សិស្សបឋមសិក្សារកឃើញសាលាបោះពុម្ពសញ្ញាប័ត្រខុសរយៈពេល ៤ ឆ្នាំ

កាលពីថ្ងៃទី ២៩ ក្រុមប្រឹក្សាអប់រំទីក្រុង Amagasaki ខេត្ត Hyogo ចេញប្រកាសសាលាបឋមសិក្សា​ក្រុងបានប្រគល់សញ្ញាប័ត្រ ដែលខាងលើបោះត្រាផ្លូវការរបស់សាលាមួយផ្សេងទៀត (ឈ្មោះសាលានេះខុសសាលានោះត្រឹមមួយតួអក្សរប៉ុណ្ណោះ)។ កំហុសនេះបានបន្តអស់រយៈ ៤ ឆ្នាំ​រហូត​មក​ដល់និទាឃរដូវ​នេះ។ ហាក់​ដូច​ជាច្រឡំ​ទិន្នន័យ​បោះពុម្ព​ ហើយក៏គ្មាននរណាម្នាក់មើលឃើញរហូតដល់សិស្សបញ្ចប់ការសិក្សានានិទាឃរដូវនេះបានចង្អុលបង្ហាញ។

ក្រុមប្រឹក្សាភិបាលសាលាគ្រោងនឹងចុះទៅសួរសុខទុក្ខសិស្សបញ្ចប់ការសិក្សាសរុបចំនួន ៥៥៣ នាក់ក្នុងរយៈពេល ៤ ឆ្នាំ​​​កន្លង​​មក ដើម្បីសុំទោស និងប្រគល់សញ្ញាប័ត្រជូនប្អូនៗឡើងវិញ។

ប្រភេទត្រាផ្លូវការទាំងពីរដែលបោះពុម្ពលើសញ្ញាប័ត្រខុសជារបស់សាលាបឋមសិក្សាជិតខាង។ នៅពេលដែលត្រាផ្លូវ​​ការ​​លើសញ្ញាប័ត្រត្រូវបានប្តូរពីធ្វើដោយដៃទៅបោះពុម្ពនៅឆ្នាំ ២០១៨ ទិន្នន័យដែលបង្ហាញជាគំរូក្នុងវគ្គបណ្តុះបណ្តាល​​ណែនាំប្រព័ន្ធបោះពុម្ពនៃក្រុមប្រឹក្សាក្រុងមកពីសាលាបឋមសិក្សាជិតខាង ហើយប្រហែលជាពួកគេច្រឡំ។

គ្រូបង្រៀន និងបុគ្គលិកសាលាមិនបានកត់សម្គាល់ឃើញកំហុសនោះទេ។ រហូតមកដល់និទាឃរដូវឆ្នាំនេះ សិស្ស​បឋម​សិក្សា​ម្នាក់​ដែល​ស្ទាត់​ជំនាញ​ថ្នាក់ Kanji បានរកឃើញកំហុស ហើយពិភាក្សាជាមួយសាលា។

ក្រុមប្រឹក្សាអប់រំក្រុងចេញមុខសុំទោស​ចំពោះ​ហេតុការណ៍​ខាងលើ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: