តើច្បាប់យោធាជប៉ុនតឹងរ៉ឹងពេកទេ? ខណៈដែលសមាជិកកងកម្លាំងស្វ័យការពារម្នាក់ទទួលពិន័យព្រោះតែបរិភោគការី
កងកម្លាំងស្វ័យការពារជប៉ុនមានកាតព្វកិច្ចការពារប្រទេសជាតិ។ ហេតុតែហៅថាកងកម្លាំងស្វ័យការពារ ដើម្បីបញ្ជាក់ពីគោលបំណងការពារខ្លួន ប៉ុន្តែតាមពិតមុខងាររបស់កងកម្លាំងនេះដូចកងទ័ពអញ្ចឹង។
មិនថាច្បាប់យោធានៅប្រទេសណាសុទ្ធតែតឹងរ៉ឹង ប៉ុន្តែភាពតឹងរ៉ឹងនៃកងកម្លាំងស្វ័យការពាររបស់ជប៉ុនបានឈានដល់កម្រិតមួយផ្សេង ដូចដែលបានបង្ហាញក្នុងហេតុការណ៍ថ្មីៗនេះ។
ករណីនេះពាក់ព័ន្ធនឹងសមាជិកម្នាក់នៃកងកម្លាំងស្វ័យការពារដែនសមុទ្រនៅ Kyoto មានអាយុប្រហែល ៤០ ឆ្នាំ។
បុគ្គលម្នាក់នេះហូបការីជារៀងរាល់សប្តាហ៍ក្នុងរយៈពេល ២ ឆ្នាំ ហើយនៅទីបំផុតត្រូវផ្អាកការងារ ៤ ថ្ងៃ។
ម៉េចអញ្ចឹង? ប្រាកដណាស់មនុស្សជាច្រើននឹងមានអារម្មណ៍បែបនេះពេលអានព័ត៌មាន។
សរុបទៅ តើមានរឿងអ្វីកើតឡើងចំពោះការីរបស់បុរសម្នាក់នេះ?
កងកម្លាំងស្វ័យការពារដែនសមុទ្រប្រតិបត្តិការច្រើនលើសមុទ្រ ហើយអាស្រ័យលើបេសកកម្ម ពេលខ្លះពួកគេត្រូវនៅក្នុងនាវាមុជទឹកក្រោមបាតសមុទ្ររយៈពេលយូរ។ ដើម្បីកុំឱ្យរំខានដល់ពេលវេលារបស់សមាជិក កងកម្លាំងដែនសមុទ្របានកំណត់ស្តង់ដារទទួលទានការីរៀងរាល់ថ្ងៃសុក្រ។
នេះជាឈុតអាហារការីរបស់ពួកគេ។
អាស្រ័យលើផ្នែកទទួលបន្ទុកអាហារនៅលើកប៉ាល់ ដូច្នេះចំណែកការីក៏ខុសគ្នា ហើយការីដែលលក់លើកប៉ាល់ក៏ល្បីណាស់ដែរ។ ព្រោះតែការីមានរសជាតិឈ្ងុយឆ្ងាញ់ទើបបុគ្គលក្នុងអត្តបទត្រូវទទួលទោស។
កងកម្លាំងស្វ័យការពារមានបទប្បញ្ញត្តិផ្តល់អាហារដោយឥតគិតថ្លៃដល់សមាជិកកំពុងធ្វើការនៅដែនសមុទ្រ ដោយសារពួកគេមានការលំបាកក្នុងការទទួលទាន។ សរុបទៅ ផ្នែកដែលអាចទិញអាហារនៅលើដីគោកមិនទទួលបានការផ្គត់ផ្គង់ទេ។ មនុស្សម្នាក់នេះមិនមែនបុគ្គលទទួលបានចំណែកអាហារទេ ប៉ុន្តែដោយសារគាត់ជា Senpai ដូច្នេះត្រូវបានអញ្ជើញឱ្យភ្លក់ម្ហូប ហេតុនេះក៏មិនមែនជាកំហុសរបស់គាត់ទាំងស្រុងដែរ។ ក្នុងហេតុការណ៍នេះ បុគ្គលជាប់ពាក់ព័ន្ធបានហូបការីដែលចែកជូនអស់រយៈពេល ២ ឆ្នាំ។ ក្រោយពេលបញ្ហានេះត្រូវបានរកឃើញ គាត់ត្រូវផ្អាកការងាររយៈពេល ៤ ថ្ងៃ។
សរុបទៅ មូលហេតុធ្វើអោយបុគ្គលក្នុងអត្តបទនេះទទួលទោសព្រោះតែចង់ហូបការី។
Kengo Abe