ក្រុមហ៊ុនបុត្រសម្ព័ន្ធ Bandai បង្កើតគូប Rubik ដែលពិបាកជាងគេក្នុងប្រវត្តិសាស្ត្រ
មិនថាចេះលេងឬអត់ យើងទាំងអស់គ្នាប្រហែលជាស្គាល់ Rubik មែនទេ? អ្នកត្រូវបង្វិលគូប Rubik ទៅជាពណ៌ដូចគ្នា។ ហ្គេមនេះមិនបានផ្លាស់ប្តូរយន្តការមូលដ្ឋានជាច្រើនឆ្នាំមកហើយ។ ទោះបីជាមានកម្រិតពិបាកជាងមុន ដើម្បីជម្រុញភាពច្នៃប្រឌិតស្វែងរកវិធីដោះស្រាយគូបថ្មី ក៏នៅតែមានអ្នកមានទេពកោសល្យជាច្រើនអាចធ្វើបាន Rubik យ៉ាងលឿន ថែមទាំងលេងត្រេះគូបចំនួន ៣ ក្នុងពេលតែមួយ ដើម្បីបង្កើនកម្រិតពិបាក។
ប្រហែលមកពីមនុស្សបែបហ្នឹងទើប MegaHouse ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Bandai Namco បានដាក់ពាក្យសុំអាជ្ញាប័ណ្ណផលិត Rubik ដែលពិបាកជាងគេក្នុងប្រវត្តិសាស្ត្រ។ នេះជាបញ្ហាប្រឈមពិតប្រាកដដែលគ្មាននរណាម្នាក់ហ៊ានមើលស្រាលនោះទេ។
ហេតុអ្វីបានជាគូប Rubik នេះពិបាក?
ពេលក្រឡេកមើលមួយភ្លែតគ្រាន់តែជាគូប Rubik ស្តង់ដារប៉ុណ្ណោះ ជាប្រភេទ ៣×៣ ដែលជា Rubik សម្រាប់អ្នកចាប់ផ្តើមដំបូង។ ប៉ុន្តែមានចំណុចមួយគឺថាពណ៌រូបការ៉េនឹងផ្លាស់ប្តូរអាស្រ័យលើជ្រុងដែលអ្នកមើល។ ប្រហែលដោយសារមូលហេតុនេះទើបគេដាក់ឈ្មោះថា Impossible (មិនអាចទៅរួច)។
ក្នុងវីដេអូផ្សាយពាណិជ្ជកម្ម Rubik Impossible ត្រូវបានប្រគល់ឱ្យអ្នកលេងល្បឿនលឿនពីរនាក់ ជាទូទៅពួកគេអាចដោះស្រាយគូប Rubik ៣×៣ ក្នុងរយៈពេលមួយនាទី។ អ្នកទី ១ បោះបង់ចោល ចំណែកអ្នកទី ២ បញ្ចប់ក្នុងរយៈពេល ៣ ម៉ោង។
ដើម្បីប្រែក្លាយ Impossible ទៅជា Possible ហាក់បីដូចជាអ្នកលេង Rubik ត្រូវមានស្មារតី និងភ្នែកមុតស្រួច។
Sacchan