ការវិវត្តន៍ថ្មីនៃសំណុំរឿងរបស់ Ito Shiori តុលាការតូក្យូច្រានចោលការទាមទាររបស់ដើមបណ្តឹង
តុលាការក្រុងតូក្យូបានបដិសេធសំណើរបស់ Ito ចោទប្រកាន់ Mio Sugita ប្រមាថនាងដោយចុច like ការបង្ហោះជាច្រើនដែលបង្ខូចកេរ្តិ៍ឈ្មោះនាងក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ។
ឆ្លើយតបនឹងបណ្តឹងទាមទារសំណងចំនួន ២,២ លានយ៉េនរបស់ Ito ចំពោះសមាជិកគណបក្សសេរីប្រជាធិបតេយ្យ Mio Sugita ដោយចោទប្រកាន់ថា Mio Sugita មានអាកប្បកិរិយាប្រមាថ Ito នៅពេលដែលចុច like ការបង្ហោះជាច្រើនតាម Twitter មានខ្លឹមសារបង្កាច់បង្ខូច Ito តុលាការតូក្យូ (ចៅក្រម Takaki Muto) បានច្រានចោលបណ្តឹងកាលពីថ្ងៃទី ២៥ ខែមីនា។
យោងទៅតាមពាក្យបណ្តឹង ប្រហែលពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០១៨ ព្រឹទ្ធសភា Sugita ចុច like ការបង្ហោះរបស់គណនីលាក់ឈ្មោះ ដោយគិតថាពាក្យបណ្តឹងអំពើហិង្សាផ្លូវភេទរបស់ Ito នៅពេលនោះគឺជា “ទំនាក់ទំនងលើគ្រែបរាជ័យ” “ល្បិចធ្វើអោយមានប្រជាប្រិយភាព” “និយាយកុហកដើម្បីប្រមាថជប៉ុន” ។
ព្រឹទ្ធសភា Sugito ពេលនោះជាសមាជិករដ្ឋសភាជប៉ុន មានអ្នក follow ច្រើន។ កញ្ញា Ito បញ្ជាក់ថា “ឥទ្ធិពលនៃពាក្យសម្ដី និងសកម្មភាពរបស់បុគ្គលនេះធំធេងណាស់” ។
ម្យ៉ាងវិញទៀត បើតាមមេធាវីរបស់ Ito ព្រឹទ្ធសភា Sugita បានសារភាពចុច like Tweet មួយចំនួន ប៉ុន្តែក្នុងគោលបំណង “កត់សម្គាល់” សម្រាប់អានឡើងវិញ។ Sugita និយាយថាមិនបានបង្ហាញអាកប្បកិរិយាគាំទ្រ ឬមិនគាំទ្រច្បាស់លាស់ឡើយ ហើយច្រានចោលបណ្តឹងនេះ។
តើការសម្រេចរបស់តុលាការដូចម្តេច?
បើតាមសេចក្តីសម្រេចផ្លូវការរបស់តុលាការ សកម្មភាពចុច “like” ការបង្ហោះតាមបណ្តាញសង្គមមិនបានបង្ហាញគោលដៅ ឬអារម្មណ៍អ្វីឡើយ ជាសកម្មភាពអរូបី ហើយក៏មិនអាចបង្ហាញអត្តន័យសកម្មភាពច្បាស់លាស់ផងដែរ។
ផ្អែកលើមូលដ្ឋាននោះ ចៅក្រម Muto បានសន្និដ្ឋានថា “សកម្មភាពចុច like” មិនគួរចាត់ទុកថា “លើសដែនកំណត់នៃអនុសញ្ញាសង្គមជាគោលការណ៍”។
Sacchan