វេទមន្តដែលផ្តើមចេញពីពហុសាសនារបស់ជប៉ុន

កំណែភាពយន្តរបស់ Anime Jujutsu Kaisen – Jujutsu Kaisen 0 កំពុងពេញនិយមយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។

Jujutsu ជា “វេទមន្ត” ត្រង់ចំណុចនេះទាក់ទងនឹងបណ្តាសា។

រំលឹកដល់បណ្តាសា ជនជាតិជប៉ុនមានរូបភាពដ៏គួរឱ្យ​ខ្លាច​ ដូច​ជា​ដាក់​បណ្តាសាអ្នកណា​ម្នាក់ស្លាប់ ឬដាក់បណ្តាសានរណាម្នាក់ឱ្យរងទុក្ខ។

បច្ចុប្បន្នបណ្តាសា​ត្រូវគេចាត់ទុកក្នុងន័យបែបនេះ ប៉ុន្តែតាមពិត “វេទមន្ត” គឺខុសស្រឡះទៅវិញ។

ដើម្បីយល់កាន់តែច្បាស់អំពីគំនិតនេះ រឿងដែលខ្ញុំចង់រៀបរាប់ថ្ងៃនេះនិយាយពីគ្រូសិល្ប៍។

ប្រវត្តិរបស់ Jujutsu មានយូរណាស់មកហើយតាំងពីសម័យ Jomon ។ សម័យ Jomon មានរយៈពេលពី ៣០០០ ឆ្នាំមុន ដល់ប្រហែល ១៦០០០ ឆ្នាំមុន។ អ្នកអាចក្រឡេកមើលរូបភាពខាងក្រោមដើម្បីស្រមៃមើលជីវិតរបស់មនុស្សក្នុងអំឡុង​​ពេល​នោះ។

https://rekisiru.com/11124

បន្ទាប់​មក​ដល់​សម័យ Heian ជា​សម័យ​របស់អភិជន នៅពេលនោះគ្រូសិស្ប៍គេហៅម្យ៉ាងទៀតថា The Yin‑Yang Master ។ ប្រទេសជាតិមានគ្រូសិល្ប៍ផ្តាច់មុខម្នាក់ ហើយវត្តមានរបស់បុគ្គលនេះកាន់ជោគវាសនារបស់ប្រទេសមួយ។

ជាការពិតណាស់ក៏មានគ្រូសិល្ប៍ថ្នាក់ទាបផងដែរ ហើយតួនាទីរបស់ពួកគេគឺដោះស្រាយបញ្ហាសេ្នហា ការងារជាដើម មិនមែនកម្ចាត់បិសាចដូចក្នុង Anime នោះទេ។

ជប៉ុនជាប្រទេសដែលជឿលើពហុសាសនា “គ្រប់យ៉ាងមានវិញ្ញាណ” ទេវតាគង់នៅគ្រប់ទីកន្លែង តាំងពីមែកឈើរហូតដល់ច្រាំងថ្មចោទជាដើម ព្រោះ​បើ​មាន​តែទេវតាមួយអង្គស្តាប់​បំណង​​ប្រាថ្នា​របស់​មនុស្សជាច្រើន តើមិន​ហត់​នឿយ​ទេ​ឬ?

តួនាទីរបស់គ្រូសិល្ប៍គឺនិយាយពីហឬទ័យរបស់ទេវតា ឬមើលងាយអំណាចរបស់ទេវតា ចាប់តាំងពីពេលនោះវិជ្ជាជីវៈនេះត្រូវបានបង្កើតឡើង។

ជាចុងក្រោយចូរយើងក្រឡេកមើលបណ្តាសាមួយចំនួននាសម័យនេះ។ ភាគច្រើនដើម្បីបំពេញតាមសេ្នហា​របស់​មនុស្ស​​ជា​​ច្រើន ​ជា​ពិសេស​សិស្ស​និស្សិត​។

បណ្តាសាដែលពេញនិយមមួយចំនួនដូចជាសរសេរជ័រលុប។ អាចធ្វើបានយ៉ាងងាយ អ្នកយកជ័រលុបថ្មីចេញ​ពី​ថង់​ បន្ទាប់មកសរសេរឈ្មោះ Crush នៅលើនោះ។ បើលុបអស់តែឈ្មោះរបស់ម្នាក់នោះមិនត្រូវគេមើលឃើញ នោះ​សេ្នហា​របស់​អ្នក​នឹង​បរិបូរណ៍។

ស្តាប់ទៅដូចជាលេសស្របនឹងគំនិតដែលធ្វើអោយអ្នកនឹកដល់ភាគីនោះជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា អ្នកណាមិនចង់​អោយ​ក្តី​ស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់ខ្លួនទទួលបានការតបស្នង។

ខ្ញុំគិតថាតាមពិតទេវមន្តស្ថិតលើចិត្តមនុស្ស។

ចំពោះករណីជ័រលុប​ហាក់ដូចជាពិបាកណាស់ ព្រោះតើមនុស្សប៉ុន្មានអ្នកអាចប្រើ​ជ័រលុប​អស់?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: