សង្កេតមើលស្ថានភាព យល់​ពី​អ្វី​ដែល​អ្នក​ដទៃ​ចង់​ឲ្យ​អ្នក​​ធ្វើទាំងមិន​ទាន់​ហាមាត់

ពិភពមនុស្សពេញវ័យ ជាកន្លែងដែលមានរឿងជាច្រើនមិនអាចនិយាយបាន។

ជាការពិតណាស់ ទាក់ទងនឹងច្បាប់ មនុស្សទាំងអស់គ្នាត្រូវប្រយ័ត្នពាក្យសម្តី តែក៏មានច្បាប់បង្កប់ផងដែរ ជាសម្ពាធ​ដែល​អាច​យល់បានតាមរយៈបទពិសោធន៍ផ្ទាល់។

ក្នុងភាសាជប៉ុនគេហៅថា “សង្កេតមើលស្ថានភាព” ។ តើសង្កេតមើលស្ថានភាពដោយរបៀបណា? នេះ​ជា​ពាក្យ​ប្រៀបប្រដូច​ “ស្គាល់​ខ្លួនឯង យល់​ពី​ស្ថានភាព ​ទីតាំង យល់​ពី​អ្វី​ដែល​អ្នក​ដទៃ​ចង់​ឲ្យ​អ្នក​ធ្វើទាំងដែលគេមិននិយាយ​ក៏​​ដោយ” ។

នេះក៏ជាទម្រង់នៃសម្ពាធមួយដែរ។ ដើមឡើយជនជាតិជប៉ុននិយាយមិនច្បាស់លាស់ មិនត្រូវគោលដៅ ដូច្នេះពិភាក្សា​ជាមួយ​ពួកគេ​ស្មុគស្មាញណាស់ ជាពិសេសក្នុងស្ថានភាពពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ឬឥស្សរជន។ នៅ​ពេល​នោះ “សង្កេតមើលស្ថានភាព” គឺជាជំនាញដែលមិនអាចខ្វះបាន។

ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​ករណី​ពុករលួយ​របស់​អ្នក​នយោបាយ​ម្នាក់។

ជាទូទៅត្រូវមានព័ត៌មានទូលំទូលាយចំពោះករណីចាប់ខ្លួន ប៉ុន្តែចំពោះបុគ្គលមួយចំនួន ដាក់ចេញសេចក្តីសម្រេចមិន​ងាយ​ស្រួល​ទេ ព្រោះ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ជា​អ្នក​កាន់​អំណាច។

ជាការពិតណាស់ អ្នកនយោបាយផ្សេងទៀតមិនអាចនិយាយថា “កុំផ្សព្វផ្សាយករណីនេះ” ទោះជាយ៉ាងណា ពួកគេអាច​ដាក់​សម្ពាធ ហើយចំណុចនេះក៏ក្លាយជាភស្តុតាងឧក្រិដ្ឋកម្មថ្មីមួយផងដែរ។

ដូច្នេះចាំបាច់ត្រូវ “សង្កេតមើលស្ថានភាព”

ប្រសិនបើ​ប្រព័ន្ធ​ផ្សព្វផ្សាយមិនអើពើគួរតែអរគុណទៅចុះ នេះជាទម្រង់ដែល​ភាគី​ទាំងសងខាងសុទ្ធតែមានប្រយោជន៍។ 

បទបញ្ញត្តិនេះផ្លាស់ប្តូរយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលសង្រ្គាម។

នៅពេលដែលជប៉ុនធ្លាក់ក្នុងស្ថានភាពសង្រ្គាមដ៏ក្ដៅគគុក ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយកាន់តែតឹងរ៉ឹង ព្រោះមេ​ដឹក​នាំមិនចង់ឲ្យ​ប្រជាជន​ដឹង​ថាជប៉ុនចាញ់។ នៅពេលនោះមិនមែន “សង្កេតមើលស្ថានភាព” ទៀតទេ ប៉ុន្តែជា​បញ្ជា។

ហើយទោះបីជាសម័យក្រោយសង្គ្រាម ប្រព័ន្ធផ្សព្វផ្សាយមានភាពធូររលុងក្នុងកម្រិតណាមួយ “សង្កេតមើលស្ថាន​ភាព” នៅ​តែ​បន្ត។

ប្រសិនបើបញ្ហាស្រដៀងគ្នានេះកើតឡើងនៅសហរដ្ឋអាមេរិក នោះឯកសារជូនដំណឹងនឹងត្រូវបិទខ្មៅ។ យើងនៅ​តែ​អាច​ដឹង​ថាមានអ្វីម្យ៉ាងកំពុងត្រូវលាក់បាំង ប៉ុន្តែ​នៅ​ប្រទេស​ជប៉ុន គ្មានអ្វីដែលអ្នកអានបាននោះ​ទេ យើង​ថែម​ទាំង​​មិន​​អាច​​​ស្មាន​​ថា​​មាន​អ្វី​​កំពុង​កើត​ឡើង។

មិន​ត្រឹម​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ “សង្កេតមើលស្ថានភាព” គឺជាបទបញ្ជាដែលអនុវត្តចំពោះសង្គមជប៉ុនទាំង​មូល។ ដោយគិតដល់ជាតិនិយម ក៏នៅតែជាសង្គមដែលបម្រើផលប្រយោជន៍អ្នកកាន់អំណាច។

ទោះជាយ៉ាងណា វត្តមានរបស់អុីនធឺណេតកំពុងបំផ្លាញបទបញ្ជានេះបន្តិចម្តងៗ។ អុីនធឺណេតគឺជាបរិយាកាសដែលអនុញ្ញាតឲ្យ​អនាមិក និងសេរីភាពបញ្ចេញមតិ ពិបាកគ្រប់គ្រង។ នៅពេល​មាន​អ្វី​មួយកើត​ឡើង​នៅ​លើ​ទូរទស្សន៍ លើអុីនធឺណេតកាន់​តែ​វឹកវរ​ជាងនេះ។ ប្រសិនបើតុលាការអត់អោនចំពោះឧក្រិដ្ឋកម្មរបស់អ្នកកាន់អំណាច នោះមតិសាធារណៈនឹងមិននៅស្ងៀមឡើយ។

ហើយទោះជាយ៉ាងណា រស់នៅក្នុងសង្គមជប៉ុនមិនអាចគេចផុតពីវប្បធម៌ “សង្កេតមើលស្ថានភាព ជាពិសេសក្នុង​បរិយាកាស​ការិយាល័យ។ ជំនាញនេះក៏ដើរទន្ទឹមជាមួយសមត្ថភាពអាន និងយល់ភាសាជប៉ុនផងដែរ។ ដូច្នេះដើម្បី​រស់​នៅ​ប្រទេស​ជប៉ុន អ្នក​គួរ​តែ​អនុវត្តជំនាញទាំងនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: