ជីវិតរបស់ Ono no Komachi ទាំង​ស្អាត​ និងមាន​ទេព​កោ​សល្យ​ត្រូវ​ស្លាប់ក្នុងភាពឯកោ

សម្រស់មាន​អត្ថប្រយោជន៍​ច្រើន ដូច្នេះមនុស្សគ្រប់គ្នាកើតមកសុទ្ធតែចង់ស្អាត។ ខ្ញុំផ្ទាល់ក៏តែងតែឈរនៅមុខកញ្ចក់ ហើយ​ស្រមៃថាបើខ្លួនស្អាតជាងនេះមិនដឹងល្អប៉ុណ្ណាទេ។

ទោះជាយ៉ាងណា បើធៀបនឹងមុខមាត់ស្អាត មនុស្សដែលមានចិត្តល្អប្រសើរជាង យើងទាំងអស់គ្នាប្រាកដជាដឹងចំណុចនេះ។ លើសពីនេះ មាន​ឧទាហរណ៍​ជា​ច្រើន​ក្នុងប្រវត្តិសាស្ត្រដែលបង្ហាញថា អ្នកដែលមានសម្រស់អាចនឹង​អភ័ព្វ។

មនុស្សម្នាក់ឈ្មោះ Ono no Komachi បន្ទាប់មកខ្ញុំសូមរៀបរាប់រឿងរបស់នាង។

https://mag.japaaan.com/archives/171681/440px-suzuki_harunobu_-_the_poetess_ono_no_komachi_-_1925-2046_-_art_institute_of_chicago

ជាមួយនឹង Cleopatra នៃប្រទេសអេហ្ស៊ីប និង Yang Guifei នៃប្រទេសចិន ស្រ្តីរូបនេះ​ត្រូវ​​គេ​ចាត់​ទុកជាស្រ្តីម្នាក់ក្នុង​ចំណោម​ស្ត្រីស្អាតបំផុត​ទាំង​បីលើពិភពលោក។

សោកស្តាយ Ono no Komachi កើតនៅសម័យកាលដែលគ្មានកាមេរ៉ា ដូច្នេះយើងគ្រាន់តែដឹងថាមនុស្សម្នាក់នេះស្អាតខ្លាំងណាស់ ប៉ុន្តែមិនដឹងថាស្អាតប៉ុណ្ណាទេ។ ទោះជាយ៉ាងណា តាមការរៀបរាប់ក្នុងរឿងនេះ យើង​អាច​ស្រមៃ​មើល​​សម្រស់​​របស់​នាង​បាន​ខ្លះ​ដែរ។

ឈ្មោះ Ono no Komachi មិនមែនជាឈ្មោះពិតនោះទេ។ គួរឲ្យ​ស្តាយមិនមានកំណត់ត្រាឈ្មោះពិត ឬថ្ងៃខែឆ្នាំកំណើត​ឡើយ គ្រាន់តែដឹងថា Ono no Komachi ជាមនុស្សម្នាក់មកពីសតវត្សរ៍ទី ៩ ។ បើតាមទ្រឹស្តីជាច្រើន Ono no Komachi កើតនៅតំបន់ដែលសព្វថ្ងៃជាស្រុក Akita ។ បច្ចុប្បន្ននេះស្រុក Akita ជាកន្លែងសម្បូរស្រីស្អាតច្រើន ដូច្នេះទ្រឹស្តីនេះក៏គួរឱ្យជឿជាក់ផងដែរ។

ភាពស្រស់ស្អាតរបស់ Ono no Komachi មិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេ ថែម​ទាំង​មាន​ភាព​ឆ្លាត​វៃ។ នាងត្រូវបានប្រៀបដូចជា Kamisama (ទេវតា) នៃកំណាព្យ Waka ។ Waka គឺជាទម្រង់កំណាព្យបែបប្រពៃណីជប៉ុន ស្តាប់ទៅដូចជាបទចម្រៀងជាមួយនឹងចំនួនតួអក្សរមានកំណត់។ ត្រូវ​គោរព​តាម​ច្បាប់តែងកំណាព្យ កវី​បង្ហាញ​ពី​អារម្មណ៍​​តាម​​រយៈ​ទេសភាព​ធម្មជាតិនៃរដូវណាមួយ ដែលជាទម្រង់កំណាព្យដ៏ពិបាកបំផុត។

ទាំង​ស្អាត​ ទាំង​ប៉ិន​ប្រសប់ តើទេវតាល្អចំពោះនាងពេកទេ? គ្រាន់តែស្តាយជីវិត​របស់​នាងរងទុក្ខលំបាកជា​ច្រើន។

នារី​ម្នាក់​ដែល​មាន​ទាំង​សម្រស់​ និង​ទេពកោសល្យ ច្បាស់​ជា​ធ្វើ​ឱ្យ​បុរស​ជា​ច្រើន​លង់​ស្នេហ៍។ មនុស្សជាច្រើនចង់រៀបការ​ជា​មួយ​នាង ប៉ុន្តែ Ono no Komachi មានភាពជឿជាក់លើខ្លួនឯងខ្ពស់ នាងមិនជ្រើសរើសនរណាម្នាក់ឡើយ។

តើជីវិតរបស់មនុស្សម្នាក់ដែលល្អឥតខ្ចោះបែបនេះនឹងទៅជាយ៉ាងណា?

នៅពេលដែលបុរសណាម្នាក់ចែចង់​នាង នាងតែងតែស្នើម្នាក់នោះឈានចូលរាល់យប់​រយៈពេល ១០០ ថ្ងៃ។ អ្នក​ដែល​ជឿ​លើ​ពាក្យ​របស់​នាង​មក​រាល់​យប់ ទោះ​បី​ជា​មិន​ទាន់​មាន​ទំនាក់​ទំនង​ផ្លូវការ ប៉ុន្តែពួក​គេ​នៅ​តែខំប្រឹងជជែកជា​មួយ​នាង។ រហូត​មាន​ករណីមនុស្ស​ម្នាក់​ស្លាប់នៅយប់ទី ៩៩ ព្រោះតែរងាពេក។

មើលទៅ Ono no Komachi ក៏គួរឲ្យ​ខ្លាចណាស់ដែរ។

ទោះជាយ៉ាងណា រូបរាងនឹង​ប្រែប្រួល​ទៅតាម​អាយុ គ្មាន​នរណា​ម្នាក់​អាច​កែប្រែបាន​ឡើយ។

កាល​ព្រះ​ចៅ​អធិរាជ​នៅគ្រងរាជ្យ នាងបម្រើព្រះចៅអធិរាជ រស់នៅក្នុងភាពសម្បូរសប្បាយ។ ប៉ុន្តែនៅពេលដែលអធិរាជ​សោយ​ទិវង្គត នាង​ក៏​ត្រូវ​គេ​ទម្លាក់​ចោល ហើយចាប់ពីពេលនោះទៅគ្មានដំណឹង។

Ono no Kamochi ត្រូវគេនិយាយថាដើរគ្រប់ទីកន្លែងទូទាំងប្រទេសជប៉ុន។ កាលអាយុ ៨០ ឆ្នាំ នាងស្នាក់នៅក្យូតូ ហើយ​ទទួលមរណភាពនៅទីនោះ។ ព្រោះតែនាងរស់នៅម្នាក់ឯង គ្មាននរណាប្រទះឃើញសពរហូតដល់ស្អុយរលួយ។ ដោយ​សារ​តែនៅចងកំហឹងនឹងពិភពលោកនេះ ព្រលឹងមិនអាចទៅចាប់ជាតិ តស៊ូ​យ៉ាង​ឈឺ​ចាប់​នៅ​កន្លែង​ដែល​ខ្លួន​​ប្រាណ​​សល់​​តែ​​ឆ្អឹង។

តំណាលរឿងនិយាយថា រហូតដល់មានព្រះសង្ឃ​មួយ​អង្គឆ្លងកាត់សូត្រធម៌ ទើបព្រលឹងរបស់នាងផុតទុក្ខលំបាក។

Ono no Komachi មានរូបរាងស្រស់ស្អាតធ្វើឲ្យ​មនុស្សជាច្រើនច្រណែនស្អប់ ប៉ុន្តែមិនថាមើលយ៉ាងណាជីវិតរបស់​នាង​គ្មានសុភមង្គលឡើយ។ រូបរាងខាងក្រៅសំខាន់ ប៉ុន្តែភាពស្រស់ស្អាតចេញពីចិត្តកាន់តែសំខាន់។

ចុះបើ Ono no Komachi មានទាំងចិត្តល្អទៀត?

បើដូច្នោះកាន់តែល្អឥតខ្ចោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: