រូបសាក់បែបជប៉ុនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចុះនៅក្នុងប្រទេសជប៉ុន?
សាក់មិនត្រឹមតែជាចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែជាវប្បធម៌ដែលផ្សព្វផ្សាយជុំវិញពិភពលោក។ នៅជប៉ុនរូបសាក់គេហៅថា Irezumi ដែលមានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនជប៉ុនតាំងពីបុរាណកាល។ ដូច្នេះហើយរូបសាក់នៅជប៉ុនមានការវិវត្តន៍តាមរបៀបពិសេសដោយឡែក ជាអ្វីដែលប្រទេសជាច្រើនទៀតសរសើរ។
កាលពីប៉ុន្មានថ្ងៃមុន ធ្លាប់មានអ្នកសាក់ជនជាតិ New Zealand ម្នាក់ឈ្មោះ Maori បានមកដល់ជប៉ុន ដើម្បីផ្លាស់ប្តូរវប្បធម៌ ជាមួយនឹងអ្នកសាក់នៅប្រទេសជប៉ុន។
https://www.buzzfeed.com/jp/ryosukekamba/maori
Maori ធ្វើជាអ្នកសាក់រូបផង ជាសាស្ត្រាចារ្យសិល្បៈនៅវិទ្យាស្ថានបច្ចេកវិទ្យាបូព៌ា ជាគ្រឹះស្ថានឧត្តមសិក្សានៅប្រទេស New Zealand ។ ឃើញថាប្រទេស New Zealand ទទួលស្គាល់រូបសាក់ជាវប្បធម៌សិល្បៈផ្លូវការ ផ្ទុយពីប្រទេសជប៉ុន។
បច្ចុប្បន្ននៅមានកន្លែងត្រាំទឹកក្តៅជាច្រើនមិនអនុញ្ញាតឱ្យអ្នកមានរូបសាក់ចូល។ ហើយរូបសាក់ក៏ជាចំណុចមិនល្អមួយដែរ ប្រសិនបើអ្នកចង់ស្វែងរកការងារធ្វើនៅក្នុងប្រទេសនេះ។
ជាងនេះទៅទៀត ធ្វើជាអ្នកសាក់នៅជប៉ុនត្រូវមានអាជ្ញាប័ណ្ណវេជ្ជសាស្រ្ត តាមពិតដូចជាហាមមិនអោយសាក់អញ្ចឹង។ ប្រសិនបើអាចទទួលបានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រ ប្រាកដជាមានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន បើអ្នកធ្វើការខាងផ្នែកវេជ្ជសាស្ត្រ ឋានៈសង្គមក៏ខ្ពស់ផងដែរ។
ប្រសិនបើអ្នកមិនមានសញ្ញាប័ត្រពេទ្យ ឬអ្នកមានសញ្ញាប័ត្រពេទ្យតែគ្មានទេពកោសល្យសិល្បៈ តើអ្នកណាធ្វើជាអ្នកសាក់?
ទោះជាយ៉ាងណា សាស្ត្រាចារ្យ New Zealand បានសង្កត់ធ្ងន់ថា រូបសាក់គួរតែត្រូវបានទទួលស្គាល់ជាលក្ខណៈវប្បធម៌របស់ជប៉ុន។ គាត់បាននិយាយថា៖ “រូបសាក់ជប៉ុនជាសិល្បៈដ៏អស្ចារ្យ ត្រូវបានពិភពលោកទទួលស្គាល់” ។
ប៉ុន្តែដំណោះស្រាយបញ្ហាខុសគ្នារវាងវប្បធម៌មិនងាយស្រួលនោះទេ។
ដើមឡើយ រូបសាក់ជាសញ្ញាសម្គាល់ឧក្រិដ្ឋជននៅក្នុងប្រទេសជប៉ុន។ ប្រជាជនជប៉ុនពីបុរាណប្រើរូបសាក់ដែលមិនអាចលុបសម្រាប់សម្គាល់អ្នកទោស។ ផ្ទុយទៅវិញ ឧក្រិដ្ឋជនប្រើរូបសាក់បង្ហាញពីឥទ្ធិពល ការគំរាមកំហែង។
តាមរយៈគំនិតនេះ រូបសាក់ដូចជា “មុខសញ្ញាគ្រោះថ្នាក់” ជាជាង “សិល្បៈ” ដូច្នេះបានជាអ្នកមានរូបសាក់ត្រូវហាមមិនអោយចូលកន្លែងត្រាំទឹកក្តៅ ឬជ្រោះទឹកក្តៅជាដើម។
សរុបទៅបើអ្នកចូលចិត្តរូបសាក់បែបជប៉ុន អ្នកអាចរកមើលនៅខាងក្រៅប្រទេសជប៉ុន។
Kengo Abe