រឿងនិយាយពីស្រ្តីគ្មានកេរ្តិ៍ខ្មាស់មានទំនាក់ទំនងស្នេហាជាមួយនឹងបុរសគ្រប់រូប
មនុស្សជាច្រើនគិតថា នារីជនជាតិជប៉ុន ស្ងប់ស្ងាត់ ខ្មាស់អៀន មិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាប់មនុស្សជាទីស្រលាញ់ តើចំណុចនេះពិតដែរទេ?
កាលពីអតីតកាល មានតួអង្គម្នាក់ស្ទើរតែមានទំនាក់ទំនងជាមួយនឹងបុរសគ្រប់រូប។ ចូរក្រឡេកមើលលក្ខណៈជីវិតរបស់ស្រ្តីដែលគ្មានកេរ្តិ៍ខ្មាស់ម្នាក់នេះ។
Tokugawa Tsunanari ជាអ្នកគ្រប់គ្រងតំបន់ដែលគេហៅថា Owari ស្ថិតនៅខេត្ត Aichi សព្វថ្ងៃ។ តួអង្គសំខាន់ជាស្រ្តីនៅក្នុងដំណាក់ក្រោយរបស់លោកមេទ័ពម្នាក់នេះ។
ទោះបីជានាងមានសម្រស់លេចធ្លោដូចជាស្រីស្អាតដទៃទៀតក៏ពិតមែន ប៉ុន្តែស្ត្រីរូបនេះត្រូវកត់ត្រាក្នុងប្រវតិ្តសាស្ត្រដោយសារតែចំណង់ផ្លូវភេទ និងរឿងអាស្រូវស្គាល់បុរសជាច្រើន។
ស្ត្រីនោះមានឈ្មោះ Ofuku ជាប្រពន្ធចុងរបស់ Tsunanari Tokugawa ដែលបង្កើតកូនប្រុសពីរនាក់ និងកូនស្រីបីនាក់។ កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំងពីរនាក់របស់នាងក្លាយជាអ្នកស្នងតំណែង ដូច្នេះទោះ Ofuku បួសក៏នៅតែអាចលូកដៃក្នុងរឿងនយោបាយ។ ចាប់តាំងពីពេលនោះការបាត់បង់ម្ចាស់ការបានចាប់ផ្តើម។
តាំងពីពេលនោះមក ចំណង់ផ្លូវភេទរបស់ Ofuku បានផ្ទុះឡើង។ នាងរាប់អានមនុស្សគ្រប់ប្រភេទ ដូចជាអ្នកជួបគ្នាដោយចៃដន្យក្នុងក្រុង តួសម្តែងល្បី តួអង្គដែលមានទាក់ទងនឹងការងាររបស់នាង រួមទាំងអ្នកចំបាប់ Sumo ផងដែរ។ មិនថារូបរាងខាងក្រៅ ឬឋានៈរបស់បុគ្គលនោះយ៉ាងណា ឲ្យតែ Ofuku ចូលចិត្ត នាងនឹងយកឲ្យបាន។
មិនត្រឹមតែបំពេញតម្រូវការផ្លូវកាយប៉ុណ្ណោះទេ បើប្រើពាក្យសម្តីពណ៌នាអាចនិយាយបានថា Ofuku “ញៀននឹងការរួមភេទ” ដូច្នេះនាងតែងតែមានផ្ទៃពោះ។ ទោះជាយ៉ាងណា Ofuku ជាប្រពន្ធចុងរបស់មេទ័ព ធ្វើយ៉ាងណាអាចបង្កើតកូនឲ្យមនុស្សប្រុសដទៃទៀត ទើបគ្រូពេទ្យស្នើឲ្យនាងរំលូតកូន។
កាន់តែអាក្រក់ជាងនេះ នៅពេលដែល Ofuku មានទំនាក់ទំនងស្នេហាជាមួយគ្រូពេទ្យម្នាក់នេះ។
និយាយអញ្ចឹង Tsunanari Tokugawa ដែលជាកម្មសិទ្ធិរបស់ត្រកូល Tokugawa គ្រប់គ្រងប្រទេសជប៉ុននៅសម័យនោះ។ ប្រសិនបើស្ថានការណ៍នេះនៅតែបន្តនឹងបង្ករឿងអាស្រូវដល់ត្រកូលទាំងមូល ដូច្នេះហើយបង្គាប់ឲ្យ Ofuku ស្នាក់នៅវិមានដោយឡែក។
នៅអាយុ ៤២ ឆ្នាំ Ofuku មិនអាចរួមភេទជាមួយអ្នកណាទៀតទេ ដូច្នេះនាងកាត់បន្ថយកាមអារម្មណ៍ជាមួយនឹងដើមឈើក្នុងសួនច្បារ។ ស្មារតីរបស់ស្រ្តីរូបនេះធ្លាក់ចុះដោយសារត្រូវឃុំខ្លួនរហូតដល់ស្លាប់នៅអាយុ ៧៥ ឆ្នាំ។
Kengo Abe