តាមការស្រាវជ្រាវថ្មីរបស់ជប៉ុនបង្ហាញថាឆ្មាមិនសិទ្ធស្នាលនឹងម្ចាស់
តាមការស្រាវជ្រាវរបស់ជប៉ុនបង្ហាញថាឆ្មាតែងតែនៅឆ្ងាយ និងព្រងើយកន្តើយចំពោះម្ចាស់របស់ពួកវា ចំណែកឯសត្វឆ្កែមានភាពស្និទ្ធស្នាល និងស្មោះត្រង់។
ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យក្យូតូ និងសមាគមលើកកម្ពស់វិទ្យាសាស្ត្រជប៉ុន បានធ្វើការស្រាវជ្រាវអាកប្បកិរិយារបស់ឆ្មានៅពេលដែលម្ចាស់របស់ពួកវាមានបញ្ហា។
ការពិសោធន៍ស្រដៀងគ្នាចំពោះឆ្កែកាលពី ៧ ឆ្នាំមុនក៏ត្រូវបានគេប្រើដើម្បីវាយតម្លៃភាពខុសគ្នារវាងអាកប្បកិរិយារបស់សត្វទាំងពីរប្រភេទ។
សមាជិកក្រុមបានសន្និដ្ឋានថា ឆ្មាហាក់ដូចជាមិនខ្វល់ពីមនុស្សនៅជុំវិញធ្វើយ៉ាងណាដាក់ម្ចាស់វាឡើយ។ ចំណែកឯសត្វឆ្កែតែងតែរក្សាគម្លាតនឹងមនុស្សដែលព្រងើយកន្តើយចំពោះម្ចាស់របស់វា
ក្រុមស្រាវជ្រាវបាននិយាយថា ការរកឃើញទាំងនេះហាក់ដូចជាគាំទ្រដល់ទស្សនៈទូទៅដែលថាឆ្មាមិនស្និទ្ធស្នាល ចំណែកឯឆ្កែជិតស្និទ្ធនឹងម្ចាស់របស់ពួកវា។
ក្នុងការពិសោធន៍លើសត្វឆ្មាចំនួន ៣៦ ក្បាល ឆ្មាមួយក្បាលៗអង្គុយនៅមុខមនុស្ស ៣ នាក់ ម្ចាស់ និងមនុស្សពីរនាក់ទៀត ដែលអាចហៅថាបុគ្គល ក និង ខ ។ ឧបករណ៍ប្រអប់ដែលមានគម្របមួយ។
ម្ចាស់នឹងបង្ហាញប្រាប់ឆ្មាថាខ្លួនកំពុងពិបាកបើកគម្របប្រអប់ ហើយស្វែងរកជំនួយពីបុគ្គលក។ បុគ្គលកមានជម្រើសជួយម្ចាស់សត្វចិញ្ចឹម ឬមិនធ្វើអ្វីទាំងអស់ ខណៈដែលបុគ្គលខគ្រាន់តែអង្គុយនៅម្ខាង។ បន្ទាប់មកបុគ្គលក និងខនឹងអោយចំណីឆ្មាក្នុងពេលតែមួយ។
ក្រុមស្រាវជ្រាវធ្វើបែបនេះចំនួនបួនដងចំពោះឆ្មាមួយក្បាលៗ ផ្លាស់ប្តូរតួនាទីរបស់បុគ្គលក និងខដោយចៃដន្យ។ លទ្ធផលបង្ហាញថាឆ្មាជ្រើសយកសុីចំណីភាគីទាំងពីរជាមួយនឹងអត្រាស្មើគ្នា។ ចំណុចនេះអាចនាំទៅដល់ការសន្និដ្ឋានថា ឆ្មាមិនខ្ចល់ទទួលចំណីពីមនុស្សដែលមិនល្អចំពោះម្ចាស់ទេ។
ការពិសោធន៍របស់ក្រុមចំពោះសត្វឆ្កែក្នុងឆ្នាំ ២០១៥ បង្ហាញថាសត្វឆ្កែមានទំនោរនៅឆ្ងាយពីមនុស្សដែលមិនជួយម្ចាស់របស់ពួកវា។ ចំណុចនេះបង្ហាញថាពួកវាអាចបកស្រាយ និងវាយតម្លៃអាកប្បកិរិយារបស់មនុស្ស។
Hitomi Chijiiwa សមាជិកក្រុមស្រាវជ្រាវ បច្ចុប្បន្នជាអ្នកស្រាវជ្រាវលើគម្រោងនៅ Osaka បាននិយាយថា៖ “យើងត្រួតពិនិម្យសម្មតិកម្មផ្ទុយគ្នាពីរ ទីមួយឆ្មាមានប្រតិកម្មដូចឆ្កែ ឬពួកវាមិនខ្វល់។ តាមពិតទៅឆ្មាខ្វល់អ្វីទាំងអស់” ។
នាងបានបន្ថែមថា ឆ្កែសង្កេតមើលកាយវិការរបស់ម្ចាស់ដោយប្រុងប្រយ័ត្ន ខណៈដែលក្រុមស្រាវជ្រាវទាំងមូលពិបាករក្សាឆ្មាឱ្យនៅស្ងៀម។
“ឆ្កែ និងឆ្មាខុសគ្នាត្រង់ទម្លាប់ និងការដែលពួកវាក្លាយជាដៃគូរបស់យើង ដែលបណ្តាលអោយមានគម្លាតរវាងអាកប្បកិរិយារបស់សត្វទាំងពីរប្រភេទនេះ” ។
ការស្រាវជ្រាវរបស់ក្រុមស្តីពីអាកប្បកិរិយាឆ្មាត្រូវបានបោះពុម្ពនៅឆ្នាំ ២០២១ លើទស្សនាវដ្តីវិទ្យាសាស្ត្រអាកប្បកិរិយា និងការយល់ដឹងរបស់សត្វ។ (https://doi.org/10.26451/abc.08.01.03.2021)
ការរកឃើញនៅលើសត្វឆ្កែត្រូវបានបោះពុម្ពក្នុងឆ្នាំ ២០១៥ លើទស្សនាវដ្តីវិទ្យាសាស្ត្រអាកប្បកិរិយាសត្វ។ (https://doi.org/10.1016/j.anbehav.2015.05.018)
yuk