អាមេរិកចាប់ខ្លួនមេដឹកនាំ Yakuza ជប៉ុនពីបទលក់មីស៊ីលទៅឱ្យក្រុមឧទ្ទាមមីយ៉ាន់ម៉ា

មេដឹកនាំ Yakuza ជប៉ុន Takeshi Ebisawa ត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួន ដោយចោទប្រកាន់ពីបទសមគំនិត​ចែក​ចាយ​គ្រឿង​ញៀន និង​លក់​មីស៊ីល​​​របស់​​អាមេរិក​ទៅឱ្យក្រុមឧទ្ទាមមីយ៉ាន់ម៉ា។

លោក Ebisawa អាយុ ៥៧ ឆ្នាំ ត្រូវរដ្ឋអាជ្ញាសហព័ន្ធនិយាយថាលោកជាមេដឹកនាំក្រុមឧក្រិដ្ឋកម្មជប៉ុន និងចាត់ទុកជាជន​សមគំនិត។ ផែនការរបស់ពួកគេត្រូវបានរកឃើញតាមរយៈការសន្ទនាជាមួយភ្នាក់ងារសម្ងាត់របស់ DEA ។ ពាក្យបណ្តឹងព្រហ្មទណ្ឌដែលមិនបានបិទត្រាបង្ហាញថា គ្រាប់មីស៊ីលប្រើដើម្បីការពារការដឹកជញ្ជូនគ្រឿង​ញៀន។ លោក Ebisawa ក៏​មាន​គម្រោង​លក់ heroin និង methamphetamine នៅសហរដ្ឋអាមេរិកផងដែរ។

បណ្តាញអាវុធ និងគ្រឿងញៀនរបស់ Ebisawa ស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិកតាំងពីឆ្នាំ ២០១៩ ។ ក្រៅពីមីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក បណ្តាញនេះក៏បានពង្រីកទៅកាន់តំបន់ផ្សេងទៀតនៅអាសុី រួមទាំងប្រទេសជប៉ុន ថៃ និងស្រីលង្កាផងដែរ។

មេដឹកនាំ Yakuza និងជនសមគំនិតបីនាក់ទៀតត្រូវចាប់ខ្លួននៅ Manhattan ជាមួយនឹងបទឧក្រិដ្ឋចំនួនប្រាំមួយ រួម​មាន​ការ​ឃុបឃិត​នាំចូលគ្រឿងញៀន និងសមគំនិតកាន់កាប់អាវុធគ្រោះថ្នាក់។ 

បុគ្គលម្នាក់ៗកំពុងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារមួយជីវិត។

លោក Damian Williams មេធាវី​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ភាគ​ខាង​ត្បូងទីក្រុង New York បាននិយាយថា “គ្រឿង​ញៀន​ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ក្រោមដីរបស់ New York និងការដឹកជញ្ជូនអាវុធសម្រាប់លក់ទៅ​ឱ្យ​បក្ស​ពួក​នៅ​ក្នុង​ប្រទេសដែលមានភាពចលាចល” ។

“សមាជិកក្រុមឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ​មិន​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អ្នក​ណា​ម្នាក់ទៀត​ឡើយ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: