បន្ទាប់​ពី​សោកនាដកម្ម​ប្រពន្ធ​កូនត្រូវសម្លាប់បុរសម្នាក់បន្តរស់នៅក្នុងផ្ទះនោះ

ពេលគាត់កំពុងធ្វើដំណើរទៅផ្ទះ ស្រាប់តែមើលឃើញផ្លាកសញ្ញា “ហាមចូល” មុខ​ទ្វារ និងប៉ូលីសឈរ​នៅ​ជុំវិញជាច្រើន​នាក់។

មើលពីចម្ងាយគាត់ឃើញពន្លឺក្នុងបន្ទប់កូនស្រីច្បងនៅជាន់ទី ២ ភ្លឺនៅឡើយ។ គាត់ឆ្ងល់ថា “មានរឿងអ្វី កូនស្រីតែង​តែនៅជាន់ក្រោមប្រហែលមួយម៉ោងមុនពេលបាយ” ។ គាត់​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ជា​ច្រើន​ដង​តែ​មិនចូល។

នៅថ្ងៃនោះ គ្រួសាររបស់លោក Kato ទាំងមូលត្រូវសម្លាប់ក្នុងផ្ទះ។

ការពារផ្ទះ ជាកន្លែងដែលអ្នកទាំង ៣ មិនអាចត្រឡប់មកវិញ។

បច្ចុប្បន្នលោក Kato ស្នាក់នៅផ្ទះកើតហេតុខាងលើ លោក Kato អាយុ ៤៩ ឆ្នាំបាននិយាយថា “ខ្ញុំនៅរស់ ដើម្បីកុំ​ឱ្យ​ស្លាប់” ។

នៅទីក្រុង Kumagaya, Saitama លោក Kato រស់នៅជាមួយប្រពន្ធ និងកូនស្រីពីរនាក់ មួយគ្រួសារបួននាក់មាន​សុភមង្គល។ ផ្ទះរបស់គាត់មានពីរជាន់ កូនស្រីទី ២ ចូលរៀនបឋម​សិក្សា។ មួយឆ្នាំកន្លះក្រោយមក ឧបទ្ទវហេតុអកុសលបាន​កើត​ឡើងនៅខែកញ្ញា ឆ្នាំ ២០១៥ ។

យោងទៅតាមអង្គហេតុក្នុង​សវនាការ តួអង្គឈ្មោះ Nakada Rudena Byron Jonathan អាយុ ៣៦ ឆ្នាំ ជនជាតិ Peru ដែលជាជនសង្ស័យករណីលួចចូលខុសច្បាប់បានរត់គេចខ្លួនដោយយកលេសចេញទៅជក់បារីអំឡុងពេលសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស។ ចាប់ពីថ្ងៃទី ១៤ ដល់​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា ជននេះលួចចូលផ្ទះចំនួន ៣ ខ្នង សម្លាប់​មនុស្ស​ប្រុស​​ស្រី​ចំនួន ៦ ​នាក់ ​ប្លន់​យក​ប្រាក់។ ផ្ទះទី ៣ ជារបស់លោក Kato ។

នៅក្នុងផ្ទះរបស់គាត់ Nakada Rudena Byron Jonathan បានសម្លាប់ប្រពន្ធរបស់លោក Kato ឈ្មោះ Miwako កូនស្រីច្បង Misaki (អាយុ ១០ ឆ្នាំ) កូនស្រីទីពីរ Harukua (អាយុ ៧ ឆ្នាំ) ។ បន្ទាប់មកជននោះកាត់ដៃរបស់ខ្លួន ហើយ​ធ្លាក់​ពីលើ​ជាន់​ទី ​២ ប៉ុន្តែ​ត្រូវ​បានប៉ូលីស​ជួយ​សង្គ្រោះ​។

ក្រោយកើតហេតុ លោក Kato បានទទួលការពន្យល់ជាច្រើនពីប៉ូលីស ប៉ុន្តែគាត់មិនចាំអ្វីទាំងអស់។ គាត់​គ្រាន់តែ​ដឹង​ថា​គ្រប់យ៉ាងប្រែជាអាក្រក់ នៅពេលដែល​គាត់​ឃើញ​ប្រពន្ធ និង​កូន​របស់គាត់​ដេក​នៅ​ស្ងៀម បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​រួច។ ពេលនោះ​ហើយ​ដែល​គាត់​ដឹង​ការពិត​ដ៏​ឃោរ​ឃៅ​​ហើយ​​យំ​​រហូតដល់​ដួល។

ប្រពន្ធរបស់គាត់ Miwako ជាមនុស្សរឹងមាំ និងយកចិត្តទុកដាក់។ សូម្បី​តែ​កូន​ស្រីយំពេល​យប់ក៏គាត់ស្ងប់ចិត្តទាំងនិយាយ​ថា “កូន​ក្មេងបែប​ហ្នឹងឯង” បងស្រីក៏ជាអ្នកដាក់ឈ្មោះ​កូន​ស្រី​ទាំង​ពីរ​នាក់​ផង​ដែរ។ Misaki កើតក្នុងខែមករា ចំណែក Haruka កើតក្នុងខែមីនា។ ពួកគាត់បានដាក់ឈ្មោះដែលបង្ហាញពីបំណង “ឆ្លងផុតរដូវរងា ដុះពន្លករឹងមាំ និងក្លាយជាផ្កាដ៏ស្រស់ស្អាតនានិទាឃរដូវចូលមកដល់” ។

បងប្អូនស្រីធំឡើងមានស្និទ្ធស្នាល កូន​ស្រី​ច្បង​ Misaki ​​ដូច​ម្តាយ​របស់ប្អូន។ ពេល​លេង​ជាមួយប្អូន Misaki តែង​​តែ​អត់​ឳន​ប្អូន ចំណែក Haruka ជាមនុស្សពោរពេញ​ដោយ​ថាមពល តែងតែ​ញញឹម។

ក្រោយពេលកើតហេតុ Kato បានអោយដឹងថា “និយាយតាមត្រង់ទៅ ខ្ញុំមិនគិតថាអាចបន្តរស់នៅទីនោះទេ” ។

ទោះ​ជា​យ៉ាង​ណា​ បន្ទាប់​ពី​រស់​នៅ​ផ្ទះ​ឪពុក​ម្ដាយ​បង្កើតមួយរយៈពេល គាត់​ក៏​ត្រលប់​មក​វិញ។

បើខ្ញុំទៅនឹងមិនមានកន្លែងសម្រាប់​ពួកគេ​ទាំង​បី​នាក់​មកវិញទៀតទេ។

ប្រហែល ២ ឆ្នាំក្រោយហេតុការណ៍ លោក Kato បាន​ត្រឡប់​មក​ផ្ទះ​ម្ដង​ទៀត។

លោក Kato ធ្លាប់គិតថាបើពេលនោះគាត់នៅផ្ទះ តើគាត់អាចជួយសង្គ្រោះប្រពន្ធកូនទេ? ឬលទ្ធផលចុងក្រោយពួក​គេ​ទាំង​អស់គ្នាត្រូវស្លាប់។ តើត្រូវធ្វើយ៉ាងណា?

លោក Kato ក៏បានព្យាយាមចូលរួមការប្រជុំគ្រួសារជនរងគ្រោះ ប៉ុន្តែកម្រមានអ្នកបាត់បង់គ្រួសារទាំងមូលដូចគាត់ណាស់។ មនុស្សគ្រប់រូបសុទ្ធតែមានការឈឺចាប់រៀងៗខ្លួន គាត់ដឹងថាប្រៀបធៀបគ្មានតម្លៃទេ ប៉ុន្តែពិតជាពិបាកប្រឈម​នឹង​អារម្មណ៍​ច្រណែន ព្រោះយ៉ាងហោចណាស់ពួកគេនៅមានសាច់ញាតិ។

ហេតុការណ៍​ស្រដៀងគ្នានេះ​កើត​ឡើង​ក្នុងផ្ទះ ​៣​ ខ្នង ជាមួយ​នឹង​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​នៅ​ប៉ុស្តិ៍​បូ៉លីស។ បើ​ប៉ូលីស​ខេត្ត​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តើអាចរារាំងរឿងនេះទេ? ដោយ​យល់​ឃើញ​ដូច្នេះ​ Kato បាន​ដាក់​ពាក្យ​បណ្ដឹង។

ក្រោយមក Nakada ត្រូវកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។ ប៉ុន្តែ Kato បាននិយាយថា “ខ្ញុំនឹងមិនចុះចាញ់ទេ ប្រសិន​បើ​តុលាការ​មិន​កាត់​ទោស​ប្រហារ​ជីវិតជននោះ ខ្ញុំ​នឹង​សម្លាប់​គាត់​ដោយ​ផ្ទាល់ដៃ។ ខ្ញុំ​មិន​ខ្វល់​ត្រូវគេចាប់ខ្លួន​ទេ” ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល Kato ទទួល​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន និង​បង្ហាញ​ឈ្មោះ​ពិត​របស់​ខ្លួន។ គាត់​បាន​​និយាយ​​ថា “ដោយវត្តមានរបស់ខ្លួន ខ្ញុំ​នឹង​រក​យុត្តិធម៌​ជូន​ពួកគេ​ទាំង​បី​នាក់​” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: