អគារ Nakagin Capsule Tower ត្រូវរុះរើជាផ្លូវការក្នុងខែនេះ
អគារ Nakagin Capsule Tower នៅ Chuo-ku ទីក្រុងតូក្យូ គឺជាស្នាដៃរបស់ស្ថាបត្យករ Kisho Kurokawa (១៩៣៤-២០០៧) ដែលល្បីទូទាំងពិភពលោកជាមួយនឹងការរចនាពិសេសប្លែក។ អគារដ៏ល្បីល្បាញនេះតំណាងឱ្យចលនាស្ថាបត្យកម្មជប៉ុន “Metabolism” ដែលសម្រេចដោយ Kurokawa និងសហការីរបស់គាត់។
សេចក្តីសម្រេចរុះរើអគារត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែមេសាឆ្នាំនេះ។
អគារនេះត្រូវបានសាងសង់ដូចជាអាផាកមិនដែលបញ្ចប់ក្នុងឆ្នាំ ១៩៧២ ជាមួយនឹងការរចនាបន្ទប់អាចយកចេញ និងផ្លាស់ប្តូរបាន សរុបមានប្រហែល ១៤០ បន្ទប់។ អគារល្បីដោយសាររូបរាងខាងក្រៅមិនធម្មតា មើលទៅដូចយានអវកាស ដូច្នេះទើបមានវត្តមានក្នុងគម្រោងខ្សែភាពយន្ត រូបថត ទូរទស្សន៍ វីដេអូតន្ត្រី ទស្សនាវដ្ដី ។ល។ មុនពេលជំងឺកូវីដ ១៩ ផ្ទុះឡើង ទីនេះក៏ជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍បរទេសផងដែរ។
ទោះខំប្រឹងប្តូរបន្ទប់នីមួយៗយ៉ាងណាក៏មិនអាចទប់ស្កាត់អគារចាស់ដែរ។ នៅទសវត្សរ៍ឆ្នាំ ២០០០ ធ្លាប់មានការពិភាក្សាជាច្រើនរវាងម្ចាស់កម្មសិទ្ធិអំពាវនាវឱ្យរុះរើ និងសាងសង់ឡើងវិញ។ កាលពីខែមីនាឆ្នាំមុន ពួកគេបានសម្រេចចិត្តលក់អគារនេះទៅឱ្យភ្នាក់ងារអចលនទ្រព្យ។ ប្រជាពលរដ្ឋនៅទីនោះបានចាកចេញតាំងពីថ្ងៃទី ១០ ខែមីនា។
ភ្នាក់ងារអចលនទ្រព្យនេះបានសហការជាមួយជាមួយការិយាល័យស្ថាបត្យករ Kisho Kurokawa និង “គម្រោងអភិរក្ស និងធ្វើឡើងវិញអគារ Nakagin Capsule Tower” (តំណាងដោយ Tatsuyuki Maeda) បានសម្រេចចិត្តបរិច្ចាគបន្ទប់មួយផ្នែកទៅឱ្យសារមន្ទីរ។ បន្ទប់ទាំងនេះគ្រោងនឹងប្រើជាកន្លែងស្នាក់នៅ សរុបទៅពួកគេទទួលបានប្រហែល ៨០ សំណើពីសារមន្ទីរ ក្រុមហ៊ុន និងបុគ្គលនានាក្នុងប្រទេសជប៉ុន និងក្រៅប្រទេស។ អ្នកតំណាង Maeda បាននិយាយថា “យើងកំពុងពិភាក្សាជាមួយសារមន្ទីរឈានមុខគេលើពិភពលោកដូចជាគោលដៅបរិច្ចាគដំបូង” ។
Sacchan