មន្ទីរពេទ្យ Kyoto ជប៉ុនទទួលបានជោគជ័យក្នុងការវះកាត់ប្តូរសួតដែល​មាន​ប្រភេទឈាមខុសគ្នាលើកដំបូងនៅលើពិភពលោក

មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូកាលពីថ្ងៃទី ១២ ខែមេសា បានប្រកាសប្តូរសួតមួយផ្នែកពីឪពុកដែលមានឈាមប្រភេទ B និង​ម្តាយ​ដែល​មាន​ឈាមប្រភេទ O ទៅអោយកូនស្រីអាយុ ១០ ឆ្នាំដែលមានឈាមប្រភេទ O ។

យោងទៅតាមមន្ទីរពេទ្យ នេះជាការវះកាត់ប្តូរសួតពីអ្នកបរិច្ចាគដែលនៅរស់ដំបូងលើពិភពលោកមានប្រភេទ​ឈាម​ខុស​គ្នា។

ការវះកាត់ប្តូរត្រូវបានធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ដំណើរការវះកាត់ដោយរលូន ហើយអ្នកជំងឺចេញពីមន្ទីរពេទ្យនៅ​ថ្ងៃទី ១១ ខែ​មេសា។

រហូតមកដល់ពេលនេះការវះកាត់រវាងមនុស្សដែលមានប្រភេទឈាមខុសគ្នា និងអ្នកបរិច្ចាគសរីរាង្គ ភាគច្រើនត្រូវបានធ្វើនៅលើតម្រងនោម និងថ្លើម ហើយមិនធ្លាប់ធ្វើចំពោះសួតនោះទេ ព្រោះតែសួតងាយនឹងបញ្ចេញចោល និងឆ្លងមេរោគដល់សរីរាង្គខាងក្នុងផ្សេងទៀត។

អ្នកជំងឺស្រីរស់នៅតំបន់ Kanto ភាគ​ខាងកើត​ប្រទេស​ជប៉ុន​។ នាង​មាន​ជំងឺ​រលាក​ទងសួត​ ស្ទះ ស្ថានភាពបណ្តាលអោយស្ទះផ្លូវដង្ហើមផ្នែកតូចក្នុងសួត បន្ទាប់​ពី​បានទទួលការវះកាត់ប្តូរខួរឆ្អឹង។

នៅខែកញ្ញាឆ្នាំ ២០២១ ស្ថានភាព​ធ្ងន់ធ្ងររហូតដល់ថ្នាក់ត្រូវការម៉ាស៊ីនដកដង្ហើម។ ដូច្នេះហើយមន្ទីរពេទ្យបានសម្រេច​​ចិត្តធ្វើការវះកាត់ប្តូរសួតរស់។

ក្នុងករណីនេះ អ្នកជំងឺត្រូវការអ្នកបរិច្ចាគសួតចំនួន ២ នាក់ ដូច្នេះមន្ទីរពេទ្យ​បាន​ប្រើ​សួត​របស់ឪពុក​ដែល​មាន​ប្រភេទ​ឈាម​ខុស​កូនស្រី ក៏ដូចជាមួយផ្នែក​ពី​ម្តាយរបស់ប្អូនស្រី។ ឪពុកម្តាយរបស់ប្អូនសុទ្ធតែមានអាយុជាង ៤០ ឆ្នាំ។

ដើម្បីជៀសវាងស្ថានភាពបញ្ចេញចោលរបស់សួត វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា​ឱ្យ​លេបថ្នាំ និងអនុវត្ត​វិធី​ព្យាបាល​មួយ​ចំនួន​ទៀត​ប្រហែល ៣ សប្តាហ៍​មុន​ពេល​វះកាត់។

ក្រោយពេលវះកាត់ ទោះបីជាអ្នកជំងឺមានរោគសញ្ញាបញ្ចេញចោលធ្ងន់ធ្ងរ ស្ថានភាពត្រូវបានព្យាបាលភ្លាមៗតាម​រយៈ​វិធីព្យាបាល​ដោយ steroid ។

បច្ចុប្បន្ននេះអ្នកជំងឺលែងត្រូវការម៉ាស៊ីនដកដង្ហើមទៀតហើយ អាចដើរដោយខ្លួនឯងបាន។ តាម​សេចក្តីរាយការណ៍​​​​ប្អូន​ស្រី​ចេញពី​មន្ទីរពេទ្យក្នុងស្ថាន​ភាព​សុខ​ភាព​​ល្អ​នៅ​ថ្ងៃ​ទី ​១១ ខែមេសា។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: