ដុំមាសធំជាងគេលើពិភពលោកនៅជប៉ុនឡើងថ្លៃ ២,២ ពាន់លានយ៉េន ជាង ៥ ដងក្នុងបរិបទវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន
វិបត្តិអ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចអស្ថិរភាព ជាពិសេសបានធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ។ មិនត្រឹមតែប៉ុណ្ណឹង ដុំមាសធំជាងគេលើពិភពលោកឡើងថ្លៃដល់ទៅជាង ២,២ ពាន់លានយ៉េន លើសតម្លៃរបស់វាដល់ទៅប្រាំដងពេលត្រូវបានដាក់តាំងលើកដំបូងនៅឧទ្យានកម្សាន្តប្រទេសជប៉ុនក្នុងឆ្នាំ ២០០៥ ។
ដុំមាសទម្ងន់ ២៥០ គីឡូក្រាមត្រូវបានដាក់តាំងបង្ហាញនៅឧទ្យានកម្សាន្ត Toi Gold Mine នៅ Izu ខេត្ត Shizuoka ។ ដុំមាសត្រូវបានផលិតដោយក្រុមហ៊ុនមេរបស់ឧទ្យាននៅឆ្នាំ ២០០៥ ហើយកំណត់ត្រាពិភពលោក Guinness បានបញ្ជាក់ថាវាជាដុំមាសធំជាងគេលើពិភពលោក។
ដុំមាសត្រូវបានដាក់តាំងជាសាធារណៈនៅខែកក្កដាឆ្នាំ ២០០៥ នៅពេលនោះត្រូវបានកំណត់តម្លៃប្រហែល ៤០០ លានយ៉េន។
នេះបើតាមអ្នកផលិតដុំមាស Tanaka Kikinzoku Kogyo បានចែករំលែក គិតត្រឹមពេលថ្មីៗនេះមាស ១ ក្រាមមានតម្លៃ ៨.៩៦៩ យ៉េនរួមទាំងពន្ធ។
មាសត្រូវគេចាត់ទុកដូចជាដំណោះស្រាយស្តុកទុកល្អបំផុតក្នុងអំឡុងពេលមានវិបត្តិ។ តម្លៃមាសឡើងថ្លៃក្នុងបរិបទអស្ថិរភាពដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
តម្លៃដុំមាសក៏ឡើងថ្លៃដោយសារការធ្លាក់ចុះនៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក នេះជាសន្ទស្សន៍អន្តរជាតិសម្រាប់ការជួញដូរលោហធាតុជាសកល។
អណ្តូងរ៉ែមាស Toi បានបញ្ចប់ប្រតិបត្តិការរុករកក្នុងឆ្នាំ ១៩៦៥ ជាអណ្តូងរ៉ែមួយក្នុងចំណោមអណ្តូងរ៉ែដែលផលិតបានច្រើនបំផុតរបស់ជប៉ុនអំឡុងពេលនោះ។
ឧទ្យានកម្សាន្តនៅកន្លែងចាស់ណែនាំអ្នកទស្សនាអំពីប្រវត្តិអណ្តូងរ៉ែមាស ហើយផ្តល់ឱកាសឱ្យពួកគេរុករកផ្លូវរូងក្រោមដីមួយចំនួន និងវិធីសាស្រ្តជីកយករ៉ែមាសរបស់កម្មករ។
អ្នកទស្សនាអាចប៉ះដុំមាសតាមរយៈរន្ធលើប្រអប់អេក្រង់ acrylic ។ ឧទ្យានបានចាប់យកការឡើងថ្លៃក្នុងកម្មវិធីបញ្ចុះតម្លៃលើបណ្តាញសង្គម ដែលក្នុងនោះពួកគេប្រកាសថាប៉ះដុំមាសនឹងនាំសំណាងហិរញ្ញវត្ថុដល់អ្នកទស្សនា។
“យើងមិនបានព្យាករណ៍តម្លៃអាចនឹងឡើងថ្លៃប៉ុន្មាននោះទេ” Ayumi Kokubu សមាជិកគណៈគ្រប់គ្រងឧទ្យានបាននិយាយថា៖ “យើងចង់ឱ្យពិភពលោកក្លាយជាកន្លែងដែលមានស្ថិរភាពជាងមុន” ។
Japo Cambodia