សិស្សស្រីអាយុ ១៦ ឆ្នាំ​ម្នាក់គំរាម​ម្ចាស់​ហាង​ព្រោះមិនអនុញ្ញាតឱ្យប្រើបង្គន់

ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃទី ១១ ខែមេសា អ្នកគ្រប់គ្រងហាងទំនិញក្នុងទីក្រុង Nakama, Fukuoka បាននិយាយថា ក្រុមអ្នកប្រណាំងម៉ូតូប្រមូលផ្តុំគ្នានៅមុខហាង។ ពួកគេម្នាក់ៗចូល​ទៅ​ប្រើ​បន្ទប់​ទឹក​ ហើយអ្នកគ្រប់គ្រង​បាន​អោយដឹងគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទិញទំនិញនោះទេ។

ព្រោះតែមិនចង់អោយហាងក្លាយជាចំណតរថយន្ត ក៏ដូចជាត្រូវបម្រើអតិថិជនដែលមិនមានបំណងទិញទំនិញទាំង​នេះ​ពេញ​មួយយប់ អ្នកគ្រប់គ្រងបានសម្រេចបញ្ឈប់មិនអោយប្រើបង្គន់ ក៏ដូចជាចាក់សោទ្វារ។ ទោះ​ជា​យ៉ាង​ណា សិស្សស្រីអាយុ ១៦ ឆ្នាំ​ម្នាក់​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​នេះ។ ពេលនាងដឹងថាទ្វារ​បន្ទប់ទឹកត្រូវចាក់សោរទាំងកណ្តាលអធ្រាត្រប្រហែលវេលាម៉ោង ១២ៈ៣០ នាទី ទើបនាងខឹង ហើយស្រែកខ្លាំងៗ ថែមទាំងគំរាមសម្លាប់អ្នកគ្រប់គ្រងទៀតផង។

បន្ទាប់មកអ្នកគ្រប់គ្រងបានទូរស័ព្ទហៅប៉ូលីស។ ពេល​ប៉ូលីស​មក​ដល់ ក្រុមនេះបាន​ចាកចេញ​ទៅ​ហើយ ប៉ុន្តែហេតុ​ការណ៍​នេះត្រូវកាមេរ៉ាសុវត្ថិភាព​ហាង​ថត​បាន។ បន្ទាប់មកប៉ូលីសបានប្រើត្រាដើម្បីកំណត់អត្តសញ្ញាណនារីនោះ។ ជន​​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​គំរាម​ប្រើអំពើហិង្សាកាល​ពី​ថ្ងៃ​ទី ​១៨ ខែ​មេសា មួយ​សប្តាហ៍​ក្រោយ​ពេល​កើត​ហេតុ។

ក្រៅពីនេះ បង្គន់​ត្រូវខូចខាតនៅពេលដែលនារីនោះចេញ​ក្រៅ។ ប៉ូលីសកំពុងស៊ើបអង្កេតថាតើមានសកម្មភាពបំផ្លិច​បំផ្លាញ​ដោយចេតនាឬអត់។

ករណីនេះជាការរំលឹកថា ទោះបីជាបន្ទប់ទឹកក្នុងហាងទំនិញអនុញ្ញាតឱ្យភ្ញៀវប្រើប្រាស់បន្ទប់ទឹកដោយឥតគិតថ្លៃ ប៉ុន្តែ​នេះ​មិនមែនជាបទបញ្ញត្តិចាំបាច់នោះទេ។ លើសពីនេះ នៅពេលដែលម្ចាស់ហាងអនុញ្ញាតឱ្យប្រើប្រាស់បន្ទប់ទឹក អ្នក​ក៏គួរតែទិញអ្វីមួយក្នុងហាង ហើយប្រសិនបើមិនទិញអ្វីទាំងអស់ មិនត្រូវគំរាមកំហែងឡើយ។

បច្ចុប្បន្នមិនទាន់ដឹងថានារីនោះត្រូវប្រឈមមុខនឹងការ​ដាក់​ទណ្ឌកម្ម​បែបណាទេ ប៉ុន្តែជាមួយនឹងគោលការណ៍ប្តូរបង្គន់​ហាង​ទៅ​ជាបង្គន់សាធារណៈក្នុងតំបន់មួយចំនួន នេះមិនមែនជាសញ្ញាល្អនោះទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: