អ្នកជំនាញផ្នែកខួរក្បាលជនជាតិជប៉ុនបានលាតត្រដាងអាថ៌កំបាំងជួយកុមាររៀនកាន់តែមានប្រសិទ្ធភាព

នៅប្រទេសជប៉ុនឆ្នាំសិក្សាថ្មីចាប់ផ្តើមនាខែមេសានេះ ឪពុកម្តាយជាច្រើនអោយកូនចូលរួមថ្នាក់ក្រៅកម្មវិធីសិក្សាដូចជារៀនភាសាអង់គ្លេស ឬព្យាណូជា​ដើម។

តើ​ក្មេង​អាយុ​ប៉ុន្មាន​ទើបអាច​រៀន​ជំនាញ​ថ្មី? អ្នកជំនាញផ្នែកខួរក្បាលជនជាតិជប៉ុនបានផ្តល់ដំបូន្មានមានប្រយោជន៍​ដល់​ឪពុកម្តាយចំំពោះបញ្ហានេះ។ 

Chihiro Hosoda សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រខួរក្បាលនៅសាកលវិទ្យាល័យ Tohoku បាននិយាយថា ដើម្បីលើកទឹកចិត្តដល់ការរៀនសូត្រ និងការអភិវឌ្ឍន៍របស់កុមារ អ្វីដែលសំខាន់ត្រូវសរសើរកុមារមានការរីកចម្រើន ជាជាងផ្តល់​រង្វាន់​លើក​ទឹកចិត្តនៅពេលពួកគេបំពេញកិច្ចការ ដែលជាយុទ្ធសាស្រ្តឪពុក​ម្តាយ​តែង​តែ​ប្រើ។

“អ្វីដែលសំខាន់ជួយកុមារឱ្យបន្តការរៀនសូត្រដោយមិនចាប់អារម្មណ៍លើលទ្ធផល” ។

Chihiro Hosoda បាននិយាយថា “ខួរក្បាលអភិវឌ្ឍពីខាងក្រោយទៅមុខ” មានន័យថាខួរក្បាលចំហៀងផ្នែកខាងក្រោយលលាដ៍ក្បាល ជាកន្លែងដែលគ្រប់គ្រងចលនារបស់មនុស្ស នឹងអភិវឌ្ឍពេញលេញនៅពេលកុមារមានអាយុ ៥ ឆ្នាំ។ បន្ទាប់មកដល់ការវិវត្តន៍របស់ខួរក្បាលកញ្ចឹងកផ្នែកខាងក្រោយលលាដ៍ក្បាល ទទួលខុសត្រូវក្នុងការអភិវឌ្ឍ​សោតវិញ្ញាណ រួមទាំងពណ៌ រូបរាង និងចលនា។

ដូច្នេះហើយកុមារគួរតែចាប់ផ្តើមរៀនលេងព្យាណូ ហែលទឹក និងសកម្មភាពរាងកាយផ្សេងទៀតនៅអាយុ ៥ ឆ្នាំ។

យោងទៅតាមសាស្ត្រាចារ្យរង Chihiro Hosoda ខួរក្បាលផ្នែកខាងមុខទទួលខុសត្រូវចំពោះមុខងារយល់ដឹងខ្ពស់ជាច្រើន ដូចជាការចងចាំ សមត្ថភាពដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតឈានដល់កម្រិតកំពូលពេលកុមារមានអាយុប្រហែល ១៣ ឆ្នាំ។

Chihiro Hosoda បានអោយដឹងថា ការតស៊ូជាគន្លឹះដើម្បីអភិវឌ្ឍខួរក្បាល។ 

“ការ​តស៊ូជាកត្តាសំខាន់​ណាស់ដើម្បី​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​គ្រប់ផ្នែក” ។

Chihiro Hosoda បន្ថែមថា ការតស៊ូកើតចេញពីភាពឧស្សាហ៍ព្យាយាមធ្វើកិច្ចការសាមញ្ញជាបន្តបន្ទាប់ ដូចជាទន្ទេញ​ភាសា​អង់គ្លេសមួយពាក្យជារៀងរាល់ថ្ងៃ។

Chihiro Hosoda បាននិយាយថា ឪពុកម្តាយអាចព្យាយាមចរចាជាមួយកូនដោយអនុញ្ញាតឱ្យពួកគេមើលវីដេអូ​រយៈ​ពេល ៣០ នាទី ដរាបណាកូនបំពេញកិច្ចការផ្ទះ។ ប៉ុន្តែ Chihiro Hosoda និយាយថា គួរតែជៀសវាងវិធីសាស្រ្តនេះ ព្រោះ​វា​មាន​ឥទ្ធិពលធ្វើឱ្យកុមារចុះខ្សោយសមត្ថភាពម្ចាស់ការ។

នៅពេលដែលកុមារបំពេញកិច្ចការណាមួយដើម្បីទទួលបានរង្វាន់ ទាំងនេះបណ្តាលមកពីកម្លាំងជម្រុញខាងក្រៅ។ ​លទ្ធផល​កុមារ​មិន​មាន​ឆន្ទៈបន្ត​ការ​សិក្សា​ ផ្ទុយនឹងកុមារដែលពិតជាចង់បង្កើនសមត្ថភាព។

ក្នុងឧទាហរណ៍ខាងលើ កុមារ​ដែល​ព្យាយាម​រៀន​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ មានទំនោរមិនធ្វើកិច្ចការផ្ទះលុះ​ត្រាតែបានមើលវីដេអូ ឬព្យាយាម​អូស​បន្លាយ​ពេល​វេលាប្រើឧបករណ៍ឆ្លាតវៃជាថ្នូរបញ្ចប់លំហាត់។

ដើម្បីដោះស្រាយបញ្ហានេះ Chihiro Hosoda សង្កត់ធ្ងន់លើការសរសើរកុមារ។ Chihiro Hosoda និយាយ​ថា កុមារមាន​ការលើកទឹកចិត្តខាងក្នុង និងទំនុកចិត្ត ប្រសិនបើឪពុកម្តាយសរសើរកូនរាល់ពេលដែលពួក​គេ​រីក​ចម្រើន។

ទោះបីជាកុមារទទួលបានពិន្ទុល្អឥតខ្ចោះ ឪពុកម្តាយត្រូវសរសើរដំណើរការខិតខំប្រឹងប្រែងរបស់កូន ជាជាងគ្រាន់​តែ​និយាយ​អំពី​លទ្ធផល។ ដោយ​បង្ហាញ​ថា “កូនអាចដោះស្រាយគណិតវិទ្យាពិបាកមួយចំនួនដែលកូនមិនអាចធ្វើបាន​ពី​មុន” ។

ទោះជាយ៉ាងណា មាតាបិតាគួរតែវាយតម្លៃសមត្ថភាព និងដំណើរការអភិវឌ្ឍរបស់កុមារ។ ប្រសិនបើមិនវាយតម្លៃស្ថានភាពអភិវឌ្ឍរបស់កូនឱ្យបានត្រឹមត្រូវ ហើយប្រៀបធៀបកូនរបស់អ្នកជាមួយមិត្តរួមថ្នាក់ ចំណុចនេះធ្វើឱ្យកុមារប្រកាន់គំនិតគិតថាពួកគេ “មិនអាចធ្វើបាន” ។

ការបង្ខំកុមារឱ្យរៀនអ្វីដែលហួសពីសមត្ថភាព នឹងធ្វើឱ្យកុមារបាត់បង់តម្លៃរបស់ខ្លួន។

Chihiro Hosoda បាននិយាយថា “អ្វីដែលសំខាន់ ឪពុកម្តាយត្រូវចំណាយពេលជជែកជាមួយកូន និងស្វែងរកមធ្យោបាយ​យក​ឈ្នះ​ចំណុច​ខ្សោយ ជាជាងព្យាយាមស្វែងរកចំណុចខ្វះខាតរបស់កូន” ។

yuk

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: