ព្រោះតែគ្រូម្នាក់បង្ហូរទឹកចូលអាងហែលទឹកសាលាក្នុងបំណងបង្ការជំងឺកូវីដ ១៩ លទ្ធផលសាលាត្រូវបង់វិក្កយបត្រទឹកដល់ទៅ ៣,៥ លានយ៉េន
គ្រូបង្រៀនម្នាក់នៅ Kanagawa យល់ច្រឡំថា ការរក្សាឱ្យទឹកសាបហូរចូលអាងហែលទឹករបស់សាលាអាចការពារការរីករាលដាលជំងឺកូវីដ ១៩ ។ លទ្ធផលសាលាត្រូវបង់វិក្កយបត្រទឹកបន្ថែមប្រហែល ៣,៥ លានយ៉េន ដោយសារតែគ្រូម្នាក់នេះទុកឱ្យក្បាលម៉ាសុីនទឹកហូរពីចុងខែមិថុនាដល់ដើមខែកញ្ញាឆ្នាំមុន។ តាមការប៉ាន់ស្មានប្រហែល ៤០០០ តោនទឹកត្រូវខ្ជះខ្ជាយក្នុងរយៈពេល ២ ខែ គ្រប់គ្រាន់នឹងបំពេញអាងហែលទឹកសាលារៀនយ៉ាងហោចណាស់ ១១ ដង។
មន្ត្រីមូលដ្ឋានកំពុងស្នើសុំឱ្យគ្រូ និងអ្នកទទួលខុសត្រូវពីរនាក់ទៀតបង់ប្រាក់ពាក់កណ្ដាលនៃចំនួនប្រាក់សរុប។
ដោយសារតែគុណភាពទឹកក្នុងអាងត្រូវបានគ្រប់គ្រងតាមរយៈដំណើរការចម្រោះ និងសម្លាប់មេរោគដោយក្លរីន គ្រូម្នាក់នេះគិតខុសថា ការរក្សាឱ្យទឹកហូរចូលអាងអាចធានាសុវត្ថិភាពដល់កុមារពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។
Akira Kojiri មន្ត្រីក្រុមប្រឹក្សាអប់រំមូលដ្ឋានបាននិយាយថា “ដោយគ្រូយល់ច្រលំថាបង្ហូរទឹកសាបចូលអាងឥតឈប់ឈរជាគន្លឹះជួយទប់ស្កាត់កូវីដ” ។
នៅពេលដែលបុគ្គលិកសាលាម្នាក់ទៀតបិទទឹក គ្រូម្នាក់នោះនឹងបើកវិញ។
រដ្ឋាភិបាលក្រុងបានធ្វើការសុំទោសជាសាធារណៈថា “យើងសូមទោសដោយស្មោះចំពោះប្រជាជន ព្រោះតែធ្វើឱ្យខូចខាតផ្នែកហិរញ្ញវត្ថុដល់ទីក្រុង” ។
Sacchan