ឧបករណ៍ចាប់កាំពន្លឺលំហសកលរកឃើញរលកយក្សស៊ូណាមិដំបូងគេនៅជប៉ុន
យើងទាំងអស់គ្នាដឹងអំពីផលប៉ះពាល់ដែលបណ្តាលមកពីរលកយក្សស៊ូណាមិ ទាំងនេះបានជំរុញឱ្យអ្នកវិទ្យាសាស្ត្រកែលម្អវិធីសាស្រ្តជួយរកឃើញគ្រោះមហន្តរាយ។
តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញពីដំណោះស្រាយចាប់យករលកយក្សស៊ូណាមិ តាមរយៈគ្រាប់ muon ។
Muon គឺជាភាគល្អិតបឋមដែលមានថាមពលខ្ពស់ ដែលបង្កើតឡើងនៅពេលដែលកាំពន្លឺលំហសកលបញ្ចាំងពីលើលំហ។ ភាគល្អិតទាំងនេះមាននៅគ្រប់ទីកន្លែងក្នុងបរិយាកាស និងអាចឆ្លងកាត់ស្ទើរតែទាំងអស់ដោយគ្មានគ្រោះថ្នាក់ រួមទាំងរាងកាយមនុស្សផងដែរ។
ភាគល្អិតប្រមាណ ១០០,០០០ គ្រាប់អាចឆ្លងកាត់រាងកាយមនុស្សត្រឹមរយៈពេលប៉ុន្មានវិនាទី។ អ្វីដែលសំខាន់ផ្លូវរបស់វាអាចនឹងត្រូវផ្លាស់ប្តូរបន្តិចដោយកម្លាំងធម្មជាតិធំ រួមទាំងរលកយក្សស៊ូណាមិ។
ដើម្បីរកមើលចលនារបស់គ្រាប់ muon មនុស្សត្រូវការឧបករណ៍ច្បាស់ ដូចជាឧបករណ៍ចាប់ TS-HKMSDD នៅឈូងសមុទ្រ Tokyo ។ ឧបករណ៍នេះត្រូវបានដំឡើងខាងក្នុងផ្លូវរូងក្រោមដី Tokyo Bay Aqua-Line ។
TS-HKMSSD រកឃើញរលកយក្សស៊ូណាមិតាមរយៈការរំកិលគ្រាប់ muon លើកដំបូង។ សំខាន់តាមទស្សនៈនៃការជូនដំណឹងពីមុន ការរកឃើញកើតឡើងក្នុងពេលវេលាជាក់ស្តែង និងបង្ហាញឱ្យឃើញថាមានភាពត្រឹមត្រូវ។
វិធីសាស្រ្តផ្សេងទៀតរួមមានរង្វាស់ជំនោរ ពោងអណ្តែត រូបភាពផ្កាយរណបថតពីលើអាកាស និងប្រភេទឧបករណ៍ចាប់សញ្ញាផ្សេងទៀត។ ទោះជាយ៉ាងណាវិធីសាស្ត្រតាមដាន muon សន្យាថាលឿន ថោក និងងាយស្រួលក្នុងការថែរក្សាជាងវិធីសាស្ត្រខាងលើ។
ការស្រាវជ្រាវថ្មីបង្ហាញពីប្រព័ន្ធ TS-HKMSDD រកឃើញរលកយក្សស៊ូណាមិកម្រិតស្រាលឆ្លងកាត់ឈូងសមុទ្រ Tokyo ក្នុងខែកញ្ញា ឆ្នាំ ២០២១ ដែលបង្កឡើងដោយខ្យល់ព្យុះចូលប្រទេសជប៉ុនភាគខាងត្បូង។ នៅពេលដែលមហាសមុទ្រប្រែប្រួល ចំនួនគ្រាប់ muon ប្រែប្រួលបន្តិចបន្តួច បំបែកដោយបរិមាណទឹក។
បច្ចុប្បន្ន TS-HKMSSD បានបង្ហាញថាវាអាចរកឃើញការផ្លាស់ប្តូររបស់គ្រាប់ muon ទាំងនេះ។ ក្រុមស្រាវជ្រាវស្នើឱ្យដំឡើងឧបករណ៍ស្រដៀងនឹង TS-HKMSSD ក្នុងផ្លូវរូងក្រោមដីផ្សេងទៀតនៅតំបន់ដែលងាយរងគ្រោះដោយសាររលកយក្សស៊ូណាមិ និងប្រើឧបករណ៍វាស់ជំនោរ ជាផ្នែកមួយនៃប្រព័ន្ធព្រមានអោយដឹងមុន។
Tanaka បាននិយាយថា “ដោយពឹងលើភាពជោគជ័យនៃការសាកល្បងដំបូងដូចនេះ ប្រព័ន្ធស្រដៀងគ្នាមួយចំនួនក៏ត្រូវបានសាកល្បងនៅអង់គ្លេស និងហ្វាំងឡង់” ។
ឧបករណ៍ចាប់សញ្ញា muon បង្កើតប្រព័ន្ធ TS-HKMSSD តូចបំផុត មានប្រវែងត្រឹមតែ ២ ម៉ែត្រប៉ុណ្ណោះ។
បច្ចុប្បន្នឧបករណ៍ដូចនេះចំនួន ២០ ត្រូវបានដំឡើងតាមផ្លូវរូងក្រោមដីឈូងសមុទ្រ Tokyo ដោយធ្វើការរួមគ្នាដើម្បីបង្កើតប្រព័ន្ធទាំងមូល។
ក្រៅពីរកឃើញរលកយក្សស៊ូណាមិកំពុងចូល ប្រព័ន្ធបែបនេះអាចត្រូវបានប្រើដើម្បីស្វែងរកឧស្ម័នធម្មជាតិ និងរកឃើញរញ្ជួយដី។ នៅពេលនេះក្រុមស្រាវជ្រាវរីករាយក្នុងការប្រើ TS-HKMSSD ជាឧបករណ៍ចាប់រលកយក្សស៊ូណាមិត្រឹមត្រូវ។
AD