លុបបំបាត់​អំពើ​ហិង្សាផ្លូវភេទ​ចេញពីវិស័យភាពយន្ត “រឿងអាស្រូវអ្នកដឹកនាំរឿងជប៉ុនសុំឡើងគ្រែជាមួយតារាស្រីជាច្រើននាក់”

ក្នុងវិស័យភាពយន្តមានបាតុភូតមួយ អ្នកដឹកនាំ​រឿងផ្តល់ឳកាសសម្តែងរឿងដល់នារីម្នាក់ ប៉ុន្តែមានលក្ខខណ្ឌ​​ផ្លូវ​​ភេទ។ បាតុភូតនេះមិនតិចទេ ហើយកំពុងរីករាលដាលក្នុងវិស័យសិល្បៈ សូម្បីតែមនុស្សសាមញ្ញដូចជាខ្ញុំក៏​ដឹង​ដែរ តើជាការពិតឬយ៉ាងណា?

នេះ​​ជា​អ្នកដឹកនាំ​រឿង​ដែល​បាន​ផលិត​ស្នាដៃ​ល្បីៗ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។ បុគ្គលដែលជោគជ័យកាន់​អំណាច​ក្នុង​វិស័យនេះ ប៉ុន្តែអំណាច និងភាពជោគជ័យមិនដើរទន្ទឹមនឹងបុគ្គលិកលក្ខណៈនោះទេ។ កាន់តែល្បី មនុស្ស​ជា​ច្រើនចង់បង្ហាញខ្លួនក្នុងភាពយន្តរបស់អ្នកដឹកនាំរឿងរូបនេះ ហើយប្រសិនបើបុគ្គលិកលក្ខណៈរបស់បុគ្គល​នេះ​មាន​បញ្ហា មានន័យថាមានជនរងគ្រោះជាច្រើន។

“ឡើងគ្រែជាមួយខ្ញុំ”

នេះ​ជា​សម្ដី​ដែល​តារា​ស្រី​ជា​ច្រើន​ចង់ល្បីធ្លាប់​ឮ​ពេល​ពិភាក្សាគម្រោងភាពយន្តជាមួយបុគ្គលនេះ។

រឿងស្រដៀងគ្នានេះក៏ធ្លាប់កើតឡើងក្នុងពិភពកំសាន្តនៅបណ្តាប្រទេសផ្សេងទៀត ដូច្នេះនោះមិនមែនជារឿងដែល​កើតឡើងនៅជប៉ុនប៉ុណ្ណោះទេ។ ប៉ុន្តែចំពោះអ្នកដែលកំពុងខំប្រឹងប្រែង ចង់ល្បី វត្តមានរបស់បុគ្គលនេះ​ពិត​ជា​អាក្រក់​ណាស់។

ទោះជាយ៉ាងណាមនុស្សជាច្រើនក៏នឹងគិតថានេះជាថ្នូរទទួលបានជោគជ័យ។

ក្រោយ​ព្រឹត្តិការណ៍​នេះ អ្នកដឹកនាំរឿងជាច្រើនបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង។ ពួកគេចេញសេចក្តីប្រកាស​ថា “ខ្ញុំ​​ប្រឆាំង​​រាល់​​អំពើ​ហិង្សា​ដែល​ទាញ​យក​ប្រយោជន៍តាមរយៈតួនាទីអ្នកដឹកនាំរឿង” ។

សរុបទៅបញ្ហានេះបានក្លាយជាបញ្ហាធ្ងន់ក្នុងវិស័យកំសាន្ត និងជាពិសេសក្នុងពិភពភាពយន្តជប៉ុន។

តើវិស័យភាពយន្តជប៉ុនអាច​ទទួល​បានកេរ្តិ៍ឈ្មោះស្អាតស្អំឡើងវិញដែរទេ?

ក្នុងភាសាជប៉ុនមានឃ្លាមួយថា 枕営業 (Makura eigyou) សំដៅលើការងារប្រើទំនាក់ទំនងរាងកាយ។

មានមនុស្សមួយចំនួនចង់ជោគជ័យ ប្រើគ្រប់ល្បិចដើម្បីជោគជ័យ សូម្បីតែរួមភេទជាមួយអ្នកដទៃ។ ដោយសារនោះ​ជា​ការ​សម្រេចចិត្តផ្ទាល់ខ្លួន ដូច្នេះមិនអាចនិយាយថាជាការបង្ខំទេ ហើយចំណុចនេះធ្វើអោយបុរសជាច្រើនចាត់​ទុក​ដូច​ជារឿង​ធម្មតា។

វិស័យដែលត្រូវការកិច្ចសន្យា ឬវិស័យមានការប្រកួតប្រជែងខ្លាំងក៏កើតមានបាតុភូតស្រៀងគ្នាដែរ។

ដើម្បីផ្តល់​ភាពស្អាតស្អំដល់វិស័យភាពយន្តជប៉ុនឡើងវិញ មិនត្រឹម​តែភាគីខាងបុរសត្រូវពិនិត្យមើលបុគ្គលិក​លក្ខណៈទេ សូម្បី​តែ​ភាគី​ខាង​ស្រីក៏ត្រូវការពារខ្លួនផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: