សម្គាល់ផ្លាកលេខយានយន្តនៅជប៉ុនដែល​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឱ្យ​បង្ក​​បញ្ហា​​ដល់​​ខ្លួន

នៅប្រទេសភាគច្រើនលើពិភពលោក រថយន្តទាំងអស់សុទ្ធតែមាន​ផ្លាក​លេខ។ ​ផ្លាក​លេខ​នៅប្រទេសនីមួយៗត្រូវបាន​កំណត់​ខុស​គ្នា។ ខាង​ក្រោមនេះ​ជា​​ផ្លាក​លេខ​នៅ​ប្រទេស​ជប៉ុន។

https://car-me.jp/articles/8094

ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលជិត អ្នកអាចសម្គាល់ចំណុចសំខាន់ៗមួយចំនួនក្នុងការរចនា ដើម្បីដឹងអំពីតម្លៃ​ផ្សេងៗ​នៃរថយន្តដែលមាន​ផ្លាក​លេខនោះ។

លើកនេះខ្ញុំនឹងណែនាំអ្នកនូវប្រភេទ​ផ្លាក​លេខដែលនឹងជួបប្រទះនៅប្រទេសជប៉ុន និងអត្ថន័យរបស់វា។

អក្សរពណ៌ខៀវលើផ្ទៃខាងក្រោយពណ៌ស

ដំបូងជាប្រភេទ​ផ្លាក​លេខ​ដូច​ក្នុង​រូបភាព​ខាងលើ។

ផ្លាកលេខនេះប្រើសម្រាប់បុគ្គល និងនីតិបុគ្គល ដើម្បីធ្វើដំណើរ ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗនៃបុគ្គល ឬ​នីតិបុគ្គល​នោះ នេះជាប្រភេទផ្លាកលេខទូទៅបំផុត។

អក្សរពណ៌សលើផ្ទៃខាងក្រោយពណ៌បៃតង

ការរចនាពណ៌បញ្ច្រាសបើធៀបនឹងប្រភេទខាងលើ។ ប្រភេទនេះសម្រាប់យានយន្តដែលមានគោលបំណងអាជីវកម្ម​ផ្ទាល់ ឧទាហរណ៍ តាក់ស៊ីដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ។

ខណៈ​ដែល​ចំនួន​គ្រោះថ្នាក់​​បង្ក​ឡើង​ដោយ​យានយន្ត​ពាក់​ផ្លាក​លេខ​នេះ​មាន​ការ​កើន​ឡើង ម្ចាស់រថយន្តភាគច្រើនមានលទ្ធភាពជួលមេធាវីល្អ ដើម្បីដោះស្រាយបណ្តឹងពាក់ព័ន្ធ។ សរុបមក រថយន្តនេះជាគូប្រជែងស្មុគស្មាញក្នុង​បណ្តឹង។ ដោយផ្អែកលើចំណុចនេះអ្នកបើកបរជិះមិនខ្វល់ពីអ្នកដទៃ។ អ្នកគួរតែចាប់អារម្មណ៍ចំពោះរថយន្តដែលមាន​ផ្លាក​លេខ​បែប​នេះ។

អក្សរពណ៌ខ្មៅលើផ្ទៃខាងក្រោយពណ៌លឿង

រថយន្ត ៦៦០ សេសេ ឬតិចជាងនេះត្រូវចាត់ទុកជារថយន្តខ្នាតតូចនៅប្រទេសជប៉ុន។ ម្ចាស់យានយន្តនេះអាចទទួលបានការបញ្ចុះតម្លៃពន្ធ។ នេះជាប្រភេទយានជំនិះទូទៅ ងាយស្រួលបើកបរ ប៉ុន្តែក៏មានអ្នកបើកបររថយន្ត​ធុន​តូច​មិនល្អ​ផង​ដែរ។

អក្សរពណ៌លឿងលើផ្ទៃខាងក្រោយពណ៌ខ្មៅ

នេះជាផ្លាកលេខសម្រាប់យានជំនិះអាជីវកម្មធុនស្រាល។

ផ្លាកលេខខ្វែងពណ៌ក្រហម

នៅប្រទេសជប៉ុនមានប្រព័ន្ធត្រួតពិនិត្យយានយន្តតាមកាលកំណត់។ យានយន្ត​ដែល​មិន​ទាន់ឆ្លងកាត់​ការ​ត្រួតពិនិត្យ ឬ​ផុត​កំណត់​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់។ ទោះជាយ៉ាងណា ក្នុងករណីមួយចំនួន ផ្លាកលេខនេះសម្រាប់​យាន​យន្ត​ស្វយ័ត​ដែលមានការអនុញ្ញាតពិសេស។

អក្សរពណ៌សលើផ្ទៃខាងក្រោយពណ៌ខៀវ

អ្នកអាចមើលឃើញផ្លាកលេខទាំងនេះនៅទីក្រុងធំៗដូចជាតូក្យូ ឬអូសាកា។ នេះ​ជា​ផ្លាក​លេខ​ការទូត​នៅ​ប្រទេស​ជប៉ុន ដែល​ប្រើ​សម្រាប់​ដឹក​ទូត​បរទេស ឬ​មន្ត្រី​កុងស៊ុល។ មនុស្សទាំងនេះមានឯកសិទ្ធិធំ ដូច្នេះពេលធ្វើដំណើរកុំបណ្តាល​អោយ​មាន​បញ្ហា​ជាមួយយានយន្តប្រភេទនេះ។

*** ចំណេះដឹងផ្សេងៗ

អត្ថន័យជួរខាងលើ

ជាដំបូង អក្សរទីមួយក្នុងផ្លាកលេខបង្ហាញពីតំបន់ កន្លែងចេញផ្លាកលេខ។ ប៉ុន្តែក្នុងរូបភាពខាងលើ ផ្លាកលេខនេះចេញដោយតំបន់ Tama ។ ពេលខ្លះផ្លាកលេខមួយចំនួនមានការរចនាពិសេសបង្ហាញពីលក្ខណៈតំបន់ ប៉ុន្តែមាន​ច្រើន ដូច្នេះ​ខ្ញុំនឹងរៀបរាប់ក្នុងអត្ថបទមួយផ្សេង។

អក្សរនៅម្ខាង (ទីមួយខាងឆ្វេង) ប្រើសម្រាប់បែងចែកយានយន្ត។ ក្នុង​ករណីយានជំនិះ​ទូទៅ ភាគច្រើន​​លេខ​ ៣ ឬ​​លេខ ​៥ ។ ថ្មីៗ​​នេះ​​លេខ​ ៥ ​មានភាព​លេចធ្លោជាង លេខ ៥ សំដៅលើរថយន្តខ្នាតតូច។

រថយន្តខ្នាតតូចទំហំ និងសមត្ថភាពស៊ីឡាំងមានដែនកំណត់ ប៉ុន្តែផ្ទុយទៅវិញបង់ពន្ធទាប។

អត្ថន័យជួរខាងក្រោម

ក្នុងរូបភាពខាងលើយើងឃើញអក្សរ つ ជួរខាងក្រោម។ ជាទូទៅ Hiragana បង្ហាញនៅទីនេះ។

​មានអាថ៌កំបាំង​មួយ​គឺ​ត្រូវ​ប្រយ័ត្ន​ចំពោះផ្លាក​លេខ​ដែល​មាន​អក្សរ​ わ និង れ ។ អក្សរទាំងពីរនេះតំណាងឱ្យរថយន្តជួល ឡានជួលមានន័យថាមិនមែនជាឡានដែលអ្នកបើកបរធ្លាប់ប្រើ។ ប្រហែល​ជា​អ្នក​បើក​បរ​រថយន្ត​នោះ​មិន​​មែន​​ជា​​អ្នក​​ដែល​ធ្លាប់​បើក​បរ​ទេ ដូច្នេះ​សូម​ប្រយ័ត្ន​ចំពោះ​យានជំនិះ​បែប​នេះ។

ជាចុងក្រោយ ខ្ញុំនឹងបង្ហាញពីអាថ៌កំបាំងផ្លាកលេខមួយចំនួន ដែលសូម្បីតែប្រជាជនជប៉ុនក៏មិនដឹង។ ដូចដែល​បាន​ពន្យល់ អក្សរ​ជួរខាងក្រោមជាទូទៅ​គឺ Hiragana ប៉ុន្តែក៏មានករណីខ្លះគឺ Alphabet ឧទាហរណ៍ Y, E, T ។

រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​ជន​មិន​មែន​ជា​ជនជាតិ​ជប៉ុន ​​ត្រូវ​បាន​លើកលែង​ពន្ធគយ និងជាពិសេសពន្ធលើការប្រើប្រាស់។ Y គឺជាយានជំនិះឯកជន ទិញនៅប្រទេសជប៉ុន E ជា​យានជំនិះ​មិន​បង់​ពន្ធ ចំណែក T ជា​យានជំនិះ​ឯក​ជន​​នាំ​​មក​​ពី​បរទេស។

ឧទាហរណ៍រថយន្តយោធាអាមេរិកនៅប្រទេសជប៉ុន។ បើ​ជួប​បញ្ហាជាមួយ​រថយន្ត​បែប​នេះ ​ពិតជា​រំខាន​ណាស់ព្រោះ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជាមួយជនបរទេស។

នៅពេលធ្វើដំណើរត្រូវបើកបរដោយសុវត្ថិភាព ទោះជាយ៉ាងណា អ្នកក៏គួរតែចាប់អារម្មណ៍ផ្លាកលេខ រក្សាគម្លាត និង​ប្រយ័ត្ន​ចំពោះ​រថយន្ត​ដែលគ្រោះថ្នាក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: