ការសាកល្បងបង្ហាញថាចង្កឹះអគ្គិសនីអាចបង្កើនបរិមាណជាតិប្រៃ ជួយទទួលទានអាហារល្អចំពោះសុខភាពកាន់តែឆ្ងាញ់

តើម្ហូបឆ្ងាញ់មកពីចង្កឹះឬ?

អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា អាហារល្អចំពោះសុខភាពច្រើនតែមិនមានរសជាតិឆ្ងាញ់នោះទេ ដោយ​សារ​តែ​បរិមាណ​អំបិល​តិច។ មុខម្ហូបដែលដាក់គ្រឿងទេសច្រើនប្រាកដជាឆ្ងាញ់ ប៉ុន្តែការទទួលទានគ្រឿងទេសច្រើនក្នុងរយៈពេលយូរមិនល្អទេ។

ក្រុមហ៊ុនផលិតអាហារ Kirin និងសាកលវិទ្យាល័យ Meiji បានរកឃើញវិធីដោះស្រាយបញ្ហាខាងលើ ដោយប្រើចង្កឹះមួយប្រភេទដែលអាចជំរុញអំបិល​ក្នុង​អាហារ​ដែលមានបរិមាណជាតិប្រៃទាប។ ចង្កឹះពិសេសនេះបញ្ជូនចរន្តអគ្គិសនីខ្សោយទៅក្នុងអាហាររបស់អ្នក។

អាថ៌កំបាំងស្ថិតលើការស្វែងរកទម្រង់រលកអគ្គិសនីដែលប៉ះពាល់អ៊ីយ៉ុងដូចជា NaCl ទទួលខុសត្រូវចំពោះរសជាតិប្រៃ ដែលអាចបង្កើនជាតិប្រៃនៃមុខម្ហូប។ ចរន្តនេះក៏ប៉ះពាល់ដល់អ៊ីយ៉ុងក្នុងប៊ីចេង បង្កើតជារសជាតិ Umami ដូចជាស៊ុប Miso ។

ពួកគេបានធ្វើតេស្តដោយអនុញ្ញាតអោយបុគ្គលបរិភោគ Gel មួយប្រភេទដែលមានបរិមាណអំបិលជាក់លាក់ ហើយសុំឱ្យវាយតម្លៃជាតិប្រៃនៃមុខម្ហូបដើម្បីកំណត់ស្តង់ដារ។ បន្ទាប់មកអ្នកចូលរួមនឹងបរិភោគប្រភេទ Gel ផ្សេងជាមួយនឹងបរិមាណអំបិល ៣០% ។ ភាគច្រើនអ្នកចូលរួមអាចទទួលបានអារម្មណ៍កម្រិតប្រៃថយចុះ ៣០% ពិតមែន។

ក្នុងការសាកល្បងចុងក្រោយ បុគ្គលធ្វើតេស្តបរិភោគប្រភេទ Gel គ្មានអំបិល ប៉ុន្តែពួកគេប្រើបង្កឹះអគ្គិសនីបរិភោគ។ លទ្ធផលភាគច្រើនមានអារម្មណ៍កម្រិតជាតិប្រៃកើន ៥០% ដែលធ្វើឱ្យ Gel ដែលមានជាតិអំបិលទាបប្រៃជាងមុន។

លទ្ធផលវិជ្ជមានក៏បង្ហាញថាស៊ុប Miso អំបិលតិច តាមរបាយការណ៍ចង្កឹះអគ្គិសនីមិនត្រឹមតែបង្កើនជាតិប្រៃ ថែម​​ទាំង​បង្កើន​កម្រិត Umami ផងដែរ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ចរន្តអគ្គិសនីនៅក្នុងចង្កឹះមានកម្រិតទាបណាស់ ហើយមិនមានផលប៉ះពាល់ដល់រាងកាយមនុស្សនោះទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: