ចំណាយពេល ៦០ ឆ្នាំធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកម្នាក់ឯង
ថ្ងៃចុងសប្តាហ៍កាលពី ៦០ ឆ្នាំមុន សំពៅឈើរបស់ Horie បានបង្កការភ្ញាក់ផ្អើលនៅឈូងសមុទ្រ San Francisco សហរដ្ឋអាមេរិក។
“តើអ្នកមកពីណា?” William Fisher ដែលជានាវិកជនជាតិអាមេរិកក៏បានចេញដំណើរនាចុងសប្តាហ៍នោះដែរ បានស្រែកខ្លាំងហៅអ្នកនៅលើទូក។
ជនបរទេសសង្ហាម្នាក់ឆ្លើយ “Osaka” ។
Kenichi Horie ត្រៀមឆ្លងសមុទ្រនៅទីក្រុង Tiburon រដ្ឋ California នៅថ្ងៃទី ២៥ ខែមីនា។ រូបភាព៖ Bay Area News Group
នេះជា Kenichi Horie អាយុ ២៣ ឆ្នាំ ជានាវិកស្ម័គ្រចិត្តសញ្ជាតិជប៉ុន ដែលជាអ្នកបញ្ចប់ដំណើរចម្ងាយ ៨,៤៨១ គីឡូម៉ែត្រ ពីកំពង់ផែ Nishiomiya, Osaka ទៅកាន់ច្រកទ្វារមាស ឆ្នេរខាងលិចអាមេរិកតាមសំពៅនៅថ្ងៃទី ១២ ខែសីហាឆ្នាំ ១៩៦២ ។ នៅពេលនោះគ្មាននរណាម្នាក់ធ្លាប់ធ្វើដំណើរបែបនេះទេ។
ទូក Mermaid ដែល Horie ធ្វើដំណើរអណ្តែតលើសមុទ្ររយៈពេល ៩៤ ថ្ងៃ។ Horie ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដោយគ្រាន់តែប្រើសិចស្តង់ (ឧបករណ៍ឆ្លុះបញ្ចាំងខាងផ្នែកផ្លូវទឹកសម្រាប់វាស់ចម្ងាយមុំរវាងវត្ថុពីរ) ដែលគាត់រៀនប្រើអំឡុងពេលចូលរួមក្លឹបចែវទូកនៅវិទ្យាល័យ។
នាវិកជនជាតិជប៉ុនបានធ្វើដំណើរខណៈពេលដែលស្បៀងអាហារក្រៀមមិនទាន់មាននៅឡើយ។ គាត់រស់នៅដោយផ្អែកលើអង្ករ គ្រឿងកំប៉ុង និងត្រីដែលចាប់បាននៅសមុទ្រ។ គាត់ក៏យកទឹក ស្រា sake និងស្រាបៀរ Asahi ៦០ ដបតាម។
Horie ផឹកសន្សំសំចៃរហូតដល់បញ្ចប់ការធ្វើដំណើរនៅសល់ស្រាបៀរប៉ុន្មានដប។ គាត់ក៏បានអញ្ជើញអ្នកសារព័ត៌មានផឹកពេលពួកគេមកសម្ភាសន៍នៅផែ San Francisco ។
គ្មានប្រាក់ គ្មានលិខិតឆ្លងដែន គ្មានទិដ្ឋាការ និងកម្រិតភាសាអង់គ្លេសមានកំណត់ Horie ពេលនោះត្រូវគេចាត់ទុកថាទៅអាមេរិកដោយខុសច្បាប់។ ទោះជាយ៉ាងណាការធ្វើដំណើររបស់គាត់បាននាំមកនូវបរិយាកាសថ្មីដល់ San Francisco ។
Kenichi Horie ឈរលើទូកនៅ San Francisco ថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៦២ បន្ទាប់ពីបានបញ្ចប់ការធ្វើដំណើរដំបូង។ រូបភាព NPS
អភិបាលក្រុងនៅពេលនោះគឺលោក George Christopher រៀបចំផ្តល់ទិដ្ឋាការជាកិត្តិយសចំពោះភាពក្លាហានរបស់គាត់។
នៅស្រុកកំណើត ប្រជាជនជប៉ុនក៏បានសរសើរគាត់ជាអ្នកផ្សងព្រេងដ៏ក្លាហាន នាវិកដ៏ល្បីម្នាក់នៅជប៉ុន ឬចាត់ទុកជាវីរបុរស។ ការធ្វើដំណើររបស់ Horie ប្រៀបដូចជា “កិច្ចខិតខំប្រឹងប្រែងបុគ្គលក្នុងការបង្កើតសន្តិភាពគោលនយោបាយការបរទេសក្រោយសង្គ្រាម” ។
ខ្សែភាពយន្តដែលមានចំណងជើងថា “ដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកម្នាក់ឯង” ចេញផ្សាយក្រោយដំណើររបស់ Horie រយៈពេល ១ ឆ្នាំ ដោយផ្អែកលើសៀវភៅដែលគាត់បានសរសេរ។
ទូក “នាងមច្ឆា” របស់ Horie ក្រោយមកត្រូវបានដាក់តាំងនៅឧទ្យានប្រវត្តិសាស្ត្រជាតិដែនសមុទ្រ San Francisco ។
Morgan Smith អ្នកគ្រប់គ្រងឧទ្យានបាននិយាយថា “រឿងរបស់គាត់បានបំផុសគំនិតនាវិកអាមេរិកជាច្រើន” ។
ទោះជាយ៉ាងណា ដំណើរមួយមិនអាចបំពេញចិត្តបុរសម្នាក់នេះទេ។ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយមក លោក Horie បន្តធ្វើដំណើរឆ្លងកាត់ប៉ាស៊ីហ្វិក។
នៅឆ្នាំ ១៩៨៩ គាត់បញ្ចប់ដំណើរ San Francisco – Nishiomiya ប្រទេសជប៉ុន ក្នុងអំឡុងពេល ១៣៧ ថ្ងៃ នៅលើទូកដែលមានប្រវែង ២,៨ ម៉ែត្រ។ នៅឆ្នាំ ១៩៩២ គាត់យកឈ្នះដំណើរ Hawaii – Okinawa ដែលមានចម្ងាយ ៤,៨១៦ គីឡូម៉ែត្រដោយទូកឈ្នាន់។
នៅឆ្នាំ ១៩៩៩ គាត់បន្តត្រឡប់ទៅប្រទេសជប៉ុនតាមឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិកដោយទូកដែលផលិតពីគ្រាប់បែកអាលុយមីញ៉ូម ៥២៨ ហើយបន្តត្រឡប់ទៅវិញតាមរយៈទូកកែច្នៃពីធុងស្រាវីស្គីបីឆ្នាំក្រោយមក។
Kenichi Horie ក្រឡេកមើល “នាងមច្ឆា” ដែលគាត់ប្រើពេលធ្វើដំណើរលើកដំបូងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក នៅឧទ្យានប្រវត្តិសាស្រ្តជាតិដែនសមុទ្រ San Francisco ។ រូបភាព San Francisco Chronicle
Kenichi Horie ត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ដែលជាអ្នកឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកលឿនបំផុតតាមរយៈទូកថាមពលព្រះអាទិត្យ។
រដ្ឋាភិបាល Ecuador យកឈ្មោះរបស់គាត់ដាក់អោយប្រជុំកោះ Galapagos នៅឯមហាសមុទ្រប្រទេសនេះ។
មិត្តម្នាក់របស់ Horie ឈ្មោះ Ken Dota នៅឆ្នាំ ២០១២ បាននិយាយថានាវិកជប៉ុនកំពុងសន្សំសម្រាប់ការធ្វើដំណើរបន្ទាប់។ នៅពេលនោះ Horie មានអាយុ ៧៣ ឆ្នាំ។
Ken Dota និយាយថា “ខ្ញុំគិតថា Horie កំពុងសន្សំសម្រាប់ការធ្វើដំណើរផ្សេងទៀត។ ខ្ញុំជឿថាគាត់ចង់ក្លាយជាបុរសចំណាស់ជាងគេដែលជិះទូកជុំវិញពិភពលោកម្នាក់ឯង” ។
១០ ឆ្នាំក្រោយមក នៅវេលាម៉ោង ១០ ថ្ងៃទី ២៦ ខែមីនា Horie បានក្លាយជាអ្នកដែលមានវ័យចំណាស់ជាងគេព្យាយាមឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកតាមរយៈទូកម្នាក់ឯងចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅប្រទេសជប៉ុនវិញនៅអាយុ ៨៣ ឆ្នាំ។
លើកនេះលែងមានទូកកែច្នៃ ឬធ្វើពីឈើទៀតហើយ លោក Horie ប្រើ “នាងមច្ឆា” ជំនាន់ទី ៣ ដែលតម្រូវតាមរូបរាង និងកម្ពស់ ១ ម៉ែត្រ ៥២ របស់គាត់។
នេះជាទូកដែលមានកម្រិតល្អឥតខ្ចោះបំផុតក្នុងចំណោមទូកដែលគាត់ធ្លាប់ជិះ។ គាត់រៀបចំគម្រោងអានសៀវភៅ ស្តាប់វិទ្យុពេលគាត់ទំនេរ ដោយមិនចាំបាច់បញ្ជាទូក។
“គ្មានអ្វីដែលត្រូវព្រួយបារម្ភទេ” លោក Horie ឆ្លើយតបនឹងសំណួរធ្វើដំណើរឆ្លងកាត់សមុទ្រម្នាក់ឯង។ “ប្រហែលគ្រាន់តែអាយុច្រើនប៉ុណ្ណោះ” ។
yuk