តើថ្មតម្លៃថោកក្នុងហាង ១០០ យ៉េននៅប្រទេសជប៉ុនប្រើល្អដែរទេ?
តម្រូវការប្រើប្រាស់ថ្មច្រើនលើតេឡេទូរទស្សន៍ វិទ្យុ។ល។ តើអ្នកប្រើថ្មប្រភេទណា?
អ្នកប្រហែលជាដឹងហើយថាថ្មមានច្រើនទំហំ ដូច្នេះខ្ញុំមិនពន្យល់ចំណុចនេះទេ។ ជាទូទៅយើងប្រើថ្មអាល់កាឡាំងដោយសារតែថាមពលមានស្ថេរភាព។
កាលខ្ញុំរៀននៅវិទ្យាល័យ ប្រហែល ៣០ ឆ្នាំមុន ខ្ញុំតែងតែស្តាប់ចម្រៀងតាមផ្លូវទៅសាលារៀន។ ឧបករណ៍ចាក់តន្ត្រីរបស់ខ្ញុំប្រើថ្ម សម័យនោះថ្មពីរគ្រាប់មានតម្លៃ ៣០០ យ៉េន មានន័យថាមួយគ្រាប់តម្លៃ ១៥០ យ៉េន។
ប៉ុន្តែសម័យនេះអ្នកអាចទិញថ្មនៅហាង ១០០ យ៉េន ហើយជាការពិតណាស់អ្នកអាចទិញថ្មពី ៤ ទៅ ៦ គ្រាប់ក្នុងតម្លៃត្រឹម ១០០ យ៉េន ដែលស្មើនឹង ២០ យ៉េនក្នុងមួយគ្រាប់ ថោកជាងមុន។
តើអ្នកដឹងទេមិនថានៅសម័យនេះ ឬសម័យនោះតម្លៃថ្មមិនប្រែប្រួលទេ មានន័យថាប្រហែល ១០០ យ៉េនក្នុងមួយគ្រាប់។ ប៉ុន្តែភាពខុសគ្នាពេលលក់លើទីផ្សារដល់ទៅ ៥ ដង។
មានភាពខុសគ្នាខ្លាំង ដូច្នេះតើអ្នកជ្រើសរើសទិញថ្មដែលមានតម្លៃថ្លៃដើម្បីធានាគុណភាព ឬទិញថ្មនៅហាង ១០០ យ៉េន?
យោងទៅតាមលទ្ធផលការស្ទង់មតិក្នុងប្រទេសជប៉ុន ចំនួនអ្នកទិញថ្មនៅហាង ១០០ យ៉េន និងផលិតករប្រហាក់ប្រហែលគ្នា។ មូលហេតុប្រហែលមនុស្សជាច្រើនមិនជឿលើគុណភាពផលិតផល នៅពេលដែលតម្លៃខុសគ្នាខ្លាំងបែបនេះ។
នៅពេលសាកល្បងជាក់ស្តែងជាមួយនឹងពិល ឃើញថាថ្មរបស់ផលិតករមានអាយុកាលយូរជាងថ្មនៅហាង ១០០ យ៉េនប្រហែល ២០% ។ ទោះជាយ៉ាងណាតម្លៃខុសគ្នាដល់ទៅ ៥ ដង ចំនួន ២០% នេះមិនមែនជាបញ្ហាទេ។
ប្រសិនបើអ្នកចង់បានគុណភាព អ្នកអាចជ្រើសរើសថ្មរបស់ផលិតករ ប៉ុន្តែចំពោះថ្ម ១០០ យ៉េនអាចបំពេញតម្រូវការគ្រប់គ្រាន់។
ផលិតផលល្អឬអាក្រក់អាស្រ័យលើគោលដៅការប្រើប្រាស់។
ដូច្នេះទោះតម្លៃថោកខុសធម្មតា អ្នកនៅតែអាចជឿជាក់ក្នុងការប្រើប្រាស់។
Kengo Abe