លោក Sion Sono ដែលជាអ្នកដឹកនាំរឿងត្រូវចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ​ស្ត្រី​ជា​ច្រើន​នាក់

អ្នកដឹកនាំរឿងជនជាតិជប៉ុនលោក Sion Sono ធ្លាប់ដឹកនាំរឿង “Prisoners Of The Ghostland” ត្រូវតារាស្រីដួង​ចោទ​​ប្រកាន់​ពីបទបៀត​បៀន​ផ្លូវ​ភេទ​ជា​ច្រើន​ដង។

បើតាមតារាស្រីពីរដួងដែលចោទ​ប្រកាន់អ្នកដឹកនាំរឿង Sion Sono ស្រ្តីទីមួយបាននិយាយថា អ្នកដឹកនាំរឿង Sion Sono និយាយប្រាប់នាងថា មាន​ស្រ្តីជាច្រើនដេកជាមួយគាត់ ដោយសារតែពួកគេចង់សម្តែងក្នុងខ្សែភាព​យន្ត​របស់​គាត់។

បន្ទាប់​ពី​សុំ​ឱ្យ​នាង​សម្ដែង​ជា​តួ​ក្នុង​រឿង​របស់​ខ្លួន អ្នកដឹកនាំ​រឿង Sion Sono បាន​បង្ខំ​ឱ្យ​នាង​រួម​ភេទ។ នាងបដិសេធ ភ្លាមៗ​នោះជំនួយការម្នាក់បានយកនាងចេញក្រៅ។ នាងគិតថាម្នាក់នេះកំពុងជួយនាង ដូច្នេះទៅតាម​ ប៉ុន្តែ​ជំនួយ​ការបែរជានាំនាងទៅ​សណ្ឋាគារ​ស្នេហា។

តារា​សម្ដែង​ស្រីផ្សេងទៀតនិយាយថាធ្លាប់ត្រូវលោក Sion Sono បង្ខំ​អោយរួម​ភេទ​ជា​ថ្នូរប្តូរយក​ការ​សម្ដែង។

ដកស្រង់សម្តីនាយកប្រតិបត្តិនៃក្រុមហ៊ុនចែកចាយភាពយន្តជប៉ុនជាមួយទស្សនាវដ្តី Shukan Josei ៖ “នៅសម័យនេះ ក្នុងវិស័យដែលនៅតែមានអ្នកដឹកនាំរឿងមិនស្ទាក់ស្ទើរនិយាយថា ប្រសិនបើនាងរួមភេទជាមួយខ្ញុំ ខ្ញុំនឹងផ្តល់​ការ​ងារ​ឱ្យ​នាង” ។

“ខ្សែភាពយន្តរបស់គាត់​ទទួល​បានការវាយតម្លៃខ្ពស់ ហើយតារាស្រីជាច្រើនចង់សម្តែងក្នុង​​រឿង​នោះ។ គាត់ប្រើ​វា​វាយ​​ប្រហារ​​ស្ត្រី ហើយចាត់ទុកជារឿងធម្មតា”។

ប្រឈមនឹងការ​ចោទ​ប្រកាន់​ខាង​លើ អ្នកដឹកនាំរឿង Sion Sono មិន​ទាន់​ឆ្លើយ​តប​ទេ។ ទោះបីជាសិក្ខាសាលានាពេលខាងមុខរបស់គាត់ត្រូវបាន​លុប​ចោល​ក៏​ដោយ។

លោក Sion Sono ​ចូល​រួម​ផលិតខ្សែភាពយន្តជាង ៤០ រឿង ជាមួយនឹងតួនាទីជា​អ្នកដឹកនាំ​រឿង អ្នក​សរសេរ​រឿង តួសម្តែង​​អាស្រ័យ​​លើ​គម្រោង​នីមួយៗ។ គាត់ក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនក្នុងវិស័យភាពយន្តផងដែរ។

yukie

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: