បញ្ហាជនភៀសខ្លួនអ៊ុយក្រែនយកសត្វចិញ្ចឹមទៅប្រទេសជប៉ុន
បច្ចុប្បន្នអ៊ុយក្រែននៅតែស្ថិតក្នុងស្ថានភាពសង្រ្គាម។ ជប៉ុនក៏កំពុងសហការជាមួយប្រទេសនេះដើម្បីទទួលយកជនភៀសខ្លួន ដោយជួយពួកគេឱ្យរួចផុតពីសង្រ្គាមក្ដៅគគុកបណ្តោះអាសន្ន។ មិនមែនជារឿងធម្មតាទេដែលជប៉ុនឆ្លើយតបលឿនដូចនេះ ព្រោះជប៉ុនជាប្រទេសតឹងរ៉ឹងខ្លាំងពេលទទួលជនភៀសខ្លួន។ ទោះជាយ៉ាងណាក៏នៅតែមានបញ្ហាក្នុងដំណើរការទទួលបានសិទ្ធិជ្រកកោន។
បញ្ហាស្ថិតនៅលើសត្វចិញ្ចឹមរបស់ជនភៀសខ្លួន ដូច្នេះមិនមែនមានន័យថា ជនភៀសខ្លួនមិនអាចនាំឆ្កែ ឆ្មាទៅប្រទេសជប៉ុននោះទេ ប៉ុន្តែត្រូវរៀបចំមុន។
ជាដំបូងខ្ញុំនឹងពន្យល់អំពីវិធីសាស្រ្តធម្មតា។
សត្វចិញ្ចឹមដែលចង់ទទួលបានសិទ្ធិជ្រកកោននៅប្រទេសជប៉ុនត្រូវតែ៖
- ដំឡើងមីក្រូឈីប
- ចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតលើកដំបូង
- ចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតលើកទីពីរ
- ធ្វើតេស្តឈាម
- រង់ចាំរយៈពេល ១៥០ ថ្ងៃនៅប្រទេសម្ចាស់ផ្ទះ
- បង្ហាញឯកសារនៅវិទ្យាស្ថានជំងឺឆ្លងសត្វ
- ធ្វើការត្រួតពិនិត្យសុខភាព
ដើម្បីឆ្លងកាត់ដំណាក់កាលទាំងនេះត្រូវចំណាយពេលពី ៨ ទៅ ១០ ខែ សម្រាប់រៀបចំ។ ជាការពិតណាស់ តម្រូវការខាងលើសំខាន់ក្នុងការធានាសុវត្ថិភាព ប៉ុន្តែបើពិចារណាស្ថានភាពជនភៀសខ្លួន ពួកគេមិនមានពេលច្រើនក្នុងការរៀបចំនោះទេ។
មិនត្រឹមតែប៉ុណ្ណឹង ប្រសិនបើជនភៀសខ្លួនយកសត្វចិញ្ចឹមតាម ប៉ុន្តែមិនបានបំពេញលក្ខខណ្ឌខាងលើ ជម្រើសបន្ទាប់សម្រាប់ពួកគេពិតជាពិបាកណាស់។ ជម្រើសទីមួយអ្នកត្រូវទុកសត្វចិញ្ចឹមនៅស្ថានីយ៍ដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់ត្រួតពិនិត្យ ជាមួយនឹងតម្លៃ ១ យប់ ៣.០០០ យ៉េន x ៥៤៦.០០០ យ៉េន។
មានន័យថាអ្នកត្រូវទុកសត្វចិញ្ចឹមនៅកន្លែងចម្លែករយៈពេលកន្លះឆ្នាំ ហើយត្រូវចំណាយប្រាក់ច្រើន។ តើជនភៀសខ្លួនមានប្រាក់ច្រើនដែរឬ? ប៉ុន្តែនៅតែប្រសើរជាងជម្រើសយកទៅសម្លាប់។
សរុបទៅ ប្រសិនបើអ្នកមិនទាន់រៀបចំឯកសារ អ្នកត្រូវតែមានប្រាក់ បើមិនមានទាំងពីរ សត្វចិញ្ចឹមរបស់អ្នកនឹងត្រូវសម្លាប់។
ដោយផ្អែកលើមូលដ្ឋានបទបញ្ញត្តិធានាសុវត្ថិភាព ជប៉ុនមិនបានធ្វើខុសទេ ប៉ុន្តែបើឈរលើគោលជំហររបស់ជនភៀសខ្លួន ទាំងនោះជាបទបញ្ញត្តិសាហាវ និងឃោរឃៅបំផុត។
ជប៉ុនកំពុងប្រឹងប្រែងប្រមូលកម្លាំងស្វ័យការពារដើម្បីទទួលជនភៀសខ្លួនអ៊ុយក្រែន។ ទោះជាយ៉ាងណា ខ្ញុំគិតថា ការប៉ាន់ស្មាន និងវិធានការរបស់ការិយាល័យរដ្ឋាភិបាលមិនទាន់ដោះស្រាយនៅឡើយទេ។
Kengo Abe