្ងៃណាមួយនឹងក្លាយទៅជាស្រ្តីម្នាក់។ ហើយក្នុង​នាម​ជា​មនុស្ស​ស្រី គ្មាន​នរណា​ចង់​ឃើញ​មនុស្ស​ប្រុស​ស្លៀកពាក់​រញ៉េ​រញ៉ៃ កខ្វក់ទេ។

ជាចុងក្រោយ សូមជូនពរបុរសជាឪពុក និងបុរសវ័យកណ្តាលកាន់តែស្អាតបាត រៀបរយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: