ដំណើរការវះពោះធ្វើអត្តឃាតរបស់សាមូរ៉ៃ និងជំនួយការកាត់ក្បាលបញ្ចប់ពិធី Seppuku

Seppuku គឺជាពិធីវះពោះរបស់សាមូរ៉ៃ ដែលមាននៅជប៉ុនប៉ុណ្ណោះ។ តាមរយៈពិធីនេះសាមូរ៉ៃយកដាវចាក់ពោះរបស់ខ្លួន តើអាចនឹងស្លាប់ដែរទេ?

ជាក់ស្តែងបង្ហាញថាមិនងាយស្លាប់បែបនេះទេ។

ពិធី Seppuku ដែលត្រឹម​ត្រូវគឺវះពោះ បន្ទាប់ពីវះពោះចាក់​ដាវ​ចូល​ទៅ​ក្នុង​បេះដូងរហូត​ដល់​បំពង់ក។ វិធីនេះប្រាកដ​ជាស្លាប់ ប៉ុន្តែតើអាចធ្វើទៅរួចទេ? មិនថាសាមូរ៉ៃក្លាហានប៉ុណ្ណា ពិតជាពិបាកធ្វើបានណាស់ លទ្ធផល​ពួក​គេ​បាន​កែ​ប្រែ​វិធី Seppuku ។

ដើម្បីធានាការស្លាប់របស់អ្នកដែលអនុវត្តពិធី Seppuku ត្រូវមានអន្តរាគមន៍ពីអ្នកផ្សេង​ទៀត។ បុគ្គល​នេះ​មិន​ចាំ​បាច់​​មាន​​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​​ឡើយ ប៉ុន្តែទទួលខុសត្រូវសម្លាប់ពីខាងក្រោយ ដែលគេហៅថា Kaishakunin ។

Seppuku ជាពិធីដែលអនុវត្តចំពោះសាមូរ៉ៃប៉ុណ្ណោះ ហើយមិនមែនមានន័យដូចការកាត់ទោសប្រហារជីវិតនោះទេ។ អ្នកទោសប្រហារជីវិតត្រូវកាត់ក្បាល ប៉ុន្តែចំពោះសាមូរ៉ៃ ពិធី Seppuku គឺជាសិទ្ធិសម្រាប់ពួកគេ ដោយបង្ហាញកិត្តិ​យស​ជា​សាមូរ៉ៃ។ ទោះជាយ៉ាងណា បើអ្នកប្រើដាវចាក់ពោះប្រាកដជាឈឺចាប់ ហើយមើលទៅអាក្រក់។ ចំណុចនេះធ្វើឲ្យ​អាម៉ាស់ និងបាត់បង់មុខមាត់ ដូច្នេះតួនាទីរបស់ Kaishakunin ត្រូវសម្លាប់សាមូរ៉ៃនោះ​ឲ្យ​លឿន​តាមដែល​អាច​ធ្វើទៅបាន ដើម្បីកុំឲ្យ​ការឈឺចាប់អូសបន្លាយយូរ។

សរុបទៅតួនាទីរបស់ Kaishakunin គឺកាត់ក្បាលរបស់សាមូរ៉ៃ ប៉ុន្តែរឿងនេះមិនងាយធ្វើបានទេ។ ឆ្អឹងកក្រាស់ ដើម្បី​​កាត់​ក្បាល​ត្រូវ​ប្រើ​កម្លាំង​កាត់​ខ្លាំង នេះជាចំណុចពិបាកទីមួយ។

ចំណុចពិបាកទីពីរ ទោះបីកាត់ក្បាល មិនត្រូវធ្វើឲ្យ​ធ្លាក់ដល់ដីទេ ប៉ុន្តែត្រូវទុកឲ្យ​ជាប់ស្បែក ធ្វើយ៉ាងណាឲ្យ​ក្បាល​នៅ​ជាប់​ក។

ព្រោះ​បើ​កាត់​ក្បាល​សាមូរ៉ៃ ដូចជាចាត់ទុកសាមូរ៉ៃនោះជាឧក្រិដ្ឋជន។

ដើម្បី​ធ្វើ​បានបែប​នេះ Kaishakunin ត្រូវតែជាមនុស្សស្ទាតជំនាញដាវ។ ទោះ​បី​ជា​មាន​ជំនាញ​យ៉ាង​ណា ដើម្បី​ធ្វើ​បាន​ល្អត្រូវហ្វឹកហាត់អនុវត្ត ឃើញ​ថា​មាន​សម្ពាធ និង​បន្ទុកមិនតិចទេ។

ដូច្នេះ Kaishakunin មានតួនាទីយ៉ាងសំខាន់ក្នុងពិភពសាមូរ៉ៃ ហើយក៏ទទួលបានប្រាក់ខែខ្ពស់ផងដែរ។ ទោះជាយ៉ាង​​នេះ​​ក្តី ការងារនេះនៅតែសម្លាប់មនុស្ស ដូច្នេះទោះទទួលបានប្រាក់ច្រើន ប៉ុន្តែមិនមានកេរ្តិ៍ឈ្មោះទេ ពួកគេមិន​​ទទួល​​បាន​ការ​គោរព​ឡើយ។

សព្វថ្ងៃនេះលែងមាន Seppuku ដូច្នេះក៏មិនមានអាជីព Kaishakunin ទៀតដែរ ប៉ុន្តែពាក្យ Kaishaku (介錯) នៅ​តែ​ប្រើ​ក្នុង​ន័យ​ជំនួយ ជួយជ្រោមជ្រែង ជួយនរណាម្នាក់ទាំងរឿងល្អ និងអាក្រក់។

តើកាត់ក្បាលនរណាម្នាក់ដើម្បីការពារកិត្តិយសរបស់ពួកគេមានអារម្មណ៍យ៉ាង​ណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: