ការរចនាដបទឹកស៊ីអុីវជប៉ុនបង្ហាញពីតួនាទីយ៉ាងសំខាន់របស់គ្រឿងទេសក្នុងពេលទទួលទាន
ទឹកស៊ីអុីវ (Shoyu) បានក្លាយជាទំនិញនាំចេញដ៏សំខាន់បំផុត ក្នុងពេលជាមួយគ្នានេះមិនអាចខ្វះបានក្នុងវប្បធម៌ម្ហូបជប៉ុនឡើយ។
https://medium.com/@hustleovereverything/the-man-behind-the-design-of-the-kikkoman-soy-sauce-bottle-c434c19addaa
ពេលរំលឹកដល់ទឹកស៊ីអុីវជប៉ុន ជាការខ្វះខាតយ៉ាងខ្លាំងបើមិនមាន Kikkoman ជាក្រុមហ៊ុនផលិតទឹកស៊ីអុីវធំជាងគេនៅប្រទេសជប៉ុន។
ក្រៅពីនេះ Kikkoman ក៏ជាម្ចាស់រចនាដបទឹកស៊ីអុីវដ៏ទាន់សម័យ ត្រូវបានរចនាដោយអ្នករចនាឧស្សាហកម្មដ៏ល្បីឈ្មោះ Kenji Ekuan ។
អ្នករចនាក្រាហ្វិច Shun Takeuchi បង្ហាញអារម្មណ៍គោរពចំពោះទង់ជាតិជប៉ុន ដោយរចនាដបទឹកស៊ីអុីវពីខាងលើស្រដៀងនឹងទង់ជាតិជប៉ុន។ អក្សរខាងក្រោមគឺ この国を支えてきた味 (ប្រែថា៖ រសជាតិដែលបានចិញ្ចឹមប្រទេស)។
អ្នករចនា Kenji Ekuan បានទទួលមរណៈភាពនៅឆ្នាំ ២០១៥ ជន្មាយុ ៨៥ ឆ្នាំ ប៉ុន្តែការរចនារបស់គាត់នៅតែជាទីពេញចិត្តរហូតមកដល់សព្វថ្ងៃនេះ។ មិនត្រឹមតែទទួលរង្វាន់រចនាជាច្រើនប៉ុណ្ណោះទេ ការរចនានេះក៏បានក្លាយជានិមិត្តសញ្ញារបស់ក្រុមហ៊ុនផងដែរ។
រូបភាពនេះរំលឹកដល់រូបរាងដបទឹកស៊ីអុីវ ដែលជាស្នាដៃរបស់ Maho Kudo មកពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Dentsu ។
កេរ្តិ៍ដំណែលរបស់ Kenji Ekuan បានបំផុសគំនិតដល់ការបោះពុម្ពផ្សាយរបស់ Kikkoman ។ សូមទស្សនាការរចនាប្លែកៗមួយចំនួនខាងក្រោម។
Freundliche Grüsse ដែលមានមូលដ្ឋាននៅ Zürich បានបង្កើតការផ្សាយពាណិជ្ជកម្មនេះមុនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ។
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Scholz & Friends មានទីស្នាក់ការនៅ Berlin បានបង្កើតរូបភាពដបទឹកស៊ីអុីវ ដែលត្រូវបានបំផុសគំនិតដោយគំនូរ “Great Wave” របស់វិចិត្រករ ukiyo-e Hokusai ។
NTK Eimi Iida និងអ្នករចនា Hiroko Nagano បានសហការលើការបោះពុម្ពនេះ ដែលត្រូវបានបំផុសគំនិតដោយរចនាប័ទ្មរបស់វិចិត្រករ ukiyo-e Kuniyoshi Utagawa ។
បង្កើតឡើងដោយ Susumu Design រូបភាពនេះបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ដបទឹកស៊ីអុីវពេលទទួលទាន។
Yuk