ប្អូនស្រី Yoyoka Soma ជាអ្នកវាយស្គរដ៏ឆ្នើមម្នាក់
ក្នុង Top ជនជាតិជប៉ុនទាំង ១០០ នាក់ដែលពិភពលោកគោរពមានឈ្មោះរបស់ Yoyoka Soma ជាអ្នកពូកែវាយស្គរម្នាក់ដែលត្រូវបាន Newsweek ជ្រើសរើសដាក់បញ្ចូលបញ្ជីតាំងពីអាយុ ៩ ឆ្នាំ។
កាលអាយុ ១១ ឆ្នាំ ប្អូនត្រូវបានជ្រើសរើសជាអ្នកវាយស្គរក្មេងជាងគេនៅលើពិភពលោកក្នុងបញ្ជីអ្នកវាយស្គរកំពូលទាំង ៥០០ នាក់នៅលើគេហទំព័រពិភពលោក Drummer World ហើយបានសម្តែងជាមួយសិល្បករល្បីៗ។
https://news.tv-asahi.co.jp/news_economy/articles/000250174.html
ក្មេងស្រីនេះសម្រេចចិត្តចាកចេញពីប្រទេសជប៉ុនតាំងពីអាយុ ១២ ឆ្នាំ ក្រៅពីចង់សាកល្បងខ្លួនឯង នៅមានមូលហេតុមួយផ្សេងទៀត។ ប្អូននិយាយថាស្អប់មេរៀនតន្ត្រី និងសីលធម៌នៅសាលាជប៉ុន។ មេរៀនតន្ត្រីនៅសាលាតម្រូវឱ្យប្អូនលេងតាមអ្វីដែលត្រូវបានបង្រៀន ហើយប្អូនមិនអាចលេងតាមអារម្មណ៍ឡើយ។ ម្យ៉ាងទៀត ថ្នាក់សីលធម៌ក៏ធ្វើឱ្យប្អូនមានអារម្មណ៍ធុញថប់។ ដំបូងហាក់ដូចជាគ្រប់យ៉ាងល្អណាស់ នៅពេលដែលមិត្តរួមថ្នាក់អាចបញ្ចេញមតិរបស់ខ្លួនដោយសេរី ប៉ុន្តែនៅតែតាមការណែនាំក្នុងគម្រោងមេរៀនរបស់គ្រូ។
ប្អូនស្រីអាយុ ១២ ឆ្នាំរូបនេះបានចង្អុលបង្ហាញបញ្ហាជាមូលដ្ឋាននៃការអប់រំជប៉ុន។
កុមារី Yoyoka ចាប់ផ្តើមលេងស្គរតាំងពីអាយុ ១ ខួបកន្លះ ហើយគ្មាននរណាម្នាក់បង្ខំទេ។ ប្អូនជ្រើសរើសស្គរចេញពីឧបករណ៍ភ្លេងជាច្រើន តាមចំណង់ចំណូលចិត្តផ្ទាល់របស់ប្អូន។ កាលចូលបឋមសិក្សា ប្អូនតែងតែគូរផ្តេសផ្តាសក្នុងសៀវភៅ ប៉ុន្តែឪពុកម្តាយមិនបានស្តីបន្ទោសប្អូនព្រោះរឿងនឹងទេ ផ្ទុយទៅវិញថែមទាំងសរសើរប្អូន។
ប្រព័ន្ធអប់រំជប៉ុនឱ្យតម្លៃលើការសហការ មានទំនោររារាំងលក្ខណៈពិសេស និងបុគ្គលិកលក្ខណៈបុគ្គល។ អាចនិយាយបានថាប្រព័ន្ធអប់រំជប៉ុនបណ្តុះបណ្តាលមនុស្សពូកែកម្រិតមធ្យម។ រហូតមកដល់សព្វថ្ងៃនេះ ជប៉ុននៅតែស្ថិតក្នុង Top ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ ដោយពឹងលើគោលនយោបាយអប់រំ ប៉ុន្តែបើគិតទៅវិញ ខ្ញុំគិតថាចាប់ពីពេលនេះ ជប៉ុននឹងឈានដល់សម័យកាលដែលអោយតម្លៃតួនាទីបុគ្គល។
ទស្សនវិជ្ជាអប់រំរបស់ជប៉ុនអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។
តាមការយល់ឃើញរបស់អ្នក តើអ្វីទៅជាទិសដៅល្អសម្រាប់ការអប់រំរបស់ប្រទេសមួយ?
Kengo Abe