បង្គោលបង្គន់សាធារណៈសម្រាប់ឆ្កែ មានប៊ូតុងចុចសម្រាប់ចាក់ទឹក
នៅបរទេសពេលនាំឆ្កែដើរចេញទៅក្រៅ អ្នកត្រូវត្រៀមឧបករណ៍ចាំបាច់សម្រាប់សម្អាតពេលឆ្កែជុះនោម។ ទោះបីជាអ្នកបានរៀបចំគ្រប់គ្រាន់ ហើយឆ្កែរបស់អ្នកក៏ស្តាប់បង្គាប់ ប៉ុន្តែមិនអាចគ្រប់គ្រងអនាម័យរបស់ឆ្កែគ្រប់ពេលនោះទេ។
Takahiro Yasuno (Twitter@takahiroanno) ថ្មីៗនេះបានរកឃើញឧបករណ៍សាធារណៈមួយ ដែលធ្វើអោយម្ចាស់សត្វឆ្កែជាច្រើនសប្បាយចិត្ត ហើយចាត់ទុកដូចជារបកគំហើញសម្រាប់អ្នកនាំឆ្កែដើរលេង។ Yasuno បានប្រទះឃើញឧបករណ៍នេះដោយចៃដន្យនៅ Daikanyama ស្ថិតនៅ Shibuya ទីក្រុងតូក្យូ។
ឧបករណ៍នេះជាបង្គោលដែលមានរូបភាពសត្វឆ្កែកំពុងនោម រួមជាមួយនឹងការណែនាំថា “សូមទុកអោយឆ្កែរបស់អ្នកនោមនៅលើបង្គោលនេះ” ថែមទាំងមានប៊ូតុងចុចសម្រាប់ចាក់ទឹកទៀត។
これは昨日代官山にあって衝撃を受けた犬のおしっこ棒(水洗) pic.twitter.com/sMwnXpqCVC
— 安野貴博 (@takahiroanno) April 17, 2022
ឧបករណ៍នេះគេហៅថា “Suisen Oshikko Pole” ដែលបង្កើតឡើងដោយក្រុមហ៊ុនឧស្សាហកម្ម Shinken ។ ប្រជាជនជប៉ុនជាច្រើនមានការភ្ញាក់ផ្អើលចំពោះការប្រទះឃើញឧបករណ៍នេះ ដែលបង្ហាញថាវាមិនពេញនិយមនៅក្នុងប្រទេសជប៉ុន។
ភ្លាមៗនោះរូបថតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុង Comment មនុស្សជាច្រើនពេញចិត្តចំពោះការរចនាក៏ដូចជាភាពងាយស្រួលរបស់ឧបករណ៍ ហើយក៏សង្ឃឹមថារកឃើញ និងប្រើប្រាស់ឧបករណ៍នេះ។
Sacchan