សារធាតុរំញោចក្រោមទម្រង់ជាប៊ិចដែលកំពុងពេញនិយមក្នុងចំណោមយុវជនជប៉ុន

ប្រភេទសារធាតុគ្រោះថ្នាក់ដូចជាកញ្ឆាត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ និងរក្សាទុកនៅក្នុងប្រទេសជប៉ុន។ ច្បាប់​គឺ​ជា​ច្បាប់ ការប្រយុទ្ធរបស់​ប៉ូលិស​ជប៉ុន​ក្នុង​ការ​តាម​ប្រមាញ់​ជនល្មើសច្បាប់បាន និងកំពុងបន្ត។ មនុស្សមួយ​ចំនួន​គិត​ថា “ប្រើដោយសេរី គ្រាន់តែប្តូរឈ្មោះទៅបានហើយ” ខ្លះទៀតយល់ថា “ចំណុចនេះគឺខុស ដាច់ខាតមិន​ត្រូវ​ប្រើ” ។ល។

ទោះជាយ៉ាងណានិយាយស្រួលជាងធ្វើ មនុស្ស​ជា​ច្រើន​មិន​យល់​អ្វី​ទៅ​ជា​សារធាតុ​រំញោច សារធាតុ​ញៀន​ ឬសារធាតុ​ហាម​ឃាត់នោះទេ។ គ្រាន់តែប្តូរសារធាតុបង្កគ្រោះថ្នាក់ទៅជារូបរាងដែលមិនបង្កគ្រោះថ្នាក់ មនុស្សជាច្រើន​ងាយ​នឹង​ត្រូវ​អូសទាញអោយប្រើសារធាតុញៀន។

វត្ថុខាងក្រោមនេះគេហៅថា Pen (ប៊ិច) តើ​អ្នក​ដឹង​ទេ​ថា​នេះ​ជា​អ្វី?

នេះជាប្រភេទកញ្ឆារាវដែលគេបញ្ចូលទៅក្នុងដើមបារីអេឡិចត្រូនិច។ ពេលក្រឡេកមើលរូបភាពអ្នកប្រាកដជាដឹង​ថា​ហេតុ​​អ្វី​គេ​ហៅថា Pen ។

ដោយសារចំនួនប្រទេស និងដែនដីអនុញ្ញាតឱ្យប្រើកញ្ឆាច្រើនឡើង យុវជនងាយនឹងធ្លាក់ខ្លួនញៀន។ យុវជនសម័យ​នេះ​ហាក់ដូចជាមិនយល់ច្បាស់ចំពោះប៊ិចនេះទេ។

ហើយលើសពីនេះ…

វាមិនមែនកញ្ឆារាវទេ នៅខាងក្នុងប៊ិចនេះគឺជាសារធាតុរំញោចរាវ។ ផលិតផលបែបនេះនៅមានទម្រង់មួយផ្សេង​ទៀតលើ​ទីផ្សារដែល​គេ​​ហៅ​ថា​ប៊ិច​ចុច។

ក្នុងមួយដើមមានតម្លៃ ១ ម៉ឺនយ៉េន។ ដំបូងហៅថាប៊ិច យូរទៅហៅថាប៊ិចចុច ប៉ុន្តែនៅខាងក្នុងមានសារធាតុរំញោច។

គោលបំណងរបស់អ្នកលក់ចង់ទាក់ទាញអតិថិជនឱ្យធ្លាក់ខ្លួនញៀន និងអាស្រ័យលើគ្រឿងញៀន។

គោលដៅគឺយុវជនមកពីខេត្ត មិនមានមិត្តច្រើន ប៉ុន្តែចង់សាកល្បងអ្វីដែលថ្មី និងទាន់សម័យ។

សូមចងចាំថា គ្រឿងញៀនមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញជីវិតរបស់មនុស្សម្នាក់ទៀតផង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: