ប៉ូលីសជប៉ុនស្វែងរកពស់ថ្លាន់មូលវារចេញពីឡានបាត់កាលពីថ្ងៃច័ន្ទ
ពស់ថ្លាន់មូល (Ball python) ប្រវែង ២ ម៉ែត្រ ទម្ងន់ ២ គីឡូក្រាម វារបាត់កាលពីថ្ងៃច័ន្ទទី ១៨ ខែមេសា។
រូបភាព https://english.kyodonews.net/
ប៉ូលីសបាននិយាយថា ពស់ថ្លាន់វារចេញពីឡានម្ចាស់នៅចំណតរថយន្តក្នុងទីក្រុង Okayama ភាគខាងលិចប្រទេសជប៉ុន នៅពេលដែលម្ចាស់កំពុងយករបស់របរចេញពីរថយន្ត។
ម្ចាស់សត្វបានអោយដឹងថា សត្វត្រូវគេយកពិសចេញរួចហើយ ទោះជាយ៉ាងនេះក្តី ប៉ូលីសនៅតែជូនដំណឹងដល់ប្រជាពលរដ្ឋ ដើម្បីការពារកុំឱ្យពួកគេត្រូវពស់ថ្លាន់វាយប្រហារ។
បន្ទាប់ពីពស់ថ្លាន់បាត់ ម្ចាស់បានរាយការណ៍ប្រាប់ប៉ូលីសនៅយប់ថ្ងៃអាទិត្យ ទី ១៧ ខែមេសា។ បច្ចុប្បន្នប៉ូលីស ១០ នាក់កំពុងប្រើដំបងស្វែងរកក្នុងគប់ស្មៅនៅជុំវិញផ្ទះម្ចាស់។
ដោយដឹងថា នៅប្រទេសជប៉ុន ការចិញ្ចឹមសត្វល្មូនមិនទាមទារការអនុញ្ញាតពីរដ្ឋាភិបាលនោះទេ។
yuki