ម៉ាសក្រណាត់ Abenomasks រាប់សិបលានត្រូវបានចែកចាយធ្វើ​ជា​បង់​រុំ​ឬ​កន្សែងដៃ

ម៉ាសក្រណាត់ Abenomask រាប់សិបលានដែលអាចប្រើឡើងវិញ ប៉ុន្តែកំពុងរក្សាទុកក្នុងឃ្លាំងចាប់តាំងពីពេលផ្ទុះជំងឺ​កូវីដ ១៩ ។

កាលពី ២ ឆ្នាំមុន នៅទីបំផុតម៉ាសទាំងនេះក៏ត្រូវបាន​រដ្ឋាភិបាល​ចែក​ចាយ បន្ទាប់ពីមានការអំពាវនាវពី​សាធារណ​ជន អាជ្ញាធរ​មូល​ដ្ឋាន និងអង្គការនា​នា។

ម៉ាសក្រណាត់រាប់សិបលានដែលមានឈ្មោះថា “Abenomasks” កំពុងត្រូវបានស្តុកទុក។

កម្មវិធីម៉ាសរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីទទួលការសើចចំអកយ៉ាងខ្លាំងពីសំណាក់សាធារណជន។ ម៉ាស​ត្រូវគេដាក់ឈ្មោះចំអក​ថា “Abenomasks” ចាប់ផ្តើមចែកជូនក្នុងឆ្នាំ ២០២០ ។

ប្រជាជន​ជប៉ុន​ត្អូញត្អែរ​ថា​ម៉ាស់​មាន​ទំហំ​តូច​ពេក​ គ្របមុខមិនជិត ឡើងលឿង ឬចំណាយពេលយូរទើបទទួលបាន។

អាជ្ញាធរបានអោយដឹងថា ម៉ាសចំនួន ៨៣ លានកំពុងត្រូវចំណាយច្រើនក្នុងការរក្សាទុក។

ក្រសួង​សុខាភិបាល​ជប៉ុនបាន​ប្រកាស​ចែក​ម៉ាស់​ក្រណាត់​ដោយ​ឥតគិតថ្លៃពេលដែល​ទទួល​បាន​សំណើ​ច្រើន។ មន្ត្រី​ក្រសួង​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី ​១ ខែ​មេសា ពួក​គេចាប់​ផ្តើម​ចែក​ម៉ាស់​ដល់​បុគ្គល អាជ្ញាធរមូលដ្ឋាន និងមជ្ឈ​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់។

ម៉ាសចំនួន ៧១ លានចុងក្រោយនឹងត្រូវបានចែកចាយនៅចុងខែឧសភាក្នុងតម្លៃប្រហែល ៥០០ លានយ៉េន។

ក្រុមមន្ត្រីបានបន្ថែមថា ម៉ាសចំនួន ៧,៣ នឹង​ត្រូវ​បាន​កែច្នៃ​ជំនួស​ឱ្យ​ការ​ចែកចាយ​ដោយ​សារ​តែ​មាន​កំហុស​ឬព្រោះតែវាមិន​ដែល​ត្រូវ​បាន​ពិនិត្យត្រឹមត្រូវ មុនពេលប្រគល់ទំនិញលើកដំបូង។

គិតត្រឹមចុងខែមករា ក្រសួងទទួលបានប្រហែល ៣៧០,០០០ សំណើចែកម៉ាស់ចំនួន ២៩០ លានដោយឥតគិតថ្លៃ។ ប៉ុន្តែ​សំណើ​ប្រើ​ម៉ាស​ក្នុងគោល​បំណង​ផ្សេង ដូចជាបង់រុំ កន្សែងដៃជាដើម។

ពួកគេបាននិយាយថាម៉ាសចំនួន ២៩,៤ លាននឹងត្រូវបានចែកជូនបុគ្គលប្រមាណ ៣០០,០០០ នាក់ និង ៩,៣ លាន​ឬ​ច្រើន​ជាង​នេះ​ចែកជូនអាជ្ញាធរមូលដ្ឋានប្រមាណ ១,៨០០។

ក្រៅពីនេះ ប្រហែល ៣២,៣ លានម៉ាសនឹងត្រូវបានផ្ញើទៅកាន់ ៣៣,០០០ ស្ថាប័ន និងមជ្ឈមណ្ឌលថែទាំ។

អ្នកដែលស្នើសុំម៉ាសតិចជាង ៥០ នឹងទទួលបាន ១០ ម៉ាស ចំណែកអ្នកដែលស្នើសុំ ៥០ ឡើងនឹងទទួលបាន ១០០ ម៉ាស។

សំណើ​របស់​អាជ្ញាធរមូលដ្ឋាននឹងត្រូវបានឆ្លើយតបដោយ​គ្មាន​ការ​ជំទាស់។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: