របៀបដាក់ឈ្មោះកូនរបស់ព្រះសង្ឃជប៉ុនមួយអង្គដែលផ្តួចផ្តើមទំនៀមទម្លាប់រៀបការ បង្កើតកូន
ជនជាតិជប៉ុនមានប្រយោគមួយ 名は体を表す (ប្រែថា៖ ឈ្មោះបង្កប់អត្តន័យគ្រប់យ៉ាង)។ ឈ្មោះតាមក្មេងម្នាក់ធំដឹងក្តី ឧទាហរណ៍ឈ្មោះរបស់ខ្ញុំពោពេញទៅដោយក្តីសង្ឃឹមដែលឪពុកម្តាយផ្តល់អោយ ដោយសង្ឃឹមថាខ្ញុំនឹងមានប្រាជ្ញា និងទទួលបានចំណេះដឹងច្រើន។ ទោះជាយ៉ាងណា ខ្ញុំត្រូវចំណាយពេល ៣០ ឆ្នាំទើបអាចរស់នៅតាមការរំពឹងទុកនៃឈ្មោះនេះ។
ប្រជាជនជប៉ុនប្រើអត្តន័យរបស់ Kanji រំពឹងទុកយ៉ាងខ្លាំងក្នុងការដាក់ឈ្មោះកូន។ ឈ្មោះអាចជាមោទនភាព ឬជាបន្ទុកសម្រាប់កុមារម្នាក់នោះ។ ទោះជាយ៉ាងនេះក្តី មានមនុស្សមួយចំនួនខ្វះការយល់ដឹងក្នុងការដាក់ឈ្មោះ និងកាន់តែអាក្រក់ជាងនេះបើនោះជាព្រះសង្ឃ។
នេះជារឿងនៅក្នុងប្រទេសជប៉ុន ១២០០ ឆ្នាំក្រោយគ.ស។ នៅដើមសម័យរបស់សាមូរ៉ៃ Samurai ហៅថាសម័យ Kamakura មានព្រះសង្ឃមួយអង្គគង់នៅកន្លែងដែលសព្វថ្ងៃជាខេត្ត Nagano ។
បុគ្គលម្នាក់នេះហៅថា Jounin សរុបទៅជាព្រះសង្ឃដែលមានឋានៈខ្ពង់ខ្ពស់។ គាត់មានប្រពន្ធបីនាក់ ហើយម្នាក់ៗបង្កើតបានកូនប្រុសមួយ។
ព្រះសង្ឃនៅប្រទេសជប៉ុនសព្វថ្ងៃអាចរៀបការបាន ប៉ុន្តែកាលពីមុន ក៏ដូចជានៅប្រទេសផ្សេងទៀត ពួកគេមិនអាចមានដៃគូស្នេហាឡើយ។
ការផ្លាស់ប្តូរនេះផ្តើមចេញពីពាក្យសម្តីរបស់ព្រះសង្ឃមួយអង្គនៅសម័យ Kamakura “ព្រះសង្ឃក៏អាចរៀបការបានដែរ” ហើយតួអង្គក្នុងរឿងនេះ គឺព្រះសង្ឃរូបនោះ។
គាត់មានប្រពន្ធបីនាក់។
តើតួអង្គនេះជាមនុស្សបែបណា?
ចូរក្រឡេកមើលការដាក់ឈ្មោះកូនទាំងបីរបស់គាត់ ក្នុងនាមជាព្រះសង្ឃ អ្នកប្រហែលជាគិតថាឈ្មោះដែលបុគ្គលនេះដាក់ប្រាកដជាពិសេសណាស់ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅរបស់ព្រះពុទ្ធសាសនា។
តោះមកមើលឈ្មោះដំបូង។
思ヨラズ (Omoiyorazu)
អត្ថន័យឈ្មោះនេះគឺ “អចេតនា”
…
ឈ្មោះរបស់កូនទីពីរគឺ
サモアルラム (Samoaruramu)
ឈ្មោះនេះមានន័យប្រហាក់ប្រហែលការត្អូញត្អែរ “អូ ប្រហែលជាអញ្ចឹង”
ហាក់ដូចជាគាត់ចាប់ផ្ដើមទទួលស្គាល់បន្តិចម្តងៗ។
ឈ្មោះកូនទីបី…
子細なし (Shisai nashi)
ឈ្មោះនេះប្រែថា “គ្មានអ្វីពិសេសទេ ១០០% នេះជាកូនរបស់ខ្ញុំ” ។
នៅទីបំផុតក៏ព្រមទទួលស្គាល់កូនរបស់ខ្លួន ឪពុកដ៏អាក្រក់ម្នាក់។
ព្រះសង្ឃរូបនេះបានរៀបការបីដង ហើយរស់នៅជាមួយប្រពន្ធ និងកូនទី ៣ ប៉ុន្តែដោយសារម្តាយរបស់កូនទី ១ ស្លាប់ ទើបកូនម្នាក់នេះមកនៅជាមួយ។ ទោះជាយ៉ាងណា មិនដឹងថាមកពីឈ្មោះ ឬការចិញ្ចឹមកូន ក្មេងនេះមិនស្តាប់បង្គាប់ទាល់តែសោះ។ មិនមានព័ត៌មាននិយាយពីជីវិតកូនទី ២ និងកូនទី ៣ ទេ ប៉ុន្តែចំពោះកូនទី ២ មនុស្សជាច្រើនគិតថា គ្មានក្តីស្រលាញ់ចំពោះឪពុក ហើយចាកចេញទៅ ចំណែកកូនទី ៣ គ្មានព័ត៌មានអ្វីទាំងអស់។ គ្រាន់តែសង្ឃឹមថាក្មេងៗអាចធំឡើងបានល្អ។
Kengo Abe