គោលនយោបាយស្តារសេដ្ឋកិច្ច​របស់នាយករដ្ឋមន្ត្រី Kishida

នាយករដ្ឋមន្ត្រី Kishida មានប្រសាសន៍ថា លោកនឹងផ្លាស់ប្តូរសេដ្ឋកិច្ចបន្តិចម្តងៗ ជាពិសេសបន្ធូរបន្ថយវិធានការព្រំដែន ហើយសង្ឃឹមថាអាចបន្តសកម្មភាពសេដ្ឋកិច្ចនៅឆ្នាំទី ៣ បន្ទាប់ពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ។

“យើងនឹងបន្ធូរបន្ថយវិធានការព្រំដែនជាបណ្តើរៗ រួមបញ្ចូលការរៀបចំប្រព័ន្ធគ្រប់គ្រងអោយបានហ្មត់ចត់ ស្តារវិស័យ​សេវាកម្ម​ដូច​ជា​ទេសចរណ៍ និងម្ហូបអាហារទៅតាមជំហាន។ នេះជាគោលនយោបាយរបស់រដ្ឋាភិបាល​បច្ចុប្បន្ន” ។

លោកនាយករដ្ឋមន្ត្រី Kishida បានទៅទស្សនាខេត្ត Ishikawa ដោយនិយាយថា “មនុស្សគ្រប់រូបមានបំណងចង់បន្តសកម្មភាពសេដ្ឋកិច្ច និងសង្គមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ទន្ទឹមនឹងនោះក៏ប្រកាសថា លោកនឹងធានាឱ្យមានប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដើម្បីធានាថាសកម្មភាពស្តារសេដ្ឋកិច្ចអាចប្រព្រឹត្តទៅដោយសុវត្ថិភាព។

លើសពីនេះ ក្នុងកិច្ចសន្ទនាតុមូលជាមួយប្រជាជនក្នុងតំបន់ នាយករដ្ឋមន្ត្រីបានលើកឡើងពីបញ្ហាតម្លៃម្ហូបអាហារ និង​​ទំនិញ​​ផ្សេង​ទៀត​ឡើង​​ថ្លៃ​ដោយសារ​ស្ថានភាព​អាក្រក់​នៅ​អ៊ុយក្រែន។ ប្រជាជនបង្ហាញសុច្ឆន្ទៈក្នុងការបង្កើន​អត្រា​ផ្គត់​ផ្គង់​ស្បៀងអាហារដោយខ្លួនឯង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: