ផ្តល់ភាពងាយស្រួល ឬគួរឱ្យខ្លាច??? “ឆ័ត្រស្រមោលខ្មោចក្រោមមេឃ​ភ្លៀង”

នៅយប់ភ្លៀង តើអ្នកចង់ដើរទៅផ្ទះម្នាក់ឯងតាមផ្លូវងងឹតដែរទេ? ដោយសារតែភ្លៀង​ធ្លាក់មើលមិនច្បាស់ ផ្លូវពិបាក​ដើរ​ងាយ​នឹង​ដួល។ ម៉្យាង​អ្នកបើកបររថយន្ត​ក៏ពិបាកជៀសអ្នកថ្មើរជើងផងដែរ។

ត្រង់ចំណុចនេះឆ័ត្រជាមួយនឹងមុខងារដ៏ពិសេសអាចជួយអ្នកបាន។

https://www.thanko.jp/view/item/000000003888

នេះ​ជា​ឆ័ត្រ​ដែល​ប្រើថ្ម ៣ គ្រាប់ បញ្ចេញពន្លឺល្មម មិន​ភ្លឺ​ពេក។ ជាមួយនឹងបរិមាណពន្លឺនេះ អ្នកអាចមើលឃើញផ្លូវនៅក្រោមជើងយ៉ាងច្បាស់ ពន្លឺគ្រប់គ្រាន់អ្នកបើកបររថយន្តអាចជៀសអ្នកថ្មើរជើង។ ​បើ​និយាយ​ពី​លក្ខណៈ​ពិសេស​​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​មានបញ្ហាមួយ។

តាមទ្រឹស្តីបរិមាណពន្លឺល្មម ប៉ុន្តែបើនិយាយពីព្រលឹងវិញ្ញាណ ដូចជាបំភ័យបន្តិច។

អ្នកសាកស្រមៃមើលតាមផ្លូវងងឹត ស្រាប់តែមានស្រមោលមនុស្សដើរឆ្ពោះមកជិត ថែមទាំងមានពន្លឺ ដូចជា​ឈុត​ឆាក​ក្នុង​ខ្សែ​ភាព​យន្តខ្មោចភ័យរន្ធត់។

មិនត្រឹម​តែប៉ុណ្ណឹង ប្រសិនបើអ្នកកាន់ឆ័ត្រជានារីសក់ខ្មៅវែង មិនថាស្អាតយ៉ាងណាក៏ធ្វើអោយមនុស្សជាច្រើន​លោះ​ព្រលឹងដែរ។

ខ្ញុំ​គិត​ថា​ប្រសិន​បើ​ផលិតផល​​ពេញ​និយម និងមានមនុស្សជាច្រើនប្រើ នោះ​អារម្មណ៍​គួរ​ឱ្យ​ខ្លាច​នេះ​នឹង​បាត់​បង់បន្តិច​ម្តងៗ ប៉ុន្តែប្រហែលជាចំណាយពេលយូរ។

តើផលិតផលនេះនឹងទៅជាយ៉ាងណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: