គ្រូបង្រៀនម្នាក់ត្រូវបណ្ដេញ​ចេញ​ពី​បទរគំរាមកំហែងផ្លូវចិត្តប្អូនៗដោយ​និយាយ​ថាចង់ក្រើនរំលឹកសិស្ស​ដទៃទៀត

គ្រូបង្រៀនប្រុសអាយុ ៤៦ ឆ្នាំម្នាក់នៅសាលាបឋមសិក្សាទីក្រុង Yokohama ត្រូវបណ្តេញចេញពីបទធ្វើបាបសិស្សជាច្រើនដងដែល​ស្ថិត​ក្រោមការទទួលខុសត្រូវរបស់គាត់ដូចជាកាត់បន្ថយអាហារថ្ងៃត្រង់ ឬការស្តីបន្ទោសសិស្សរយៈពេល ១ ម៉ោង​ជា​បន្តបន្ទាប់។

គណៈកម្មការ​អប់រំ​ក្រុង​បាន​អោយដឹងថា​៖ “យើង​នឹង​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​រឿង​នេះ​​កើត​ឡើង​ម្តងទៀត។ យើង​ពិត​ជា​សោកស្ដាយ​ណាស់” ។

យោងតាមព័ត៌មានពីគណៈកម្មការ គ្រូបង្រៀនប្រុសម្នាក់នេះបានធ្វើបាបសិស្សយ៉ាងតិច ៤ នាក់ក្នុងឆ្នាំ ២០២០ ។ ជាក់ស្តែង អនុញ្ញាតឱ្យ​ប្អូនៗទទួលទានអាហារបន្តិចបន្តួច មិនប្រគល់ឯកសារប្រលងដល់សិស្ស ធ្វើឱ្យប្អូនៗមិនអាចធ្វើមេរៀន បន្ទាប់មកស្តីបន្ទោសប្អូនៗប្រហែល ១ ម៉ោង។

គ្រូបង្រៀនប្រុសនិយាយថា “ការដែលមើលឃើញសិស្សត្រូវគេស្តីបន្ទោសអាចក្រើនរំលឹកដល់សិស្សដទៃទៀត” ។

តាំងពីឆ្នាំមុន គណៈកម្មាធិការ​អប់រំ​បើកស៊ើបអង្កេតបញ្ហានេះ ពិភាក្សាជាមួយអ្នកជំនាញ ហើយ​បញ្ជាក់​ថាការ​ពន្យល់​​របស់​​បុគ្គល​​នេះ​មិនអាចទទួលយកបានទេ ព្រោះ “ទង្វើរំលោភបំពានផ្លូវចិត្ត មានគោលបំណងគំរាមកំហែង ព្យាបាទ​យ៉ាង​ខ្លាំង មិនសមជាគ្រូបង្រៀននោះទេ” ។

លើស​ពី​នេះ គណៈកម្មការក៏បានកាត់ប្រាក់បៀវត្សរ៍របស់នាយកសាលា ព្រោះតែ​មិនបាន​រក​ឃើញ​ហេតុការណ៍នេះ​ទាន់​​ពេល និង​ចាត់​វិធានការទប់ស្កាត់ការគំរាមកំហែង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: