ពិធីបុណ្យកាំជ្រួចត្រូវលុបចោលធ្វើឱ្យអាជីវកម្ម និងអ្នកស្រុកខកចិត្ត

ពិធីបុណ្យកាំជ្រួចទាំង ៣ នៅទីក្រុងតូក្យូ ជាសញ្ញាសម្គាល់រដូវក្តៅនៅជប៉ុនត្រូវបានលុបចោលជាបន្តបន្ទាប់ក្នុងខែនេះ។ ទាំងនេះមិនត្រឹម​តែធ្វើអោយប្រជាជនខកចិត្តប៉ុណ្ណោះ​ទេ សូម្បីតែអាជីវកម្មឧបត្ថម្ភក៏គិតថាបទប្បញ្ញត្តិរបស់​​​មន្ត្រី​មូល​ដ្ឋាន​តឹងរ៉ឹង​ពេកដែរ​។

Kichichi Koizumi ប្រធានក្រុមហ៊ុនកាំជ្រួច “Niigata Smoke Industry” នៃទីក្រុង Niigata បានបង្ហាញអារម្មណ៍អស់​សង្ឃឹម​នៅពេលដឹងថា ព្រឹត្តិការណ៍កាំជ្រួចនៅទន្លេ Sumida ដែលជាកន្លែងទាក់ទាញមនុស្សប្រមាណ ៩០ ម៉ឺននាក់ ជា​មួយ​នឹង​ចំនួនកាំជ្រួច ២ ម៉ឺនត្រូវបំផ្លាញ។

“ឆ្នាំនេះ ជាថ្មីម្តងទៀតមិនអាចមើលកាំជ្រួចបច្ចេកវិទ្យាខ្ពស់ ពិតជាគួរឱ្យសោកស្តាយ” ។

នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន ក្នុងឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតចាប់ផ្តើម ទូទាំង​ប្រទេស​ត្រូវ​លុប​ចោល​ប្រហែល ៨៥០ ពិធីបុណ្យកាំជ្រួច និងខូចខាតដល់អាជីវកម្មពាក់ព័ន្ធដល់ទៅ ១៧ ពាន់លានយ៉េន។ អត្រាលក់របស់ Niigata Smoke Industry ធ្លាក់ចុះ ៨០% បង្ខំ​ឱ្យ​រោងចក្រ​ជាច្រើន​បិទ​ទ្វារក្នុង​រយៈ​ពេល ​២ ​ឆ្នាំ។ ការផលិតកាំជ្រួចត្រូវធ្វើឡើងវិញនៅខែមីនា ប៉ុន្តែពិធីបុណ្យកាំជ្រួចនៅលើទន្លេ Sumida ដែលជា “មោទនភាព​ចំពោះ​ទំហំ និងកេរ្តិ៍ឈ្មោះ” របស់ក្រុមហ៊ុននៅតែត្រូវលុបចោល។

រដ្ឋាភិបាល​បានកែសម្រួលគោលនយោបាយ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​ជំងឺ​រាតត្បាត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ដោយផ្តល់ឱកាសរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំឡើងវិញ។ រដ្ឋាភិបាលកំណត់លក្ខខណ្ឌអ្នករៀបចំត្រូវតែធានាផែនការសុវត្ថិភាព គ្រប់គ្រងអ្នកចូលរួមឱ្យបានល្អ ជៀសវាងការប្រមូលផ្តុំមនុស្សច្រើន។ ទោះជាយ៉ាងណា ប្រតិបត្តិការ​លម្អិត​អាស្រ័យ​​លើ​​រដ្ឋាភិបាល​មូលដ្ឋាន​ជាអ្នក​សម្រេច។

ឧទាហរណ៍ពិធីបុណ្យកាំជ្រួច Nagaoka នៅ Niigata ប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ ដោយរំពឹងថាមានអ្នកចូលរួមចំនួន ១ លាននាក់ទទួលបានការយល់ព្រមពីរដ្ឋាភិបាលក្នុងតំបន់ ប៉ុន្តែសម្រាប់តែអ្នកទូទាត់កន្លែងមុនទើបត្រូវបានទទួលស្គាល់។ ម្យ៉ាងវិញទៀត បើតាមអង្គភាពដែលពាក់ព័ន្ធមួយចំនួន អ្នករៀបចំការប្រកួតកាំជ្រួចនៅទីក្រុងតូក្យូចង់ស្តារពិធីបុណ្យ ប៉ុន្តែមន្ត្រីមូលដ្ឋានបានជំទាស់។

រដ្ឋាភិបាលស្នើឱ្យប្រើកម្មវិធីបញ្ជាក់ទំនាក់ទំនងលើស្មាតហ្វូន ជឿថាអាចឆ្លើយតបបទប្បញ្ញត្តិសុវត្ថិភាពដោយទាក់​ទង​អ្នកចូលរួមនៅនឹងកន្លែង។ ទោះជាយ៉ាងណា មន្ត្រីមូលដ្ឋានបាននិយាយថា ដើម្បីធ្វើបានដូច្នេះអ្នកចូលរួមម្នាក់ៗ​ត្រូវ​ទាញ​យកកម្មវិធី ហើយវាមិនអាចទៅរួចនោះទេ ដោយសារមានមនុស្សរាប់រយពាន់នាក់។

ទន្ទឹមនឹងនេះ នៅទីក្រុងតូក្យូជារៀងរាល់ថ្ងៃមានអ្នកឆ្លងថ្មីរាប់ពាន់នាក់។ ទីក្រុង​សង្កត់​ធ្ងន់​ថា “ប្រសិនបើមិនអាចកំណត់ករណីឆ្លង មិនអាចធានា​ប្រសិទ្ធ​ភាព​នៃ​វិធាន​ការ​បាន​ទេ” ។ ពួកគេសង្កត់ធ្ងន់ “ខ្ញុំចង់ឱ្យស្តង់ដារច្បាស់​លាស់” ។

ភាគីរដ្ឋាភិបាលបានអោយដឹងថា “គោលបំណងសំខាន់គឺដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ខណៈពេលដែលអនុវត្តវិធានការធ្វើទៅបាន។ បើ​រឹត​បណ្តឹង​ដោយ​សារ​បទប្បញ្ញត្តិពេក មិន​អាច​ធ្វើ​អ្វី​បាន​ទេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: