ភោជនីយដ្ឋាន​ជប៉ុនលំដាប់ខ្ពស់ចេញជាបង្អែមមាន​រាង​ដូចបំណែកជញ្ជាំង​របក

The Royal Park នៅ Ginza ទីក្រុង Tokyo ថ្មីៗនេះបានបង្កភាពទាក់ទាញដោយបង្អែមដែលមានរាងដូចបំណែក​របក​ចេញ​ពី​ជញ្ជាំង។

បង្អែម​នេះ​មាន​ឈ្មោះ​ថា “Grey” ធ្វើពីការ៉េមស្ត្របឺរី ជាមួយនឹងស្រទាប់ mousse ធ្វើ​ពី​ស៊ុត​ស។ ភោជនីយដ្ឋាន​បាន​បន្ថែម​​ល្ង​ខ្មៅ​​ទៅ​ក្នុង​នំ​ដើម្បី​បង្កើត​ជា​លំនាំ​ដូច​ជញ្ជាំងរបក។

ទោះបីជាសំបកក្រៅមើលទៅមិនទាក់ទាញ ប៉ុន្តែបង្អែមត្រូវបានអតិថិជនសរសើរថាឆ្ងាញ់។ ភ្ញៀវដែលទទួលទានបង្អែម​នេះ​បាន​និយាយ​ថា ពេល​ទទួល​ទាន​បង្អែម​អ្នក​គួរតែផ្តោតលើរសជាតិជាជាងប្រើភ្នែកមើល។

នេះមិនមែនជាលើកទីមួយទេ ដែលភោជនីយដ្ឋានជប៉ុនធ្វើមុខម្ហូបប្លែកៗបែបនេះ។ មុននោះភោជនីយដ្ឋានមួយកន្លែងនៅ Osaka មានលក់មី Miso ramen ជាមួយនឹងការ៉េម។ ម្ហូបនេះទាក់ទាញអតិថិជនក្នុងស្រុក និងបរទេសយ៉ាង​ច្រើន​ផង​ដែរ។

គ្មានអ្នកណាគិតថាម្នាងសិលានឹងក្លាយជាការបំផុសគំនិតក្នុងការធ្វើម្ហូបនោះទេ ព្រោះគ្មានអ្នកណាមានអារម្មណ៍ទទួល​ទាន​ម្នាង​សិលាឡើយ។

ទោះជាយ៉ាងណា នោះ​ជា​អ្វី​ដែល​មេចុងភៅ​នៅ Opuses ភោជនីយដ្ឋានលំដាប់ខ្ពស់នៅទីក្រុងតូក្យូបានធ្វើ។ រូបថតមុខម្ហូបដ៏ចម្លែកនេះត្រូវបានបង្ហោះលើគណនី Twitter @mimimimimitsu32 និងទទួលបានអ្នកចុច Like ជាង ២០ ម៉ឺននាក់ និងចំនួន retweet ២៦,០០០ និង Comment ជាច្រើនទៀត។ អ្នកទទួលទានទាំងអស់សុទ្ធតែមានអារម្មណ៍​​ថា​​​បង្អែម​​​នេះ​​មើល​ទៅ​ដូចម្នាងសិលា។

ទោះ​ជា​យ៉ាង​ណាជប៉ុន​នៅ​មិន​ទាន់​បើក​ព្រំដែនពេញលេញសម្រាប់​ភ្ញៀវ​អន្តរជាតិទេ ដូច្នេះហើយភ្ញៀវបរទេសមិនអាច​​រីក​​រាយ​​​​នឹង​​មុខ​ម្ហូប​ប្លែកៗ​ទាំង​នេះ​ឡើយ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: