ករណីលិចកប៉ាល់ទេសចរណ៍ជប៉ុន មនុស្ស ១១ នាក់ស្លាប់ និង ១៥ នាក់​ទៀត​បាត់​ខ្លួន

នៅថ្ងៃទី ២៥ ខែមេសា យន្តហោះ កប៉ាល់ដែលដំណើរការដោយឆ្មាំសមុទ្រ និងកងកម្លាំងស្វ័យការពារបានបន្តកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្វែងរក និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន ១៥ នាក់ និងនាវាគ្រោះថ្នាក់។

កប៉ាល់ជួបគ្រោះថ្នាក់ក្នុងតំបន់សមុទ្រខាងកើតកាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មេសា ពេលកំពុងធ្វើដំណើរចេញពីតំបន់ភាគខាងជើងកោះ Hokkaido ប្រទេស​ជប៉ុន។

សញ្ញាអាសន្នសុំជំនួយសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនដោយនាវិកនាវានៅវេលាម៉ោង ១៣ៈ១៣ នាទី ថ្ងៃទី ២៣ ខែមេសា ម៉ោងក្នុងស្រុក។ ប្រហែល ៣ ម៉ោងក្រោយមក ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុដោយកប៉ាល់ និង​យន្ត​ហោះ។

ទូកនេសាទ និងកប៉ាល់ទេសចរណ៍ក្នុងតំបន់ផ្សេងទៀតក៏បានចូលរួមស្វែងរកនៅព្រឹកថ្ងៃទី ២៤ ខែមេសា ប៉ុន្តែប៉ុន្មាន​​ម៉ោង​​ក្រោយ​​មកខ្លះត្រូវត្រឡប់ទៅកំពង់ផែវិញដោយសារខ្យល់ខ្លាំង។

កប៉ាល់ Kazu I ចេញពីកំពង់ផែទីក្រុង Shari នៅវេលាម៉ោងប្រហែល ១០ៈ០០ ព្រឹក ថ្ងៃទី ២៣ ខែមេសា។ ព័ត៌មាន​បឋម​បាន​អោយដឹងមនុស្សគ្រប់គ្នាសុទ្ធតែពាក់អាវពោងការពារជីវិត។

សង្ឃឹមស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដែល​បាត់​ខ្លួន​មិនច្រើនទេ ដោយសារតែសីតុណ្ហភាពទឹកក្នុងតំបន់ប្រហែល ២ ទៅ ៤ អង្សាសេប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លើសពីនេះ សមុទ្រ​នៅតែមាន​រលក​ធំ និង​ខ្យល់​បក់​បោក​​ខ្លាំង​។

Kazu I ជា​កប៉ាល់​ទេសចរណ៍​ដំបូង​គេ​ដែលដំណើរការក្នុងតំបន់សមុទ្រទីប្រជុំជន Shari កោះ Hokkaido ។

នាយនាវានៃក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ទៀត​បាននិយាយថា គាត់​បានប្រាប់ក្រុម​នាវិក Kazu I មិនគួរចេញទៅសមុទ្រ​ឡើយ។

yuk

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: