សណ្ឋាគារលំដាប់​ខ្ពស់បើកសម្ភោធនៅតំបន់អនាធិបតេយ្យ Nishinari “ដ៏ល្បី” នៅ Osaka

Nishinari នៅ Osaka ជាពិសេស Airin ដែលធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ជនអនាថា កម្មករទូទាត់ប្រាក់គិតតាមម៉ោងឬថ្ងៃ ស្រីពេស្យា និងក្រុមក្មេងទំនើង។ កាលពីប៉ុន្មានឆ្នាំមុនមានព័ត៌មានសាងសង់តំបន់នេះឡើងវិញ។ បច្ចុប្បន្ន​តំបន់​នេះអាចត្រូវបានចាត់ទុកថាជួសជុលឡើងវិញ សំខាន់ធ្វើឱ្យមានភាពស្និទ្ធស្នាលនឹងភ្ញៀវទេស​ចរណ៍ ប៉ុន្តែខាងក្រៅនៅតែមើលទៅដូចជាតំបន់អនាធិបតេយ្យ។

ជាមួយនឹងលក្ខណៈពិសេសប្លែកបែបនេះ Hoshino Resort បានសម្រេចចិត្តសាងសង់សណ្ឋាគារលំដាប់ខ្ពស់មួយមានឈ្មោះថា OMO7 នៅម្ខាង Nishinari ។

រូបភាព https://nordot.app/889071832621514752?c=39546741839462401

Hoshino Resort ល្បីជាមួយនឹងទេសភាពក្នុងក្តីស្រមៃដូចជាកន្លែងមើលសមុទ្រពពក ឬភូមិទឹកកកនៅ Hokkaido ។ ដូច្នេះហើយ ការសម្រេចចិត្តជ្រើសរើសកន្លែងលើកនេះធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។ តើ​មូលហេតុ​អ្វី​បានជា Resort លំដាប់ខ្ពស់នេះ​សម្រេចចិត្ត​វិនិយោគនៅ​តំបន់ “​អនាធិបតេយ្យ​” បែបនេះ​?

ព្រឹត្តិការណ៍បើកសម្ពោធ OMO7 នៅថ្ងៃទី ២២ ខែមេសា ប្រធាន Hoshino Resorts ឈ្មោះ Yoshiharu Hoshino ឆ្លើយ​សំណួរ​ទាក់ទងនឹងទីតាំងពិសេសរបស់សណ្ឋាគារ គឺដើម្បី “បង្ហាញពីវប្បធម៌ដ៏ជ្រាលជ្រៅរបស់ Osaka ដែលជាកន្លែងមានអត្តន័យសម្រាប់រក្សាទុក” ។

ចម្លើយឆ្លាតវៃ ព្រោះអស់អ្នកដែលពិភាក្សាអំពីទីតាំងមិនអាចជៀសផុតលក្ខណៈពិសេសនៃតំបន់ Airin នោះទេ ហើយការ​ជជែកវែកញែកប្រាកដជាប៉ះ​ពាល់​ដល់​ជម្លោះ​វណ្ណៈ​ក្នុងសង្គមជប៉ុន។

លើសពីនេះទៀត ទីតាំងរបស់ OMO7 មានភាពងាយស្រួល នៅជិតស្ថានីយ៍ Shin-Imamiya ខ្សែ JR Osaka Loop ដែលអាចនាំភ្ញៀវទៅកាន់កន្លែងទាក់ទាញណាមួយក្នុងទីក្រុងដូចជា USJ (Universal Studios) ។

បន្ទប់សណ្ឋាគារបែរមុខទៅទិសខាងត្បូង អាចមើលឃើញទេសភាពតំបន់ទាំងមូល។ អ្នកថែមទាំងមើលឃើញទិដ្ឋភាព​ប៉ូលីសប្រឈមមុខនឹងបាតុករ​ផង​ដែរ។ ទោះ​បី​ជា​មិន​មាន​អំពើ​ហិង្សា និង​ចលាចល​ដូច​មុន ​កន្លែងនេះនៅ​តែ​អាចចាត់ទុកជាកន្លែងរសើបខ្លាំង។

ជាការពិតណាស់ កុបកម្មក៏ជាផ្នែកមួយនៃប្រវត្តិ និងវប្បធម៌របស់តំបន់នេះ ដូច្នេះហើយ អ្នករៀបចំគម្រោងកំពុង​ខំប្រឹង​លើកកម្ពស់ការយល់ដឹងរបស់ប្រជា​ជន​ចំពោះ​តំបន់​នេះ។ ទោះជាយ៉ាងណាក៏មានមតិប្រឆាំងមួយចំនួនផង​ដែរ ជា​ពិសេស​ដូច​ខាង​ក្រោម៖

  • ដូច្នេះតើពួកគេគិតថ្លៃ ២០០០ យ៉េនក្នុងមួយយប់ឬ?
  • ពីកន្លែងនឹងទៅតំបន់ភ្លើងក្រហមចម្ងាយប៉ុន្មាន?
  • ការ​សាង​សង់​សណ្ឋាគារ​ប្រណិត​ដូចជាបំផ្លាញ “​វប្បធម៌​ដ៏ជ្រាលជ្រៅ” ដែលពួកគេបានលើកឡើង។
  • ស្ទើរតែគ្មានអ្វីគួរឱ្យចាប់អារម្មណ៍សម្រាប់មើលទៀតទេ។ អ្នក​រស់​នៅ​ទី​នោះ​ត្រូវ​គេបណ្តេញ​ចេញអស់ហើយ។
  • តំបន់ទាំងអស់បានក្លាយជាកន្លែងទេសចរណ៍ មិនមាន “​វប្បធម៌​ដ៏ជ្រាលជ្រៅ” នៅ Osaka ទៀតឡើយ។ ខ្ញុំចាំថាចុះនៅ Shin-Imamiya ត្រូវបានទទួលស្វាគមន៍ដោយក្លិនទឹកនោម។

ពិតណាស់ “ក្លិន” ពិសេសនៅជុំវិញ  Shin-Imamiya ត្រូវបានជំនួសដោយ “ឱកាស” របស់អ្នកម៉ៅការអចលនទ្រព្យ។ តំបន់ Nishinari កំពុងស្ថិតក្នុងដំណើរការជួសជុល មិនថាល្អឬអាក្រក់ទៅនោះទេ។ ប៉ុន្តែ​មានរឿង​មួយ ប្រាកដណាស់​អ្នក​​វិនិយោគ​​ទាំង​​នេះ​​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន និង​ការ​ប្រកួត​ប្រជែង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: