កំពូលវិចិត្រករសៀវភៅរឿងគំនូរជីវចល FUJIKO FUJIO A បានទទួលមរណភាព

នៅព្រឹកនេះ កំពូលវិចិត្រករសៀវភៅរឿងគំនូរជីវចល FUJIKO FUJIO A (藤子 不二雄Ⓐ) – ឈ្មោះពិតរបស់លោក៖ Motoyu Abiko (安孫子素雄) បានទទួលមរណៈភាពនៅគេហដ្ឋាន ជន្មាយុ ៨៨ ឆ្នាំ។

ទីកន្លែងកំណើតនៅទីក្រុង Himi ខេត្ត Toyama ឆ្នាំ ១៩៣៤ វិចិត្រករ FUJIKO FUJIO A ចាប់ផ្តើមបង្កើត manga នៅឆ្នាំ ១៩៥១ ស្នាដៃគួរឱ្យកត់សម្គាល់រួមមាន “Ninja Hattori-kun”, “Kaibutsu-kun”, “Pro Golfer Saru” និង “Laughing Salesman” ។

គាត់ក៏ជាអ្នករួមជាមួយ Fujimoto Hiroshi (ឈ្មោះហៅក្រៅ៖ FUJIKO .F.FUJIO) បង្កើតក្រុមអ្នកនិពន្ធដែលមានឈ្មោះហៅក្រៅថា FUJIKO FUJIO បង្កើតស្នាដៃ Doraemon ។ បន្ទាប់​មក​អ្នក​ទាំង​ពីរធ្វើសកម្មភាព​ដាច់​ដោយ​ឡែក​ពី​គ្នា។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: