នារីម្នាក់ប្រគល់ប្រាក់ក្លែងក្លាយឱ្យបុគ្គលិក Uber Eats ព្រោះគិតថាគាត់ជាជនបរទេសមិនដឹង

នៅថ្ងៃទី ២៩ ខែមេសាឆ្នាំមុន មាននារី Osaka ម្នាក់អាយុប្រហែល ២០ ឆ្នាំ បានសម្រេចបញ្ជាទិញការ៉េមញ៉ាំនៅផ្ទះតាមរយៈ Uber Eats ។ នាង​បាន​កុម្ម៉ង់​យ៉ាងច្រើន​ក្នុង​នោះ​មាន ​៦ ​ប្រអប់ ​សរុបតម្លៃ ​៤២២៥​ យ៉េន (ជាង ៣៣ ដុល្លារ)។

ការបញ្ជាទិញអនុញ្ញាតឱ្យនាងទូទាត់ជាសាច់ប្រាក់ ហើយនៅពេលដែលអ្នកដឹកជញ្ជូនមកដល់ នាងបានប្រគល់ក្រដាសប្រាក់ ១ ម៉ឺនយ៉េនឱ្យគាត់។ តាមពិតទៅក្រដាសប្រាក់ ១ ម៉ឺនយ៉េននេះក្លែងក្លាយ ប៉ុន្តែនាងមិនដឹងថាបុគ្គល​នេះ​អាចកត់សម្គាល់ភាពខុសគ្នានោះទេ ព្រោះបុគ្គលិកជាជនបរទេស។

នៅពេលនោះនាងកំពុងរៀនសាកលវិទ្យាល័យ ហើយក៏ធ្លាប់ជួបស្ថានភាពស្រដៀងគ្នា​ អ្នក​ដឹក​ជញ្ជូនជា​បរទេស។ បុគ្គលម្នាក់នេះអាប់លុយឱ្យនាងលើសចំនួន។ នៅ​ថ្ងៃ​ដែល​នាង​កុម្ម៉ង់​ការ៉េម​នោះ នាង​ឆែក​មើល​តាមអនឡាញ ដោយផ្អែកលើព័ត៌មានក៏ស្មាន​អ្នក​ដឹក​លើក​នេះ​ជា​ជន​បរទេស​។ មុន​ពេល​អ្នក​ដឹក​ជញ្ជូន​មកដល់ នាង​ប្រើ​ម៉ាស៊ីន​​បោះ​ពុម្ព​នៅ​​ផ្ទះថតចម្លងក្រដាសប្រាក់ ១ ម៉ឺនយ៉េនសងខាង។ នាង​បានសារភាព​ “នាងមិនគិត​ថា​គាត់អាចកត់​សម្គាល់ភាព​ខុស​គ្នា”​ ​​ទេ។

ទោះបីជាជនបរទេស តែបុគ្គលិកដឹកជញ្ជូនរបស់ Uber Eats ធ្លាប់ទូទាត់ក្រដាសប្រាក់យ៉េន។ គាត់ដឹងភ្លាម​ថា​នាងកំពុង​ព្យាយាម​បោក​គាត់​យក​ប្រាក់​ក្លែងក្លាយ ទើបគាត់រាយការណ៍ទៅប៉ូលីសពីបទផលិត និងប្រើប្រាស់​ប្រាក់​ក្លែង​ក្លាយ។

កាល​ពី​ខែ​មុន សាលក្រម​នេះ​ត្រូវ​បាន​កាត់​នៅ​តុលាការ​ Osaka ។ ក្នុងដំណើរការនីតិវិធី សមត្ថកិច្ចបានរកឃើញថានាងមិន​មាន​បញ្ហា​ហិរញ្ញវត្ថុ​អ្វី​ឡើយ ថែមទាំងមានលទ្ធភាពទូទាត់ថ្លៃការ៉េម ទើបឈានដល់សកម្មភាពរបស់នាងមាន​ចេតនាបោកបញ្ឆោតអ្នកដឹកជញ្ជូនទំនិញ​ព្រោះ​គាត់​ជា​ជនបរទេស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: