ភាពខុសគ្នារវាងប្រតិកម្មរបស់ជនជាតិជប៉ុន និងអាមេរិកចំពោះរឿង Drama Oscar
តើអ្នកដឹងអំពី Drama ក្នុងកម្មវិធី Oscar ឆ្នាំនេះទេ។ រូបភាពរបស់ Chris Rock ត្រូវ Will Smith វាយនាពេលថ្មីៗនេះបានផ្សព្វផ្សាយពេញបណ្តាញសង្គម ហើយក៏ល្បីខ្លាំងនៅជប៉ុនផងដែរ។
(រូបភាព៖ Nicole Sperling And Julia Jacobs/The New York Times)
រឿងនេះកើតឡើងដោយសារតែ Chris Rock និយាយលេងសើចរឿងជ្រុះសក់របស់ភរិយា Will Smith ដែលកំពុងអង្គុយនៅជួរមុខក្នុងពិធីប្រគល់រង្វាន់ ហើយនៅទីបំផុតត្រូវ Will Smith ទះកំផ្លៀងដូចខាងលើ។
នៅសហរដ្ឋអាមេរិក មតិភាគច្រើនបានរិះគន់ចំពោះអាកប្បកិរិយាហិង្សារបស់ Will Smith ។ លើសពីនេះ មតិជាច្រើនរិះគន់អ្នករៀបចំកម្មវិធីដែលមិនបានអញ្ជើញ Will Smith ចេញពីសាល ថែមទាំងទុកពេលអោយគាត់ ៦ នាទីនិយាយ។ នេះជាករណីដែលមនុស្សជាច្រើនរិះគន់អ្នកខ្លាំងធ្វើបាបមនុស្សទន់ខ្សោយ។ ទន្ទឹមនឹងនោះ ក៏មានមតិសាធារណៈជនអាមេរិកមួយចំនួនមិនយល់ស្របនឹងការលេងសើចនេះ។
មានមតិមួយចំនួនយល់ថាប្រសិនបើ Chris Rock ជាជនជាតិស្បែកស Will Smith នឹងមិនត្រូវរិះគន់ច្រើនបែបនេះ។ នៅពេលដែលជនជាតិស្បែកខ្មៅសើចចំអកជនជាតិស្បែកសរឿងនឹងមិនធ្ងន់ធ្ងរ។ នោះជាទស្សនៈរបស់អ្នកខ្លាំង និងអ្នកទន់ខ្សោយរបស់មតិសាធារណៈជនអាមេរិក។
ទោះជាយ៉ាងណា នៅជប៉ុនរឿងនេះផ្ទុយស្រឡះទៅវិញ មនុស្សជាច្រើនសរសើរទង្វើរបស់ Will Smith ព្រោះការទះកំផ្លៀងនោះបង្ហាញពីក្តីស្រឡាញ់របស់គាត់ចំពោះភរិយា។ ប្រជាជនជប៉ុនភាគច្រើនគិតថាអ្នកណាដែលប្រមាថសមាជិកគ្រួសារសមនឹងត្រូវគេវាយ។
ជាការពិតណាស់ អំពើហិង្សាមិនល្អទេ ជនជាតិជប៉ុនក៏ដឹងចំណុចនេះ ប៉ុន្តែបើប៉ះពាល់មនុស្សជាទីស្រលាញ់អាចប្រើអំពើហិង្សាបាន។ ជនជាតិជប៉ុនសរសើរចំពោះអំពើហិង្សានេះព្រោះជាភស្តុតាងនៃសេចក្តីស្រលាញ់ក្នុងគ្រួសារ។
មិននិយាយពីអ្នកខ្លាំង ឬទន់ខ្សោយនោះទេ អ្នកដែលចំអកមើលងាយអ្នកដទៃមិនសមនឹងទទួលបានការលើកលែងទោសឡើយ។
ដោយផ្ទាល់ ខ្ញុំគាំទ្រទង្វើរបស់ Will Smith ប៉ុន្តែដោយសារភាគីវាយប្រហារតាមរយៈពាក្យសម្តី ខ្ញុំគិតថាគួរតែឆ្លើយតបដោយប្រើពាក្យសម្ដីឆ្លាតវៃ។
តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះរឿងនេះ?
Kengo Abe