ក្រុមហ៊ុន Shueisha ប្រកាសបង្កើតក្រុមហ៊ុនហ្គេមថ្មី
កាលពីថ្ងៃទី ៣១ ខែមីនា ក្រុមហ៊ុន Shueisha (ក្រុមហ៊ុនបោះពុម្ភផ្សាយដ៏ល្បីរបស់ជប៉ុន ដែលគេស្គាល់ថាជា Weekly Shonen Jump) បានប្រកាសថាពួកគេបង្កើតក្រុមហ៊ុនថ្មីមួយមានឈ្មោះថា “Shueisha Games” (Chiyoda-ku, Tokyo) នៅថ្ងៃទី ១៦ ខែកុម្ភៈ។ ក្រុមហ៊ុននេះនឹងជំរុញការបង្កើតផែនការ ការអភិវឌ្ឍន៍ ការលក់វីដេអូហ្គេមគ្រួសារ និងបង្កើនផ្នែក Game Creator ។
Shinichi Hirono ប្រធានក្រុមហ៊ុន Shueisha ក៏នឹងកាន់តំណែងជាប្រធាននៅក្រុមហ៊ុនថ្មីនេះផងដែរ។ Masami Yamamoto ដែលជាអតីតសមាជិកនៃ Sony Interactive Entertainment JAPAN Studio អ្នកដែលបានបង្កើតក្រុមហ៊ុនហ្គេម Epigramm នឹងត្រូវបានតែងតាំងជានាយកប្រតិបត្តិ និងអ្នកផលិតហ្គេម។
ចំណងជើងហ្គេមថ្មីនឹងត្រូវបានណែនាំក្រោយរដូវក្តៅឆ្នាំ ២០២២ ។ នៅរដូវក្តៅ “Captain Velvet Meteor: The Jump + Dimensions” និង “The Tower of Children” នឹងចេញផ្សាយ “ONI” ចេញផ្សាយនៅចុងឆ្នាំ និង “Ukiyo” គ្រោងនឹងចេញនៅដើមឆ្នាំ ២០២៣ ។
នាពេលអនាគត ក្រៅពីគាំទ្រប្រតិបត្តិការគម្រោង Game Creator ដែលមានឈ្មោះថា “Shueisha Game Creators CAMP” ក្រុមហ៊ុននឹងធ្វើគម្រោងហ្គេមថ្មីតាមរយៈការអភិវឌ្ឍន៍ជាមួយក្រុមហ៊ុនផ្សេងទៀត។ អ្នកបង្កើត “Weekly Shonen Jump” ដែលទទួលបន្ទុករចនាតួអង្គ មានបំណងពង្រីកហ្គេមស្មាតហ្វូនទូទាំងពិភពលោក ដែលបង្កើតឡើងដោយស្ទូឌីយ៉ូហ្គេមនៅបរទេស។
Sacchan